ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧ មករា ឆ្នាំ១៩៧៩-០៧ មករា ឆ្នាំ២០១៦


(07-01-2016) ប៉ៃលិន៖ ​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​នាព្រឹក​ថ្ងៃទី៧ ​ខែមករា ​ឆ្នាំ ​២០១៦​បាន​រៀប​ចំ​ប្រារព្ធ​ខួប​អនុស្សាវ​រីយ៍​ លើក​ទី៣៧​ នៃ​ទិវា​ជ័យ​ជំនះ ​៧មករា​ ឆ្នាំ​១៩៧៩​-​០៧​ មករា​ឆ្នាំ ​២០១៦ ​ជា​ថ្ងៃ​កំណើត​ទី២ ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ​ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​អ៊ី ​ឈាន ​សមា​ជិក​គណ​កម្មា​ធិការ​កណ្តាល ​និង​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ឯក​ឧត្តម​ កើត​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​និង​ ឯក​ឧត្តម​ ឡី​ចាន់ ​ឆាយ​ អនុ​ប្រធាន​គណ​បក្ស​ខេត្ត​ ព្រម​ទាំង​មាន​ការ​អញ្ជើញ ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម ​ប៉ាន់ ​សូរ​ស័ក្រ​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត ​សមា​ជិក​ព្រឹទ្ធ​សភា​និង​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្រ្តី​រាជ​ការ​ជុំវិញ​ខេត្ត ​កង​កម្លាំង​ប្រដាប់​អាវុធ ​លោក​គ្រូ ​អ្នក​គ្រូ ​សិស្សា​នុសិស្ស​ និង​ប្រជា​ពល​រដ្ឋ​ ជា​ច្រើន​នាក់​ ។​

​ឯក​ឧត្តម​ កើត​សុធា ​បាន​អាន​សុន្ទរ​កថា ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​សែន​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​ខ្លឹម​សារ​ជា​អាថិ​ថាៈ​ យើង​ប្រារព្ធ​ទិវា​បុណ្យ​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ក្នុង​ស្មារតី​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​យុទ្ធ​ជន​យុទ្ធ​នារី​អ្នក​ស្នេហា​ជាតិ​ដ៏​ច្រើន​ឥត​គណនា​ ដែល​បាន​ក្រោក​ឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរ​ផ្តាច់​ហ៊ាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់ ​និង​អាយុ​ជីវិត​ប្រកប​ដោយ​វីរៈ​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​បុព្វ​ហេតុ​សង្គ្រោះ​​ជាតិ​។ ​យើង​ទាំង​អស់​គ្នា​សូម​លំអោន​កាយ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​ជន​រួម​ជាតិ​ជាង​៣លាន​នាក់​ដែល​បាន​បាត់​បង់​ជីវិត​ទៅ​យ៉ាង​អយុត្តិ​ធម៌​បំផុត​នៅ​ក្រោម​របប​ប្រល័យ​ពូជ​សាសន៍​ និង​សូម​ឧទ្ទិស​បួង​សួង​អោយ​ដូង​ប្រលឹង​របស់​លោក​អ្នក​ទាំង​នោះ​បាន​ទៅ​កាន់​សុគតិ​ភព​ជា​រៀង​ដរាប​ទៅ​។​បច្ចុប្បន្ន​នេះ​ប្រជា​ជន​កម្ពុជា​កំពុង​រស់​នៅ​យ៉ាង​សុដុម​រមនា​ប្រកប​ដោយ​ក្តី​សង្ឃឹម​ក្រោម​ពន្លឺ​នៃ​សន្តិ​ភាព​សេរី​ភាព ​និង​អភិវឌ្ឍន៍​ ប៉ុន្តែ​សោក​នា​កម្ម​ឈឺ​ចាប់​ខ្លោច​ផ្សារ​និង​បាត់​បង់​យ៉ាង​ធំធេង​ក្នុង​សម័យ​អតីតៈ​កាល​ដ៏​ខ្មៅ​ងងិត​នៃ​សង្គ្រាម​ និង​របប​ប្រល័យ​ពូជ​សាសន៍​នៅ​តែ​ដក់​ជាប់​ជា​និច្ច​ក្នុង​មន​សិការ​របស់​មនុស្ស​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ជាមួយ​និង​អំណរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​បាន​ទទួល​ក្នុង​ឆ្នាំ​២០១៥ ​និង​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​៧មករា​ដ៏​រុង​រឿង ​យើង​មាន​ជំនឿ​មុត​មាំ​ថា ​យើង​ពិត​ជា​នឹង​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​ថ្មី​ៗ​ថែម​ទៀត​ក្នុង​ការ​បន្ត​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ ​លើក​ស្ទួយ​លិទ្ធិប្រ​ជាធិប​តេយ្យ ​ពង្រឹង​និតិ​រដ្ឋ​ និង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម ​បើ​ទោះ​បី​មាន​ការ​លំបាក​និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ក្តី​។​ក្នុង​ន័យ​នេះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បន្ត​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ ​ដើម្បី​ប្រមូល​កម្លាំង​ជាតិ​ទាំង​មូល​រួម​គ្នា​កសាង​និង​ការពារ​មាតុ​ភូមិ​ លុប​បំបាត់​ទាំង​ស្រុង​នូវ​ទស្សនៈ​រើស​អើង ​ទឹក​ឡើង​ត្រី​ស៊ី​ស្រម៉ោច​ទឹក​ហោច​ស្រម៉ោច​ស៊ីត្រី​។​

