ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមការងារយុវជនគណបក្សក្រុងប៉ៃលិនត្រូវបានប្រកាសតែងតាំងជាផ្លូវការ


(17-01-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី១៧​ខែមករា​ ឆ្នាំ២០១៦ ​នៅ​ទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ខេត្ត​ប៉ៃលិន​ មាន​រៀប​ចំ​ប្រកាស​ប្រធាន ​អនុ​ប្រធាន ​និង​សមាជិក​សមា​ជិកា​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​ និង​ក្រុម​ការងារ​យុវ​ជន​បក្ស​ក្រុង​ ក្រោម​អធិប​តីភាព ​លោក ​ស៊ុន ​យី ​សមាជិក​អចិន្ត្រៃយ៍​គណ​បក្ស​ខេត្ត​នឹង​ជា​ប្រធាន​គណ​បក្ស​ក្រុង​ប៉ៃលិន​ ។​

​លោក​ សេង ​វុន្ថា ​ប្រធាន​ក្រុម​ការងារ​យុវជន​ក្រុង​ប៉ៃលិន​បាន​អាន​ សេចក្តី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​គណ​បក្ស​ខេត្ត ​និង​គណ​បក្ស​ក្រុង ​បាន​សម្រេច​តែង​តាំង ​ លោក ​ព្រំ ​សារ៉ាត់​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់ ​ប៉ៃលិន​, លោក ​សំ ​ភួង​ ជា​ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​សង្កាត់​ ទួលល្វា​, លោក ​លឹម​ សំបូរ​ ជា​ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​សង្កាត់ ​បរយ៉ាខា​ និង ​លោក​ សួន ​អ៊ន​ ជា​ប្រធាន​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់​ អូរ​តាវ៉ៅ ​។ ​ប្រកាស​តែង​តាំង​ លោក ​សេង ​វុន្ថា​ ជា​ប្រធាន​យុវ​ជន​ក្រុង​ និង​អនុ​ប្រធាន​ចំនួន​ ០៤រូប​ និង​សមា​ជិក​ ១៤រូប ​ទៀត​ផង ​។ ​ចំពោះ​លោក​មេភូមិ​នីមួយ​ៗ​ត្រូវ​បាន​ តែង​តាំង​ជា​ប្រធាន​ អនុ​ប្រធាន​ និង​សមា​ជិក​បក្ស ​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន​ ផង​ដែរ។​

​បន្ទាប់​ពី​តំណាង​យុវ​ជន​ធ្វើ​ការ​បេ្តជ្ញា​ចិត្ត​រួច​មក ​លោក ​ស៊ុន ​យី ​ ប្រធាន​គណ​បក្ស​ក្រុង​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថាៈ​ការ ​ប្រកាស​ប្រធាន ​អនុ​ប្រធាន​គណបក្ស​សង្កាត់ ​និង​ប្រធាន ​អនុ​ប្រធាន​យុវជន​គណ​បក្ស​ក្រុង​ នា​ពេល​នេះ​គឺ​ មាន​សារះ​សំខាន់​ណាស់​ សម្រាប់​អនុវត្តន៍​តួនាទី​ភារៈកិច្ច​ការងារ​របស់​ខ្លួន​អោយ​ចំ​គោល​ដៅ​និង​មាន​ប្រសិទ្ធិ​ភាព​។​ លោក​បន្ត​ថាៈ​ដើម្បី​ អនវត្តន៍​នូវ​គោល​នយោ​បាយ​ របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​អោយ​បាន​ល្អ ​យើង​ទាំង​អស់​គ្នា​ត្រូវ​ខិត​ខំ​ពង្រឹង​ពង្រីក​សមា​ជិក ​សមា​ជិការ​បក្ស ​និង​យុវ​ជន​បក្ស​នៅ​ក្នុង​មូល​ដ្ឋាន​អោយ​បាន​រឹងមាំ ​។ ​លោក​ក៏​បាន​សំណូម​ពរ​ដល់​លោក​ប្រធាន ​អនុ​ប្រធាន​ គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់ ​និង​ក្រុម​ការងារ​យុវជន​គណ​បក្ស​ក្រុង​ប៉ៃលិន​ដែល​បាន​តែង​តាំង​ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កិច្ច​សហការ​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​យុវ​ជន ​ចង​ក្រង​ប្រមូល​ផ្តុំ​យុវជន​ក្នុង​មូល​ដ្ឋាន​ជា​ក្រុម​ៗ​ដើម្បី​អោយ​ពួក​គេ​គាំទ្រ​ដល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​។​

cpp-17-01-2016-007 cpp-17-01-2016-008 cpp-17-01-2016-009 cpp-17-01-2016-010vv

[youtube id= “pM8P3tW8hdI”]