(31-12-2015) ប៉ៃលិន៖ រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ នៅអនុវិទ្យាល័យផ្សាព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីផ្សព្វផ្សាយពីអនាម័យនិងសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យផ្សាព្រំចំនួន៥០០នាក់ ដែលពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោក សានវិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត និង លោក សុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនមានប្រសាសនន៍ថាៈ សាខាកាំកុងត្រូលបានរៀបចំ ផ្សព្វផ្សាយពីអនាម័យសុវត្ថិភាពម្ហូប អាហារនៅពេលនេះគឺ ដើម្បីអោយក្មួយៗសិស្សានុសិស្សទាំងអស់បានយល់ដឹងអោយបានច្បាស់ពីផលិតផលដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវ គ្មានអនាម័យ ហួសកាលកំណត់ប្រើប្រាស់ និងសាធាតុគីមី ដែលមានផលបះពាល់សុខភាពធ្ងន់ធ្ងរដូចជា៖សាធាតុបូរ៉ាក់ សាធាតុហ្វាម៉ាលីន ម៉្សៅម៉ត់ពណ៏ស ថ្នាំសម្លាប់សត្វល្អិតជាដើម ។
បន្ទាប់ពី លោក សាន វិជ្ជាសារ៉ាវុធ និងក្រុមការងារក៏បានធ្វើបទបង្ហាញស្តីពីផលបះពាល់ពីម្ហូប អាហារ ខូចគុណភាព លើសកាលកំណត់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួចមក។ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ កោតសសើរដល់សាខាកាំកុងត្រូលខេត្តប៉ៃលិនតែងតែចុះទៅត្រួតពិនិត្យមើលទំនិញខូចគុណភាពនៅតាមតូប និង នៅតាមទីផ្សានានាក្នុងខេត្ត ជាពិសេសបានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនៅទូទាំងខេត្តប៉ៃលិនអោយបានយល់ដឹងពីផលបះពាល់ចំណីអាហារខូចគុណភាព ដែលធ្វើអោយយើងយកទៅបរិភោគខូចសុខភាព។ឯកឧត្តមបន្តថា៖ការផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ចំពោះក្មួយៗសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រដើម្បីបន្តវេណអភិវឌ្ឍន៍ប្រទេសជាតិនៅពេលថ្ងៃអនាគត់ ។ទន្ទឹមនេះក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវមានកិច្ចសហការជាមួយសាខាកាំកុងត្រូលខេត្តប៉ៃលិន អោយបាលល្អ ហើយបើសិនជាក្មួយៗទិញទំនិញណាដែលគ្មានផ្លាកសញ្ញាត្រឹមត្រូវ សូមក្មួយៗរាយការណ៏មក សាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការដកហូត រក្សាបាននូវសុខភាពយើងទាំងអស់គ្នា។
ឯកឧត្តមបានសំណូមពរដល់ក្មួយៗសិក្សានុសិស្សទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់មតិយោបល់និងត្រូវលើកជាសំនួរអោយបានផុលផុស ព្រមទាំងត្រូវចេះត្រួតពិនិត្យ មើល ពីទំនិញណាដែលខូចគុណភាព ហួសសុពលភាព ដើម្បីជៀសវៀង ការចំណាយទិញទំនិញអត់ប្រយោជន៏ និងដើម្បីថែរក្សាសុខភាពអោយបានល្អផងដែរ ។ឯកឧត្តមក៏បានជូនពរដល់ក្មួយៗដល់សិស្សានុសិស្សទាំងអស់ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០១៦នេះសូមទទួលបានសេចក្តីសេរីសួរស្តីគ្រប់ៗគ្នាផងដែរ។
[youtube id= “LuJ3islZWI0”]