កុមារនៅវិហារហាយ៉ាទុលអ៊ីស្លាមទទួលសំភារៈសិក្សាពីលោកសាស្រ្តាចារ្យជប៉ុនណាង៉ាសេកាស៊ូយ៉ា


(29-12-2015) ប៉ៃលិន៖ ​រសៀល​ថ្ងៃ​ទី២៩​ ខែធ្នូ​ ឆ្នាំ​២០១៥ ​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​គង់ ​ដួង ​និង​លោក​សាស្រ្តា​ចារ្យ​ជប៉ុន​ណា​កា​សេ​កាស៊ូ​យ៉ា​ទី​ប្រឹក្សា​បច្ចេក​ទេស​វិទ្យុ​ទូរ​ទស្សន៏​ខេត្ត​ប៉ៃលិន​ព្រម​ទាំង​លោក​គ្រូ​សាស្រ្តា​ចារ្យ​ជប៉ុន​គូ​នី​អុក​អ៊ី​ណា​កា​និង​មន្ត្រី​ព័ត៌​មាន​ជា​ច្រើន​នាក់​បាន​អញ្ជើញ​ជួប​សំណះ​សំណាល​សួរ​សុខ​ទុក្ខ​ដល់​កុមា​រា​កុមារី​ កំពុង​សិក្សា​នូវ​វិហារ​ហា​យ៉ា​ទុល​អ៊ីស្លាម ​ស្ថិន​នៅ​ភូមិ​បឌិន​នៀវ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​លោក​សាស្រ្តា​ចារ្យ​ជប៉ុន​ណា​កា​សេ​កា​ស៊ូ​យ៉ា​មាន​ប្រសាសន៏​កោត​សសើរ​ដល់​ខេត្ត​ប៉ៃលិន​ដែល​មាន​ទិដ្ធ​ភាព​ស្រស់​បំព្រង​មាន​ហេដ្ឋា​រចនា​សម្ព័ន​និង​អភិ​វឌ្ឍន៏​លើ​គ្រប់​វិស័យ​ព្រម​ទាំង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មាន​ទឹក​មុខ​ស្រស់​ស្រាយ​គួ​ជា​ទី​រាប់​អាន ​ ទាំង​នេះ​ដែល​បាន​ទាក់​ទាញ​ចិត្ត​របស់​លោក​គ្រូ​អោយ​មាន​ចំ​ណាប់​អារម្មណ៏​ចង់​ឃើញ​ចង់​ស្គាល់​ហើយ​និង​បាន​មក​លេង​នៅ​ទី​នេះ​ជា​ញឹក​ញាប់ ​។​លោក​គ្រូ​បន្ត​ថា​៖​ចំពោះ​សិស្សា​នុ​សិស្ស​ដែល​កំពុង​សិក្សា​នូវ​វិហារ​អ៊ីស្លាម​នេះ​លោក​ក៏​មាន​ទឹក​ចិត្ត​ស្រលាញ់​រាប់​អាន​ជា​មួយ​នឹង​ក្មួយ​ៗ​ទាំង​អស់​ដែល​កំពុង​តែ​សិក្សា​រៀន​សូត្រ ​។​ហើយ​ថ្ងៃ​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្មួយ​ៗទាំង​អស់​លោក​សាស្រ្តា​ចារ្យ​បាន​នាំ​យក​សំភារៈ​សិក្សា​មក​ចែក​ជូន​ក្មួយ​ៗ​ផង​ដែរ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថ្លែង​អំណ​គុណ​ចំពោះ​សាស្រ្តា​ចារ្យ​ជប៉ុន​ដែល​មាន​ទឹក​ចិត្ត​សប្បុរ​ធម៌​ជួយ​ដល់​កុមារ​ខេត្ត​ប៉ៃលិន​ជា​ពិសេស​ក្មួយ​ដែល​រៀន​នៅ​វិហារ​អ៊ី​ស្លាម​នេះ​។​ឯក​ឧត្តម​បន្ត​ថា​៖​នៅ​ខេត្ត​ប៉ៃលិន​មាន​សាលា​រៀន​ជា​ច្រើន​ដែល​ក្មួយ​ៗ​សិស្សា​នុ​សិស្ស​កំពុង​សិក្សា​រៀន​សូត្រ​ដែល​សរ​បញ្ជាក់​អោយ​ឃើញ​ថា​វិស័យ​អប់​រំ​កំពុង​រីក​ដុះ​ដាល​ដែល​ធ្វើ​អោយ​ក្មួយ​ៗ​មាន​ឱកាស​បាន​រៀន​សូត្រ​ពេញ​ម៉ោង​សិក្សា ​។​ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយ​ៗ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​និង​ស្តាប់​ដំបូន្មាន​ពី​លោក​គ្រូ​អ្នក​គ្រូ​អោយ​ក្លាយ​ខ្លួន​ជា​សិស្ស​ល្អ​ក្មេង​ល្អ​ដើម្បី​ទទួល​បាន​ចំនេះ​ដឹង​ដ៏​ស្ទាត់​ជំនាញ​ថ្ងៃ​ក្រោយ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​សំរាប់​បន្ត​វេណ​បំរើ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនា​គត់​។​ឯក​ឧត្តម​ក៏​បាន​ជូន​ពរ​ដល់​ក្មួយ​ៗ​ដល់​សិស្សា​នុ​សិស្ស​ទាំង​អស់​ក្នុង​ឱកាស​ឆ្នាំថ្មី​ឆ្នាំ​សកល​សូម​ទទួល​បាន​សេច​ក្តី​សេរី​សួស្តី​គ្រប់​ៗ​គ្នា​។​បន្ទាប់​មក​ឯក​ឧត្តម​កើត​សុធា ​ឯក​ឧត្តម​គង់​ដួង ​និង​លោក​គ្រូ​សាស្រ្តា​ចារ្យ​ជប៉ុន​បាន​ចែក​ជូន​សំភារៈ​សិក្សា​ដល់​ក្មួយ​កុមារ​ចំនួន​៦៥នាក់​ក្នុង​មួយ​ម្នាក់​ៗ​ទទួល​បាន​សៀវ​ភៅ​៥ក្បាល​ ប៉ិច​១ដើម​ ដៃខ្មៅ​១​ បន្ទាត់​១ដើម​ កូល័រ​១ប្រអប់​និង​ថវិការ​២០០០​រៀល​ផង​ដែរ​។​

cpp-29-12-2015-003 cpp-29-12-2015-004 cpp-29-12-2015-005 cpp-29-12-2015-006 cpp-29-12-2015-007 cpp-29-12-2015-008vv

[youtube id= “3vDxpA4HQ2E”]