ថ្នាក់ដឹកនាំខេត្តប៉ៃលិនបានយកសំភារៈចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន6គ្រួសារស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


(31-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៣១​ ខែធ្នូ ​ឆ្នាំ​២០១៥ ​លោក​ជំទាវ ​ជា​លាប​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​រួម​ដំណើរ​ដោយ​ លោក​ជំទាវ​ សុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​លោក​ស្រី ​សាន​សាវឿន​ ស្នង​ការ​រង​ខេត្ត​ប៉ៃលិន​ លោក​ស្រី ​បុត​ គឹម​ ហេង​ អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ និង​ក្រុម​ការងារ​ជា​ច្រើន​នាក់​ទៀត ​បាន​នាំ​យក​សំភារៈ​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ ស្បៀង​ ចំនួន​៦គ្រួសារ​ស្ថិត​នៅ​ភូមិ​អូរ​បេង ​ឃុំ ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​លោក​ជំទាវ​ ជា​ លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ ក្នុង​នាម​ ឯក​ឧត្តម​ កើត​សុធា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​សម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជា​មួយ​គ្រួសារ​ក្រី​ក្រ​ខ្វះ​ខាត​ស្បៀង ​ព្រម​ទាំង​បាន​ សំណូមពរ​ដល់​បង​ប្អូន​ទាំង​អស់​កុំ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ប្រឹង​ប្រែង​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។​លោក​ជំទាវ​បន្ត​ថា​៖​ថ្នាក់​ដឹក​នាំ​ខេត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់ ​ពី​សុខ​ទុក្ខ ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ​ហើយ​បាន​នាំ​យក​អំណោយ​ ថវិកា ​សំភារៈ​គ្រឿង​ឧប​ភោគ​ បរិភោគ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ​ជួប​ឧបត្តិ​ហេតុ​ផ្សេង​ៗ​ដូច​ជាៈ​ គ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ គ្រោះ​ធម្មជាតិ​ រាំង​ស្ងួត ​ទឹក​ជំនន់ ​ស្ត្រី​សំរាល​កូន​មាន​ជីវ​ភាព​ក្រីក្រ​ ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ ជា​ដើម​។​ជាក់​ស្តែង​ពេល​នេះ​គ្រាន់​តែ​ទទួល​ដំណឹង​ថា​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជួប​នូវ​ការ​លំបាក​ក្នុង​ជីវ​ភាព​ ក្រុម​ការងារ​បាន​នាំ ​យក​សំភារៈ​ចែក​ជូន​បង​ប្អូន​ភ្លាម​។​ បើ​ទោះ​បី​សំភារៈ​ទាំង​នេះ​មិន​អាច​ឆ្លើយ​តប​ការ​ខ្វះ​ខាត​គ្រប់​ពេល​ក៏​ពិត​មែន​ តែ​វា​ ជួយ​អាច​ដោះ​ស្រាយ​ ជីវ​ភាព​របស់​បង​ប្អូន​បាន​មួយ​កំរិត​ផង​ដែរ​។​

​លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មាន​អនាម័យ​ជា​និច្ច​ ហើយ​ ចេះ​ការពារ​កូន​ចៅ​​ ព្រម​ទាំង​ក្រុម​គ្រួសារ​ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ​ពិសេស​ដូច​ជា​ជំងឺ​រាក​ ជំងឺ​គ្រុន​ចាញ់​និង​ជំងឺ​គ្រុន​ឈាម​ជា​ដើម​ ។​ទទឹ្ទម​នេះ​សូម​ បង​ប្អូន​ទាំង​អស់​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចណ៏​ផ្លូវ​គោក​ថ្មី​អោយ​ម៉ឺង​ម៉ាត់​ ដើម្បី​ជៀស​វៀង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ផង​ដែរ​។​

​អំណោយ​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​៦គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ​អង្ករ​២៥​គីឡូ​ក្រាម ​ទឹក​ត្រី​២ដប ​ត្រីខ​៥កំប៉ុង ​ មី​១កេះ ​ ប៊ីចេង​១កញ្ចប់​និង ​ថវិកា ​៤ម៉ឺន​រៀល​ដែល​ជា​ថវិកា​ផ្ទាល់​របស់​លោក​ជំទាវ ​ស៊ុំ ​ហៀង​ ប្រធាន​សភា​ពាណិជ្ច​កម្ម​ខេត្ត​ប៉ៃលិន​។

cpp-31-12-2015-001 cpp-31-12-2015-002 cpp-31-12-2015-003 cpp-31-12-2015-004vv

[youtube id= “Zde_H1zDl1s”]