លោកឌិនគឹម សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ សង្កាត់ទួលល្វា នាំយកថវិកា គ្រឿងឧបភោគ បរិភោគទៅចួលរួមបុណ្យសព លោកស្រី ទួន ផាន់ រស់នៅភូមិទួលនិម្មិត


(09-01-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី​០៩​ ខែមករា​ ឆ្នាំ​ ២០១៦ ​លោក​ឌឹន ​គឹម ​សមា​ជីក​អចិន្ត្រៃយ៍​គណ​បក្ស​ខេត្ត ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ ​សង្កាត់​ទួល​ល្វា ​រួម​ដំណើរ​ដោយ​ លោក​ ទុំ​ សុង​ សមា​ជិក​ក្រុម​ការងារ​ លោក ​សំ ​ភួង ​ ចៅ​សង្កាត់​ទួល​ល្វា ​បាន​នាំ​យក​ថវិកា ​គ្រឿង​ឧប​ភោគ ​បរិភោគ​មួយ​ចំនួន​ ទៅ​ចួល​រួម​បុណ្យ​សព ​លោក​ស្រី ​ទួន ​ផាន់ ​អាយុ​ ៦២ឆ្នាំ ​រស់នៅ​ភូមិ​ទួល​និម្មិត ​ សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន ​ដែល​បាន​ទទួល​មរណៈ​ភាព ​កាល​ពី​ថ្ងៃ​ទី៨ ​ខែមករា​ ដោយ​រោ​គា​ពាធ​។​

​ថវិកា​ និង​ គ្រឿង​ឧបភោគ ​បរិភោគ​ដែល​បាន​យក​ទៅ​ជួយ​ក្នុង​កម្ម​វិធី​បុណ្យ​សព​នា​ពេល​នោះ​មាន ​អង្ករ​៥០Kg​ នំធុង​ ទឹក​សុទ្ធ ​ទឹក​ក្រូច​ដប​ធំ ​និង​ថវិកា ​៤០ម៉ឺន​រៀល។​

​លោក ​ឌិន ​គឹម ​បាន​មាន​ប្រសាសន៍​សំដែង ​ការ​ចែក​រំលែក​មរណ​ទុក្ខ​ពី​សំណាក់​ឯក​ឧត្តម​ កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​និង​ជា​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព ​ដែល​បាន​បាត់​បង់​ភរិយា ​បាត់​បង់​ម្តាយ​ ទីគោរព​ស្រឡាញ់​ ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​ វិញ​ ។​ លោក​ ឌឹន ​គឹម​ បាន​មាន​ប្រសាសន៍​ថា ​ការ​បាត់​បង់​ភរិយា ​បាត់​បង់​ម្តាយ​ជា​ទីគោរព​ស្រឡាញ់​របស់​ខ្លួន​  គឺ​ជា​ទុក្ខ​ព្រួយ​ដ៏​ធំធេង​ណាស់​សំរាប់​ស្វាមី ​កូន​ចៅ​គ្រប់ៗ​រូប ​តែ​មនុស្ស​យើង​វិល​កើត​ វិល​ស្លាប់​មិន​ទៀង​ទាត់​  ដែល​គ្មាន​នណា​ម្នាក់​អាច​គេច​រួច​បាន​។ ​លោក​បាន​សំណូមពរ​សូម​អោយ​ក្រុម​គ្រួសារ​នៃ​សព ​ត្រូវ​កាត់​ចិត្ត​ និង​បន្តការ​ខិត​ខំ ​ដឹក​នាំ​ក្រុម​គ្រួសារ​ ប្រកប​របរ​រក​ទទួល​ទាន​អោយ​បាន​រីក​ចំរើន​បន្ត​ទៀត​។ ​លោក​បាន​បន្ត​ទៀត​ថា​ ថវិកា​ គ្រឿង​ឧប​ភោគ ​បរិភោគ​ដែល​បាន​យក​មក​ជួយ​ក្នុង​កម្ម​វិធី​បុណ្យ​សព​នា​ពេល​នេះ​ មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ ​ក្រុម​ការងារ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​សំរាប់​ចូល​រួម​ចំណែក​ជា​មួយ​គ្រួសារ​សព ​ក្នុង​ការ​ជួយ​ដល់​ការ​ធ្វើ​ពិធី​បុណ្យ​ជូន​ដល់​សព​លោក​ស្រី ​ទួន​ ផាន់​នា​ពេល​នេះ។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ឌិន​គឹម​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ ​សង្កាត់​ទួល​ល្វា ​និង​ជា​ប្រធាន​មន្ទីរ​ សាធា​រណៈ​ការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន ​បាន​ជំរាប​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ អោយ​បាន​ជ្រាប​ថា ​ចំពោះ​ទោច​ក្រយាន​យន្ត​ដែល​មាន​កំលាំង​ម៉ាស៊ីន​ចាប់​ពី ​១២៥ CC​ ចុះ​មក​ក្រោម​ គឺ​មិន​តម្រូវ​អោយ​ធ្វើ​ប័ណ្ណ​បើក​បរ​ទៀត​ឡើយ ​ហើយ​បើ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ធ្វើ​ប័ណ្ណ​រួច​ហើយ ​ គឺ​អាច​យក​ប័ណ្ណ​បើក​បរ​នោះ ​ឬ​ក្រដាស​បញ្ជាក់​នានា​ពី​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​នោះ ​មក​ប្តូរ​យក​លុយ​វិញ​បាន ​ដែល​ដំណើរ​ការ​នៃ​ការ​ប្តូរ​នេះ​គឺ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ច័ន្ទ​ទី១១ ​ខែមករា ​នេះ​រហូត​ដល់​បំណាច់​ខែមិនា​ ឆ្នាំ​២០១៦​។ ​ចំណែក​ឯ​ម្ចាស់​យាន​ជំនិះ​គ្រប់​ប្រភេទ ​ដូច​ជា ​ម៉ូតូ ​ឡាន​ ជា​ដើម​ ដែល​បាន​ទិញ​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ នា​ពេល​កន្លង​មក ​ក៏​ត្រូវ​យក​ឯក​សារ​ទិញ ​លក់​ យាន្ត​ជំនិះ​ទាំង​នោះ​ទៅ​កាត់​ឈ្មោះ​ម្ចាស់​ដើម​ចេញ ​និង​ដាក់​បញ្ចូល​ឈ្មោះ​យើង​ជា​ម្ចាស់​កម្ម​សិទ្ធ​បច្ចុប្បន្ន​វិញ ​ដែល​ដំណើរ​ការ​នៃ​ការ​កាត់​ឈ្មោះ​នេះ ​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ ថ្ងៃ​ច័ន្ទ​ទី១០ ​ខែមករា​ នេះ​រហូត​ដល់​បំណាច់​ខែ​មិនា ​ឆ្នាំ​២០១៦​ដូច​គ្នា​។​

cpp-09-01-2016-001 cpp-09-01-2016-002 cpp-09-01-2016-003 cpp-09-01-2016-004vv

[youtube id= “cz8uu0zRaTs”]