(22-01-2016) ប៉ៃលិន៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនក្រុងប៉ៃលិនរួមដំណើរជាមួយក្រុមការងារមួយចំនួនទៀតបាននាំយកសំភារៈនិងថវិកាទៅចូលរួមបុណ្យសពលោក កែវ ហេង មេភូមិអូរតាពុកលើ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានទទួលមរណៈភាព ក្នុងជន្មនាយុ ៦៩ឆ្នាំ កាលពីវេលាម៉ោង ៩:៥៥នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ ដោយរោគាពាធ ។
លោក ស៊ុន យី ប្រធានគណបក្សប្រជាជនក្រុងប៉ៃលិនសំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបាត់បង់លោកឪពុក និងស្វាមីជាទីស្រឡាញ់ គឺ លោក កែវ ហេង ជាមេភូមិមួយរូប កាលនៅមានជីវិតបានលះបង់កំលាំងកាយចិត្ត និងពេលវេលាជាច្រើនក្នុងការបម្រើការងារក្នុងសង្គមជាច្រើន ។លោកបន្តថាៈការបាត់បង់ លោក កែវ ហេង គឺជាការបាត់បង់នូវសមាជិកក្រុមការងារដែលធ្លាប់ធ្វើការងារបំរើជាតិប្រជាជន។
ក្នុងឱកាសនោះលោក ស៊ុន យី និងក្រុមការងារក៏បាននាំយកនូវសំភារះថវិកា ដើម្បីចូលរួមកម្មវិធីបុណ្យសពរួមមាន អង្ករ ៥០ គីឡូក្រាម និងថវិកា ២០ម៉ឺនរៀលផងដែរ។
[youtube id= “tXHAjZOnF5c”]