(21-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លោកសាន វិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីជំនាញ និងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះណែនាំដល់អាវករ និងត្រួតពិនិត្យទំនិញម្ហូបអាហារខូចគុណភាពនៅផ្សារសាលាក្រៅ ស្ថិតនៅភូមិវាល និងភូមិទួលខ្ពស់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានអោយដឹងថា៖នៅឆ្នាំ២០១៥កន្លងមកសាខាកាំកុងត្រូលបានចុះណែនាំនិងត្រួតពិនិត្យទំនិញដែលអាជីវករតាំងលក់នៅតាមផ្សារនានាទូទាំងខេត្តប៉ៃលិនបានជាច្រើនលើក ហើយបានដកហូតទំនិញ ខូចគុណភាពគ្រប់ប្រភេទយកទៅកំទេចជាច្រើនផងដែរ។ ប៉ុន្តែនៅដើមឆ្នាំ២០១៦នេះនៅមានប្រជាពលរដ្ឋនិងអាជីវករមួយចំនួន នៅតែយកទំទិញមកតាំងលក់ដោយមិនបានមើលពីទំនិញខូចគុណភាព និងហួសសុពលភាពអោយបានច្បាស់លាស់នោះទេ ។ ជាក់ស្តែងនៅពេលនេះសាខាកាំកុងត្រូលបានរកឃើញមានទំនិញហួសសុពលភាពខូចគុណភាព នៅមានដាក់តាំងលក់ទីផ្សារ ជាពិសេសទឹកក្មេះរូបទន្សាយដែលសាខាកាំកុងត្រូលហាមឃាត់មិនអោយប្រជាពលរដ្ឋយកមកលក់លើទីផ្សារដាក់ខាត ព្រោះថាវាធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។លោកបន្តថាៈទឹកក្មេះរូបទន្សាយនេះគេមិនយកធ្វើចំនីអាហារនោះទេ គឺសំរាប់បោកហូលផាមួងតែប៉ុណ្ណោះ ដូច្នោះសូមអោយប្រជាពលរដ្ឋនិងអាជីវករមិនត្រូវយកវាមកលក់ទៀតជាដាច់ខាត ។
លោកសាន វិជ្ជាសារ៉ាវុធ បានណែនាំដល់អាជីវករទាំងអស់អោយចេះត្រួតពិនិត្យទំនិញណាដែលខូចគុណភាព និងហួសសុពលភាព ជាពិសេសស្វែងយល់ពីមុខទំនិញ រូបសញ្ញា និងកន្លែងផលិតជាដើម។ ដោយឡែកប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសាលាក្រៅបានថ្លែងអំណរអរគុណចំពោះមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិនដែលតែងតែចុះណែនាំនិងត្រួតពិនិត្យទំនិញដល់ទីតាំងរបស់ពួកគាត់ផ្ទាល់ ធ្វើអោយបានយល់ដឹងពីផលប៉ះពាល់ពីទំនិញខូចគុណភាព។ (ឃ្លីប)……………………………………………………………………………………………………………………………………………..
ចំពោះមុខទំនិញដែលមន្ត្រីជំនាញសាខាកាំកុងត្រូលដែលបានដកហូតនៅពេលនេះរួមមាន៖ទឹកក្មេះរូបទន្សាយ៣៦ដប ទឹកក្រូចកំប៉ុង២៥ដប ទឹកក្រូចដបជ័រ ១០ ដប កំទេចមី១២០កញ្ជប់ ធ្វើការដកហូតទុកកំទេចចោល។
[youtube id= “fqzeKI0JpeM”]