ថ្នាក់ដឹកនាំខេត្តប៉ៃលិនចុះសាកសួរសុខទុក្ខនិងនាំយកសំភារៈនិងថវិកាចែកជូនប្រជាពលរដ្ឋខ្វះស្បៀងចំនួន៣១គ្រួសារស្ថិតនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


(19-01-2016) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០១៦ ​លោក​ជំទាវ​ គង់​ ស្តី​ កើត​សុធា​អភិ​បាល​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ​ ជា​ លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​រួម​ដំណើរ​ដោយ​លោក ​ស្រី ​ស្រ៊ី ​ចាន់​អេង​ អនុ​ប្រធាន​មន្ទីរ​ព័ត៌មាន​ លោក​ស្រី ​សោ ​មុន្នីរ័ត្ន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៏​ជន​បទ ​លោក​ស្រី ​សាន់ ​សា​វឿន ​ស្នង​ការរង​នគរ​បាល​ខេត្ត​ប៉ៃលិន ​និង​ក្រុម​ការងារ​ជា​ច្រើន​នាក់​ទៀត​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​សំភារៈ​និង​ថវិកា​ ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះ​ខាត​ស្បៀង​ចំនួន​៣១​គ្រួសារ ​ស្ថិត​នៅ​ភូមិ​ក្រចាប់​លើ ​សង្កាត់​អូរតា​វ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន។​

​លោក​ជំទាវ​ ជា ​លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ កន្លង​មក​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​តែង​តែ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​គិត​គូរ​ការ​លំបាក​ របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ខេត្ត​ ដោយ​បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ស្រង់​ឈ្មោះ​គ្រួសារ​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះ​ខាត​ស្បៀង​ ដើម្បី​នាំ​យក​ ថវិកា ​សំភារៈ​គ្រឿង​ឧប​ភោគ​ បរិភោគ​ចែក​ជូន​បង​ប្អូន​ទាន់​ពេល​វេលា ​ដោយ​មិន​អោយ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ដាច់​បាយ​ស្លាប់​មិន​បាន​ដឹង​នោះ​ទេ​។​ជាក់​ស្តែង​ពេល​នេះ​គ្រាន់​តែ​ទទួល​ដំណឹង​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​ភ្លាម​  ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​បាន​ចាត់​តាំង​ក្រុម​ការងារ ​ថ្នាក់​ដឹកនាំ​ខេត្ត​នាំ​ យក​សំភារៈ​ថវិកា​ចែក​ជូន​បង​ប្អូន​ដល់​លំនៅ​ដ្ឋាន​របស់​បងប្អូន​ភ្លាមៗ​។​ ទោះ​បី​សំភារៈ​ទាំង​នេះ​មិន​អាច​ឆ្លើយ​តប​ការ​ខ្វះខាត​គ្រប់​ពេល​ក៏​ពិត​មែន ​តែ​វា​អាច​ដោះ​ស្រាយ ​ជីវភាព​បងប្អូន​បាន​កំរិត​ផង​ដែរ។​

​លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​ចេះ​ថែរ​ក្សា​អនាម័យ​ក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃ ​ដោយ​រស់​នៅ​ស្អាត​ ហូប​ស្អាត​ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​ជំងឺ​ឆ្លង​ផ្សេ​ងៗ​ ដែល​តែងតែ​កើត​រាតត្បាត ​ពិសេស ​ជំងឺ​រាក​ ជំងឺ​គ្រុន​ចាញ់​និង​ជំងឺ​គ្រុន​ឈាម​ជា​ដើម​ ​។​ក្នុង​ករណី​ណា​មាន​ជម្ងឺ​សូម​បងប្អូន​ទៅ​មន្ទីរ​ពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅ​ដ្ឋាន​បងប្អូន​ដើម្បី​ព្យាបាល​បន្ទាន់ ​។​ទទឹ្ទម​នឹង​នេះ​សូម​បងប្អូន​ កុំ​ធ្វើ​ចំណាក់​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ខុស​ច្បាប់​អោយ​សោះ ​ព្រោះ​នាំ​អោយ​គ្រោះ​ថ្នាក់​។​

​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ស្បៀង​ចំនួន​៣១​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ អង្ករ​២៥​គីឡូ​ក្រាម ​ មី១កេះ ​ ព្រម​ទាំង​ថវិកា​របស់​លោក​ជំទាវ ​គង់ ​ស្តី​ កើត​សុធា ​ក្នុង​ ១គ្រួសារ​ទទួល​បាន​ ២ម៉ឺន​រៀល​។​ ក្នុង​ឱកាស​នោះ​ដែរ​  លោក​ជំទាវ​ គង់​ ស្តី ​កើត​សុធា ​និង​ក្រុម​ការងារ​បាន​នាំ​យក​អង្ក២៥​ គីឡូក្រាម​ មី១កេះ​និង​ថវិកា២​ម៉ឺន​រៀល​ជូន​ដល់​លោក​យាយ ​សុម​ ឆេង​ អាយុ​៨៤ឆ្នាំ ​ និង​ជូន​ លោក​ ដុក​ ណុប​ អាយុ​៤៦ ឆ្នាំ​រស់​នៅ​ភូមិ​ភ្នំរាំង ​សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​ទទួល​បាន​អង្គ​២៥គីឡូក្រាម​ និង​ថវិកា​៥ម៉ឺនរៀល​ផង​ដែរ​។​

cpp-19-01-2016-001 cpp-19-01-2016-002 cpp-19-01-2016-003 cpp-19-01-2016-004 cpp-19-01-2016-005 cpp-19-01-2016-006 cpp-19-01-2016-007 cpp-19-01-2016-008vv

[youtube id= “k0lWM5lH3fc”]