(04-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិនឯកឧត្តម កើតសុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានអនុញ្ញាត្តិអោយលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកនិងប្រតិភូថៃជាច្រើននាក់ចូលរួមសំណះសំណាលសំដែងការគួសមនិងជូនពរឆ្នាំថ្មីឆ្នាំសកល២០១៦។
លោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកបានមានប្រសាសន៏ជំរាបជូនឯកឧត្តមអភិបាលខេត្តថា៖ការមកខេត្តប៉ៃលិននេះគឺដើម្បីបង្កើនកិច្ចសហប្រតិ្តបត្តិការ ទំនាក់ទំនងរវាងមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យខេត្តប៉ៃលិនអោយបានល្អប្រសើរ ដើម្បីងាយស្រួលធ្វើការងារក្នុងវិស័យសុខាភិបាលជាមួយគ្នា ជាពិសេសការព្យាបាល ថែរទាំជំងឺផ្សេងៗចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តដទៃទៀតដែលបានទៅព្យាបាលនៅមន្ទីរពេទ្យបាងកក ដែលមានទីតាំងស្ថិននៅខេត្តចាន់ប៊ុរី ប្រទេសថៃ។លោកសង្ឃឹមថាថ្នាក់ដឹកនាំខេត្តប៉ៃលិននិងយោគយល់អយ្យាស្រ័យគ្នាទៅវិញទៅមកនិងមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំខេត្តប៉ៃលិននិងខេត្តចាន់ប៊ុរី ដើម្បីអោយប្រជាពលរដ្ឋចូលទៅព្យាបាលជំងឺទាន់ពេលវេលា និងឆាប់ជាសះស្បើយ ។ទទឹមនេះលោកវិជ្ជបណ្ឌិតបានសូមណូមពរពេលបញ្ជូនអ្នកជំងឺទៅព្យាបាលត្រូវមានអ្នកបកប្រែភាសាថៃអោយច្បាស់លាស់ ដើម្បីងាយស្រួលទំនាក់ទំនងគ្នា។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏សំដែងនូវទឹកចិត្តរីករាយណាស់ចំពោះលោកវិជ្ជបណ្ឌិតសុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកដែលបំណងធ្វើកិច្ចសហប្រត្តិបត្តិការណ៏រវាងមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យខេត្តប៉ៃលិននេះជាទំនាក់ទំនងដ៏ល្អមួយដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនដែលតែងតែទៅព្យាបាល ជាហូហែង។ឯកឧត្តមបន្តថា៖ការធ្វើបែបនេះនឹងធ្វើអោយមន្ទីរទាំងពីរកាន់តែមានភាពជិតស្និតនិងផ្តល់បទពិសោធន៏គ្នាទៅវិញទៅមក និងការបញ្ជូនអ្នកជំងឺអោយបានលឿនតាមសភាពជាក់ស្តែងនៃអ្នកជំងឺ ហើយការព្យាបាលអោយបានឆាប់ជារហ័ស។
ជាចុងក្រោយលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកនិងប្រតិភូជាច្រើននាក់បានជូនការដូដល់ថ្នាក់ដឹកនាំខេត្ត និងថតរូបអនុស្សាវរិយ៏ផងដែរ។
[youtube id= “TOKRZP7sZJY”]