(17-01-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ លោក ឌិន គឹម ប្រធានក្រុមការងារបក្សចុះជួយសង្កាត់ទួលល្វា លោក គង់ ដួង អនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា បានជួបប្រជុំជាមួយក្រុមការងារបក្សភូមិ បក្សសង្កាត់ ដើម្បីពង្រឹងការងារបក្ស និង ផ្សព្វផ្សាយសភាពការណ៏ថ្មី ព្រមទាំងលើកផែនការថ្មីសម្រាប់ក្រុមបក្សតាមភូមិនីមួយៗអនុវត្តបន្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមការងារចុះជួយសង្កាត់ទួលល្វាជាច្រើនអ្នកផ្សេងទៀតផងដែរ។
លោក គង់ ដួង អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ បានជំរាបជូនអំពីសភាពការណ៏នយោបាយថ្មីៗជាពិសេសប្រសាសន៏ផ្តាំផ្ញើរបស់សម្តេចតេជោក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗនេះ ដោយបញ្ជាក់ថាសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការកសាងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យ សម្តេចប្តេជ្ញាខ្ពស់ ការពារសុខសន្តិភាពជូនជាតិ ជូនប្រជាជនទោះក្នុងតម្លៃណាក៏ដោយប្រជាជនយើងត្រូវបានរស់នៅសុខដមរម្យនាក្រោមការដឹកនាំរបស់សម្តេច ។ សម្ដេចតេជោ ក៏បានបានណែនាំអាជ្ញាធរខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋយើងឲ្យបានទាល់ពេលវេលា និងត្រូវបង្កើតឲ្យមានFaecbookផ្ទាល់ខ្លួន និងរបស់អង្គភាពគ្រប់គ្នា ដើម្បីទទួលបាននូវព័ត៌មាននិងសំណូមពរឆាប់រហ័សពីប្រជាពលរដ្ឋ ហើយយកវិធានការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។លោកបានបញ្ជាក់ទៀតថា សម្ដេចតេជោ លោកមានpegfaecbook របស់លោកផ្ទាល់ដើម្បីទទួលស្តាប់នូវសំណូមពរ និងបានដឹង ពីសុខទុករបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ទាក់ទងនឹងការជ្រើសរើសអគ្គលេខាធិការគ.ជ.ប លោកគង់ដួងបានមានប្រសាសន៏ដែរថា ប៉ុន្មានថ្ងៃនេះ មានគណបក្សនយោបាយខ្លះ បានសម្ដែងនូវការមិនពេញចិត្តចំពោះ ការសម្រេចជ្រើសរើស លោក ទេព នីថា ធ្វើជាអគ្គលេខាធិការគ.ជ.ប ។ក៏ប៉ុន្តែ នេះគឺការសេចក្ដីសម្រេចជ្រើសរើសដ៏ត្រឹមត្រូវរបស់ គ.ជ.ប ដែលជាស្ថាប័ន្តឯករាជ្យ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅពេលខាងមុខឲ្យប្រព្រឹត្តទៅបានប្រកបដោយតម្លាភាពល្អ។
កិច្ចប្រជុំនាពេលនោះសមាជិកបក្សក៏បានលើកឡើងនូវបញ្ហា ប្រឈមជាច្រើនដូចជា៖ សូមឲ្យក្រុមការងារជួយជម្រុញសមត្ថកិច្ច បង្ករលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអោយបានឆាប់រហ័ស អ្នកខ្លះធ្វើអត្តសញ្ញាណប័ណ្ណយូរហើយ មកដល់ពេលនេះនៅតែមិនទាន់ទទួលបាន អត្តសញ្ញាណប័ណ្ណនៅឡើយទេ ។លើកក្រោយអត្តសញ្ញាណប័ណ្តដែលធ្វើហើយសូមអោយប៉ុស្តិ៍រដ្ឋបាលប្រគល់មកតាមរយ:មេភូមិវិញ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ យើង។
លោក ឌិន គឹម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍ថា រាល់បញ្ហាកើតមាននៅតាមភូមិយើងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ។ ហើយបញ្ហាសំខាន់មួយទៀត នៅតាមភូមិនីមួយៗ ត្រូវរៀបចំចងក្រងកម្លាំង យុវជនបក្សឲ្យបានរឹងមាំ ព្រោះយុវជនជាកម្លាំងស្នូលដ៏សំខាន់របស់បក្សយើងសម្រាប់ចូលរួមជួយកិច្ចការសង្គម ការពារសុវត្ថភាពភូមិ/ឃុំ និងចូលរួមអភិវឌ្ឍន៏ភូមិ ឃុំនៅមូលដ្ឋានឲ្យមានការរីកចំរើនបន្តទៀតផងដែរ។ លោកឌិន គឹម ក៏បានស្នើឲ្យលោកប្រធានភូមិទាំង១១ភូមិក្នុងសង្កាត់ទួលល្វា ត្រូវជ្រើសរើសប្រជាការពារភូមិ ក្នុងមួយភូមិចំនួន ៥នាក់ និង យុវជនបក្សមូយភូមិក្នុងមួយភូមិ ៥នាក់ដែរ ឲ្យបានហើយស្រេចនិង រៀបចំកាត់សម្លៀកបំពាក់ជាឯកសណ្ឋាន ដើម្បីបំពាក់ឲ្យប្រជាការពារនិងយុវជនបក្ស ឲ្យបានមុនដំណាច់ខែមេសាខាងមុខនេះ។ លោកមានប្រសាសន៏ថា ការរៀបចំជ្រើសរើសប្រជាការពារភូមិនេះ គឺដើម្បីចូលរួមការពារភូមិ/ឃុំរបស់យើង ទប់ស្កាត់បទល្មើសផ្សេងៗនៅតាមមូលដ្ឋាននីមួយៗកុំឲ្យកើតមាន ដែលជាការចូលរួមអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។
[youtube id= “dCmBJoFdgCw”]