មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណ៏ណែនាំស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦របស់រដ្ឋបាលថ្នាក់ក្រោមជាតិ


​(18-01-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី១៨​ ខែមករា ​ឆ្នាំ២០១៦ ​ នៅ​សាល​ប្រជុំ​មន្ទីរ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ខេត្ត​មាន​រៀប​ចំ​ កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរណ៏​ណែនាំ ​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់ ​ការ​គ្រប់​គ្រង​ឆ្នាំ ​២០១៦​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​វត្តមាន ​លោក​ជំទាវ ​ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​រៀម ​សុមាន ​ប្រធាន​មន្ទីរ​ហិរញ្ញ​វត្ថុ ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​អភិបាល​ក្រុង​/​ស្រុក​​ លោក​អនុ​ប្រធាន​រតនា​គារ ​លោក​មេឃុំ ​ចៅ​សង្កាត់​ និង​ស្មៀន​ឃុំ សង្កាត់​ផង​ដែរ​។​

លោក​ រៀម ​សុមាន​ ប្រធាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​បាន​អាន​សារាចរណ៏​ណែនាំ​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​ខ្លឹម​សារ​ថាៈ​ការ​ផ្សព្វ​ផ្សាយ​សារាចរណ៏​ណែនាំ ​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់ ​ការ​គ្រប់​គ្រង​ឆ្នាំ ​២០១៦​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នា​ពេល​នេះ​គឺ​ដើម្បី​អោយ​លោក​មេ​ឃុំ ​ចៅ​សង្កាត់​ទាំង​អស់​ បាន​ស្វែង​យល់​ពី​និតិ​វិធី​សំរាប់​ធ្វើ​ផែន​ការ ​ការ​ចំណាយ ​ ចំណូល​និង​ផែន​ការ​ផ្សេង​ៗ​ទៀត​ទៅ​តាម​ត្រី​មាស​នីមួយ​ៗ​អោយ​បាន​ច្បាស់​លាស់ ​និង​ដើម្បី​អនុវត្តន៏​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​អោយ​បាន​ត្រឹម​ត្រូវ​និង​មាន​ប្រសិទ្ធិ​ភាព ​។​ ទទឹ្ទម​នឹង​នេះ ​រដ្ឋបាល​ក្រុង ​ស្រុក​ ឃុំ​សង្កាត់​ ត្រូវ​រៀប​ចំ​បិទ​បញ្ជី​អោយ​បាន​ទាន់​ពេល​វេលា ​និង​ រៀប​ចំ​ឯក​សារ​សកម្មភាព ​ផែន​ការ​ថវិការ​បស់​ខ្លួន​អោយ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​សកម្ម​ភាព​ជាក់​ស្តែង​។​

​បន្ទាប់​ពី​អង្គ​ប្រជុំ​បាន​ពិភាក្សា ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​កន្លង​មក ​ដើម្បី​អោយ​លោក​ប្រធាន​មន្ទីរ​សេដ្ឋ​ហិរញ្ញា​វត្ថុ ​និង​លោក​អនុ​ប្រធាន​រតនាគារ​ធ្វើ​ការ​បក​ស្រាយ​រួច​មក ​ លោក​ជំទាវ ​ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញា​វត្ថុ​ដែល​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរណ៏​ណែនាំ​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​ឡើង​ក្នុង​គោល​បំណង​អោយ ​អភិបាល​ក្រុង ​ស្រុក ​លោក​មេឃុំ​ចៅ​សង្កាត់​និង​ស្មៀន ​ដើម្បី​អោយ​ពួក​គាត់​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​គ្រប់​គ្រង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​។ ​លោក​ជំទាវ​បាន​សំណូម​ពរ​ដល់ ​លោក​មេឃុំ ​ចៅ​សង្កាត់​និង​ស្មៀន​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​ស្តាប់​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​អោយ​បាន​ច្បាស់​លាស់ ​ដើម្បី​ងាយ​ស្រួល​ចុះ​ទៅ​អនុវត្ត​ការងារ​ជាក់​ស្តែង​អោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​។​ទទឹ្ទម​នឹង​នេះ​ស្មៀន​ឃុំ​សង្កាត់ ​ត្រូវ​ជួយ​លោក​មេឃុំ ​ចៅ​សង្កាត់ ​ធ្វើ​ផែន​ការ​ថវិកា ​និង​ផែន​ការ​សកម្ម​ភាព​ការងារ​របស់​ខ្លួន​អោយ​បាន​ត្រឹម​ត្រូវ​ និង​ត្រូវ​រៀប​ចំ​ឯក​សារ​អោយ​បាន​ច្បាស់​លាស់​ជៀស​វៀង​កុំ​អោយ​មាន​បញ្ហា​ខុស​និតិ​វិធី​នៃ​ច្បាប់​ហិរញ្ញាវត្ថុ​។​

cpp-18-01-2016-001 cpp-18-01-2016-002 cpp-18-01-2016-003 cpp-18-01-2016-004vv

[youtube id= “M0JQcZ5g2wQ”]