​បន្ទាប់​ពី​តំណាង​អង្គ​មិទ្ទិញ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​និង​នៅ​តែ​បន្ត​គាំទ្រ​ទិវា​ថ្ងៃ​៧មករា​ដែល​ជា​កំណើត​ទី២​របស់​ប្រជា​ជន​កម្ពុជា​រួច​មក​ឯក​ឧត្តម​ អ៊ី ​ឈាន​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថាៈ​ទិវា​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​នា​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​គឺ​ជា​ថ្ងៃ​កំណើត​ទី២​របស់​យើង​ ដែល​សង្គ្រោះ​ប្រជា​ជន​យើង​អោយ​រួម​ផុត​ពីរ​បប​ប្រល័យ​ពូជ​សាសន៍ ​និង​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិ​ភាព ​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ ​អនុវត្ត​តាម​របប​លិទ្ធិ​ប្រជា​ធិប​តេយ្យ ​ មាន​ការ​បង្រួប​បង្រួម​ជាតិ​ ។​ដូច្នេះ​ថ្នាក់​ដឹក​នាំ ​មន្ដ្រី​រាជ​ការ ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ​ត្រូវ​ខិត​ខំ ​បំពេញ​ការងារ​ ទៅ​តាម​តួនាទី​រៀង​ៗ​ខ្លួន​ ដើម្បី​បម្រើ ​សំណូម​ពរ​ និង​ សេចក្ដី​ត្រូវ​ ការ​ជូន​ ប្រជា​ពល​រដ្ឋ​ រួម​សាមគ្គី​គ្នា ​ការពារ​សមិទ្ធ​ផល​ទាំង​ឡាយ ​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស ​និង ​ស្មារតី​៧ ​មករា​ឲ្យ​ស្ថិត​នៅ​ជា​អមត​។​

cpp-07-01-2016-001 cpp-07-01-2016-002 cpp-07-01-2016-003 cpp-07-01-2016-004 cpp-07-01-2016-005 cpp-07-01-2016-006 cpp-07-01-2016-007 cpp-07-01-2016-09 cpp-07-01-2016-010 cpp-07-01-2016-010 cpp-07-01-2016-011 cpp-07-01-2016-012 cpp-07-01-2016-013 cpp-07-01-2016-014 cpp-07-01-2016-015 cpp-07-01-2016-016 cpp-07-01-2016-009​​ cpp-07-01-2016-008vv

[youtube id= “s0ISIwn8Ii0”]