ប្រជាពលរដ្ឋនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅដែលខ្វះខាតស្បៀងចំនួន២០គ្រួសារ ត្រូវបានថ្នាក់ដឹកនាំខេត្តនាំអំណោយទៅឧបត្ថម្ភ


(12-01-2016) ប៉ៃលិន៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​មករា ​ឆ្នាំ ​២០១៦ ​លោក​ជំទាវ​ ជា​លាភ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​រួម​ជា​មួយ​ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​បាន​នាំ​យក​អំណោយ​ជា​ស្បៀង​ ទៅ​ចែក​ ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចំនួន​២០ ​គ្រួសារ​ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​ស្បៀង​ ស្ថិត​ក្នុង​ភូមិ​អូរ​តា​វ៉ៅ ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។

​លោក​ជំទាវ​ ជា ​លាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ អំណោយ​ជា​ស្បៀង​នាំ​យក​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ពេល​នេះ ​គឺ​ជា​អំណោយ ​របស់​ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​។ ​លោក​ជំទាវ​បន្ត​ថាៈ​ថ្នាក់​ដឹក​នាំ​ខេត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជា​ប្រចាំ​ ហើយ​បាន​ជំរុញ​ដល់​មន្ត្រី​ មន្ទីរ​ជំនាញ​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ ត្រូវ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជា​ប្រចាំ​ផង​ដែរ ​។​បើ​គ្រួសារ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ណា​ជួប​ការ​លំបាក ​ខ្វះ​ខាត​ស្បៀង​ឬ ​ជួប​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ ត្រូវ​ដោះ​ស្រាយ​ជូន​ភ្លាម ​ដោយ​មិន​ត្រូវ​បណ្តោយ​អោយ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយ ដែល​អាជ្ញា​ធរ​មិន​បាន​ដឹង​នោះ​ទេ​។ ​ជាក់​ស្តែង​ដូច​ពេល​នេះ​ គ្រាន់​តែ​បាន​ទទួល​ដំណឹង​ពី ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចំនួន ​២០ ​គ្រួសារ ​កំពុង​ជួប​ការ​លំបាក​ខ្វះ​ខាត​ស្បៀង​  ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​ក៏​បាន​នាំ​យក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​បង​ប្អូន​ភ្លាម ​ទោះ​បី​អំណោយ​ស្បៀង​ទាំង​នេះ​ វា​មិន​អាច​ដោះស្រាយ​ជូន​បង​ប្អូន​បាន​គ្រប់​ពេល​ក៏​ពិត​មែន ​ តែ​វា​អាច​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​បង​ប្អូន​បាន​មួយ​រយ:​ពេល ​ដើម្បី​ឲ្យ​បង​ប្អូន​មាន​ឱកាស​និង​ពេល​វេលា​គ្រប់​គ្រាន់​ ទៅ​បង្ក​បង្កើន​ផល ​ឬ​ដាំ​ដំ​ណាំ​ផ្សេងៗ​លក់​ដូរ​សម្រាប់​ចិញ្ចឹម​ដោះ​ស្រាយ​ជីវ​ភាព​គ្រួសារ​បាន​បន្ត​ទៀត​។

​លោក​ជំទាវ​ ជា​ លាភ ​ក៏​បាន​ផ្តាំ​ផ្ញើរ​អោយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ត្រូវ​គិត​គូរ​អំពី​បញ្ហា​ថែ​រក្សា​សុខ​ភាព ​និង​រក​សេវា​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ អោយ​បាន​ត្រឹម​ត្រូវ​។ ​ ជា​ពិសេស​ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ​ ត្រូវ​ទៅ​ពិនិត្យ​សុខ​ភាព​អោយ​បាន​ទៀង​ទាត់​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជម្ងឺ​អោយ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជ​បញ្ជា​ពេទ្យ​ ។ ​លោក​ជំទាវ​ក៏​បាន​ស្នើ​អោយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ កុំ​ធ្វើ​ចំណាក​ស្រុក​ ព្រោះ​ ការ​ងារ​នៅ​ក្នុង​ស្រុក​យើង​មាន​ច្រើន​ណាស់​ តម្លៃ​ពល​កម្ម​ក៏​សម​រម្យ​ដែល​យើង​អាច​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​បាន​ ហើយ​យើង​បាន​រស់​នៅ​ជួប​ជុំ​គ្រួសារ​ដោយ​គ្មាន​ក្ដី​ព្រួយ​បារម្មណ៏​ពី​សុវត្ថ​ភាព​ផ្ទាល់​ខ្លួន​នោះ​ឡើយ​។​អំណោយ​ដែល​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​២០​គ្រួសារ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​មួយ​ការ៉ុង ​និង​មី​មួយ​កេះ​ផង​ដែរ​។

cpp-12-01-2016-001 cpp-12-01-2016-002 cpp-12-01-2016-003 cpp-12-01-2016-004vv

[youtube id= “di6wzhyouzE”]