(04-01-2016) ប៉ៃលិន៖ ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកស្រីឧត្តមត្រីយ៍ សាន សាវឿន ស្នងការរងនគរបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បាននាំយកអំណោយទៅចូលរួមបុណ្យសព លោក ប៉ុល យឹម នាយកសាលាបឋមសិក្សាសាលាក្រៅ ដែលទទួលមរណៈភាពដោយរោគជរាពាធ នៅភូមិអូរអណ្តូង ឃុំអូរណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិនជូនចំពោះក្រុមគ្រួសារនៃសព និងបានសំដែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសពដែលបាត់បង់លោកឪពុក និងស្វាមីជាទីស្រឡាញ់ គឺលោក លោក ប៉ុល យឹម ។ លោកជំទាវបន្តថាៈ ថ្នាក់ដឹកនាំខេត្តតែងតែគិតគូរពីសុខទុក្ខនិងនាំយកនូវសំភារះថវិកាមួយ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារសពរួមមាន អង្ករ ៥០ គីឡូក្រាម ទឹកត្រី ១យួ ទឹកស៊ី អ៊ីវ ១យួ មី ០១កេះ និងថវិកា ៥០ម៉ឺនរៀលផងដែរ។
តមមកនៅថ្ងៃដដែល លោក ជំ ទាវ ជាលាប អភិបាលរងខេត្តប៉ៃលិន និងក្រុមការងារក៏បាន នាំយកសំភារៈនិងថវិកាទៅចូលរួមបុណ្យសពយុវជន សាន់ បញ្ញា ហៅ ភោគ អាយុ ២៤ឆ្នាំ នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដែលបានរងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃសុក្រ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរបានស្លាប់នៅមន្ទីរពេទ្យកាលពីយប់ថ្ងៃអាទិត្យ។ សំភារៈនិងថវិកាដែលថ្នាក់ដឹកនាំខេត្តយកទៅចូលរួមបុណ្យសពរួមមានៈទឹកត្រី ០១យួ ទឹកស៊ីអ៊ីវ ០១យួ មីមួយកេះ អង្ករ ២៥គីឡូក្រាម និងថវិកា៣៥ម៉ឺនរៀល ។
តមក លោកជំទាវ ជា លាភ និងក្រុមការងារក៏បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកាចំនួន៤០ម៉ឺនរៀលទៅឧបត្ថម្ភដល់ លោកស្រី ឈុំ សុភាព ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអូរតាពុកក្រោម និងបន្តទៅសាកសួរសុខទុក្ខនិងនាំយកថវិកាចំនួន៤០ម៉ឺនរៀលទៅឧបត្ថម្ភដល់ លោកស្រី តឹក គីមលី ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលកំពុងមានជម្ងឺដុះសាច់ក្នុងខួរក្បាលនិងជម្ងឺលើសឈាម កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ផងដែរ។
[youtube id= “qcKLM3d-ioI”]