លោក ឌិន គឹម ដឹកនាំក្រុមការងារ ទៅសាកសួរសុខទុក្ខ និងនាំយកថវិកាជួយឧបត្ថម្ភដល់លោក ស្រេង ស្រៀងដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ Emergency ខេត្តបាត់ដំបង


(21-01-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី២១ ​ខែមករា​ ឆ្នាំ​២០១៦ ​លោក​ ឌិន ​គឹម​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​តំណាង​ឯក​ឧត្តម ​កើត ​សុធា​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ រួម​នឹង​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន​ ព្រម​ទាំង ​សមា​ជិក​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​មួយ​ចំនួន​ទៀត​ បាន​ អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​នាំ​យក​ថវិកា ​ផ្លែ​ឈើ ​ទៅ​ឧបត្ថម្ភ​ដល់​ លោក​ ស្រេង​ ស្រៀង​ សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន​ ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ Emer​gen​cy​ ខេត្ត​បាត់​ដំបង។​

​ថវិកា​ដែល​បាន​នាំ​យក​ទៅ​ឧបត្ថម្ភ​ដល់​លោក​ស្រេង​ ស្រៀង​នា​ពេល​នោះ​ សរុប​មាន​ចំនួន​ ៤០០$​ និង​ ២៥ម៉ឺន​រៀល ​ដែល​ក្នុង​នោះ ​ថវិកា​របស់​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​ចំនួន​៤០០$​ និង​ថវិកា​របស់​ ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន​ចំនួន​ ២៥ម៉ឺន​រៀល​។

​លោក​ ឌឹន​ គឹម​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​មាន​ប្រសាសន៍​សោក​ស្តាយ ​អាណិត​អាសូ​ចំពោះ​លោក​ស្រេង​ស្រៀង​ ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​នេះ​។ ​លោក​បាន​មាន​ប្រសាសន៍ថា​ ទាំង​ឯក​ឧត្តម​ កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ និង​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​សង្កាត់​ មាន​ការ​តក់​ស្លុត​ និង​សោក​ស្តាយ​ ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​ ដែល​បាន​កើត​ឡើង​មក​លើ​លោក ​ស្រេង​ ស្រៀង​ រហូត​ដល់​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ Emer​gen​cy ​ខេត្ត​បាត់​ដំបង​នេះ​។​ លោក​បាន​បន្តថា ​បច្ចុប្ប​ន្ន​នេះ ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​សំលាប់​មនុស្ស​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ​ដែល​ជា​កង្វល់​ដ៏ធំ​របស់​រាជ​រដ្ឋា​ភិបាល ​។​ដូច្នេះ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ មន្រ្តី​រាជការ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​បើក​បរ​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​គ្រប់​គ្នា ​កុំ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើក​បរ​ បើក​បរ​ត្រូវ​ចេះ​អធ្យា​ស្រ័យ​យោគ​យល់​គ្នា​ និង​កុំ​បើក​បរ​លឿន​ ហួស​ល្បឿន​កំណត់​។ ​លោក​ឌឹន ​គឹម​ ក៏បាន​សំនូម​ពរ​សូម​អោយ​លោក​ស្រេង​ ស្រៀង​ និង​ក្រុម​គ្រួសារ​កុំ​អោយ​មាន​ការ​ព្រួយ​បារម្ភ​ ខ្វាយ​ខ្វល់​លើ​បញ្ហា​ផ្សេងៗ​ ត្រូវ​សំរាក​អោយ​បាន​ច្រើន ​ថែទាំ​សុខ​ភាព​ ដើម្បី​ឆាប់​បាន​ជា​សះ​ស្បើយ​បាន​ត្រលប់​មក​ផ្ទះ​វិញ​។​សូម​បញ្ជាក់​ថាៈ​​ បច្ចុប្បន្ន​នេះ​ លោក​ស្រេង​ ស្រៀង​ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បាន​ជួយ​ សង្គ្រោះ​អោយ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​  ហើយ​កំពុង​បន្ត​រៀប​ចំ​វះកាត់​តឆ្អឹង​ដង​កាំបិត​ដែល​បាន​បាក់​បន្ត​ទៀត​។​

cpp-21-01-2016-007 cpp-21-01-2016-008 cpp-21-01-2016-009 cpp-21-01-2016-010vv

[youtube id= “5SvMz7SzGRA”]