ឯកឧត្តម អៀង វុធ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តស្រង់មានជ័យ


​(13-01-2016) ប៉ៃលិន៖ ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៦​ ឯក​ឧត្តម​ អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​ គិរី​រតនៈ​ ស្រង់​មាន​ជ័យ​ ហៅ​វត្ត​ភ្នំ​ស្រង់ ​ស្ថិត​ក្នុង​ភូមិ​ក្ងោក​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន។​ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​មាន​ លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​រាជ​ការ​ ព្រះ​សង្ឃ ​លោក​គ្រូ ​អ្នក​គ្រូ ​សិស្សានុសិស្ស ​និង​ពុទ្ធ​បរិស័ទ​ ជិត​ឆ្ងាយ​ ជា​ច្រើន​នាក់​ទៀត​។​

​ព្រះ​គ្រូ​ចៅ​អធិ​ការ​វត្ត​គិរី​រតនៈ​ស្រង់​មាន​ជ័យ ​ហៅ​វត្ត​ភ្នំ​ស្រង់ ​បាន​មាន​សង្ឃ​ដី​កា​ថា ​សមិទ្ធិ​ផល​ក្នុង​វត្ត​ស្រង់​មាន​ជ័យ​ដែល​ត្រូវ​ដាក់​សម្ពោធ​នា​ពេល​នេះ​មាន​ដូច​ជា ​សាលា​ធម្ម​សភា ​កុដិ​ និង​ដី​មួយ​កន្លែង​ដែល​ទើប​ទិញ​ថ្មី​នៅ​ជាប់​របង​វត្ត​។ ​ព្រះ​អង្គ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ពុទ្ធ​បរិស័ទ​ទាំង​អស់​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ លះ​បង់​នូវ​ថវិកា​ ធន​ធាន​មាន​តម្លៃ ​មក​កសាង​សមិទ្ធិ​ផល​នានា ​នៅ​ក្នុង​វត្ត​ស្រង់​មាន​ជ័យ​ សំរាប់​ទុក​ជា​កេរិ៍្ត​ដំណែល​អោយ​កូន​ចៅ​ជំនាន់​ក្រោយ​បន្ត​ប្រតិ​បត្តិ​ធម៌​វិន័យ​ ព្រះ​ពុទ្ធ​សាសនា​ ក៏​ដូច​ជា​ការ​សន្សំ​នូវ​បុណ្យ​កុសល​ ការ​កប់​កំណប់​ទុក​ក្នុង​ពុទ្ធ​សាសនា​ សំរាប់​អនាគត​ជាតិ​។

​លោក​សំ ​សា​វឿន​ ប្រធាន​មន្ទីរ​ធម្ម​ការ​ និង​សាសនា​បាន​សំដែង​ការ​កោត​សរ​សើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ព្រះ​ចៅ​អធិ​ការ​ លោក​អាចារ្យ​គណ​កម្មា​ការ​វត្ត​ ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​អស់​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា ​និង​បាន​សាមគ្គី​  កសាង​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​ស្រង់​មាន​ជ័យ​អោយ​មាន​ការ​រីក​ចំរើន​ដូច​ពេល​នេះ​។ ​លោក​បាន​បន្ត​ថា ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម ​ដូច​ជា​ការ​អប់រំ​សីល​ធម៌ ​ចរិយា​ធម៌​ គុណ​ធម៌ ​សុជីវ​ធម៌​ដល់​ពុទ្ធ​បរិស័ទ​ ។ពិសេស​ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ធ្វើ​សកម្ម​ភាព​ដើម្បី​កុមារ​ ,ការ​កាត់​បន្ថយ​នូវ​អំពើ​ហឹង្សា​លើ​ស្រី្ត​ និង​កុមារ​ផង​ដែរ​។

​ឯក​ឧត្តម ​អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​ព្រះ​ពុទ្ធ​សាសនា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​សង្គម​ខ្មែរ​យើង ​ព្រោះ​វត្ត​អារាម​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ទាំង​បុព្វ​ជិត ​គ្រហស្ថ ​អោយ​មាន​សតិ​បញ្ញា ​ស្មារតី​ មាន​គោល​ជំហរ​​សាមគ្គី​ភាព​ មាន​អធ្យា​ស្រ័យ​គ្នា ​ប្រកាន់​ភ្ជាប់​នូវ​សុច្ចរិត​ យុត្តិ​ធម៌ ​សីល​ធម៌​ល្អ​ក្នុង​សង្គម​។​ ឯក​ឧត្តម​បាន​បន្ត​ថា​ ព្រះ​ពុទ្ធ​សាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ ​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៩៥%​បាន​គោរព​ប្រតិ​បត្តិ​ព្រះ​ពុទ្ធ​សាសនា​ និង​ចាត់​ទុក​ព្រះ​ពុទ្ធ​សាសនា​ជា​ត្រី​វិស័យ​ចង្អុល​ទិស​សំរាប់​ធ្វើ​ដំណើរ​ទៅ​កាន់​សេច​ក្តី​សុខ ​សន្តិ​ភាព​ក្នុង​សង្គម ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ​មាន​ភ្លៀង​ធ្លាក់​តិច​ និង​មាន​កម្តៅ​ខ្ពស់​ ដូច្នេះ​សូម​អោយ​ប្រជា​កសិករ​យើង​ត្រូវ​មាន​ការ​គិត​គូ​ពិចារ​ណា​អោយ​បាន​អោយ​បាន​ល្អិត​ល្អន់​មុនស​ម្រេច​ដំាំ​ដំណាំ​កសិកម្ម​របស់​ខ្លួន ​ប្រយ័ត្ន​ជួប​ហានិ​ភ័យ ​ខាត​បង់​ថវិកា​ឥត​ប្រយោជន៍ ​។ ​ម្យ៉ាង​ទៀត​ត្រូវ​ឈប់​កាប់​ទន្រ្ទាន​ព្រៃ​ភ្នំ​យក​ដី​មក​ធ្វើ​កសិកម្ម​ ព្រោះ​វា​មិន​មាន​ស្ថេរ​ភាព​យូរ​អង្វែង​ទេ ​ដី​ភ្នំ​ដាំ​ដំណាំ​បាន​តែ​ពីរ​ ឬ​បី​ឆ្នាំ​ ដី​អស់​ជី​ជាតិ ​ហើយ​ហូរ​ច្រោះ​ដី​អស់​សល់​តែ​ថ្ម  ​ដាំ​លេង​កើត​។ ​ម្យ៉ាង​វិញ​ទៀត​ វា​ធ្វើ​អោយ​បាត់​បង់​ព្រៃ​ឈើ ​មាន​ភាព​រាំង​ស្ងួត ​ក្តៅ​ហួត​ហែង​ ពិបាក​រស់​នៅ​ដោយ​សារ​អត់​មាន​ព្រៃ​ឈើ​នេះ​ហើយ​។

cpp-13-01-2016-009 cpp-13-01-2016-010 cpp-13-01-2016-011 cpp-13-01-2016-012 cpp-13-01-2016-013 cpp-13-01-2016-014 cpp-13-01-2016-015 cpp-13-01-2016-016vv

[youtube id= “GlnuRSEqtak”]