ប្រសិទ្ឋភាពយន្តការព័ត៌មានរបស់រដ្ឋ គឺធ្វើយ៉ាងណា អោយប្រជាជនមើលឃើញ និងស្តាប់បាន ភ្លាមៗគ្រប់ទីកន្លែង ហើយចូលរួមមានមតិផុលផុស និងផ្តល់ព័ត៌មានត្រឡប់លឿនប្រកបដោយឆន្ទះ ក្នុងស្មារតីស្ថាបនា!


​(28-12-2015) ប៉ៃលិន៖ នៅ​ស្ថានីយ៍​វិទ្យុ​និង​ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន​ថ្ងៃ​ទី២៨​ធ្នូ​ឆ្នាំ​២០១៥​បាន​រៀប​ចំ​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១៥​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦ ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​អៀង​វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​គង់​ដួង ​លោក​សាស្ត្រា​ចារ្យ​ជប៉ុន ​ណា​កា​សេ ​ទី​ប្រឹក្សា​បច្ចេក​ទេស​វិទ្យុ​ទូរទ​ស្សន៍​ខេត្ត​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​គ្រូ​សាស្រ្តា​ចារ្យ​ជប៉ុន​គូ​និ​អុ ​អ៊ី​ដា​កា ​ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជការ​ និង​បុគ្គ​លឹក​នៃ​មន្ទីរ​ព័ត៌​មាន ​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ប្រចាំ​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

ឯក​ឧត្តម​ គង់​ដួង ​បាន​ធ្វើ​របាយ​ការណ៍​ថាៈ​ពេញ​មួយ​ឆ្នាំ​២០១៥​កន្លង​ទៅ ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​មន្ទីរ​ព័ត៌​មាន​ខេត្ត​បាន​អនុ​វត្ត​តួនាទី​របស់​ខ្លួន​ជា​សេវា​រដ្ឋ​បំរើ​ប្រជា​ជន​លើ​វិស័យ​ព័ត៌​មាន ​តាម​រយៈ​ការងារ​វិទ្យុ​ ទូរទស្សន៏ ​មាន​សន្ទុះ​រីក​ចំរើន​ល្អ​ប្រសើ​គួរ​កត់​សំគាល់ ​។​ នៅ​តាម​បណ្តា​ការិយា​ល័យ​ចំណុះ​មន្ទីរ​បាន​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ​បើ​ទោះ​បី​ក្នុង​សកម្ម​ភាព​ការងារ​ជាក់​ស្តែង​មាន​បញ្ហា​ខ្វះ​ខាត​ខ្លះៗ​កើត​ឡើង​ក៏​ដោយ ​ក៏​មន្រ្តី​រាជ​ការ​យើង​បាន​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​សាម​គ្គី​ភាព​ឯក​ភាព​យោគ​យល់​គោរព​ស្រឡាញ់​និង​អត់​ធ្មត់​អធ្យា​ស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច ​ដែល​កត្តា​នេះ​បាន​ធ្វើ​អោយ​បញ្ហា​ប្រឈម​នានា​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​។ ​ឯក​ឧត្តម​បន្ត​ថាៈនៅ​ឆ្នាំ​២០១៦​នេះ​មន្ទីរ​បាន​ដាក់​ចេញ​នូវ​សំណូម​ពរ​ និង​វិធាន​ជាក់​លាក់ ​គឺ​ខិត​ខំ​បង្កើន​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពី​សកម្ម​ភាព ​ព្រឹត្តិ​ការណ៍​នានា​ដែល​កើត​មាន​ឡើង​ក្នុង​ខេត្ត ​ហើយ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ ​ទូរ​ទស្សន៍ ​គេហទំព័រ​ និង​បណ្តាញ​ព័ត៌​មាន​សង្គម​ បំរើ​អោយ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ ​ជា​ពិសេស​ខិត​ខំ​ជំរុញ​អោយ​មាន​វគ្គ​អប់​រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ដល់​មន្រ្តី​បុគ្គ​លិក​លើ​បច្ចេក​ទេស​ការងារ​វិទ្យុ​-​ទូរទស្សន៏ ​និង​បច្ចេក​ទេស​កាត់​ត​សំឡេង ​កាត់​ត​រូប​ភាព​ព័ត៌​មាន​ អោយ​មាន​ជំនាញ​កាន់​តែ​ច្បាស់​លាស់ ​កាន់​តែ​មាន​សមត្ថ​ភាព​បំពេញ​ការងារ​ផ្សព្វ​ផ្សាយ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន​បាន​ទាន់​ពេល​វេលា ​ទាន់​សភាព​ការណ៏​ជាក់​ស្តែង ​តាម​ទិស​ស្លោក​ក្រសួង​ព័ត៌​មាន ​ប្លែក ​លឿន ​ជឿ ​ ទុក​ចិត្ត​បាន​ នៅទី​ណា ​ពេល​ណា​ក៏​បាន​!​។​

​បន្ទាប់​ពី​លោក​ គ្រូ​ណា​កា​សេ ​សាស្រ្តា​ចារ្យ​ជប៉ុន​មាន​ចំណាប់​អារម្មណ៍​និង​ថ្លែង​អំណ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​រួច​មក ​ឯក​ឧត្តម​ អៀង​វុធ ​អភិ​បាល​រង​ក្នុង​នាម​ឯក​ឧត្តម ​កើត​សុធា ​អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​កោត​សរសើ​ដល់​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​រយះ​ពេល​១ឆ្នាំ​កន្លង​ទៅ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ ​។​ឯក​ឧត្តម​បាន​បន្ត​ថាៈ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​តេជោ ​ហ៊ុន​សែន  ​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​លេញ​បរិបូរណ៏​១០០%​ ហើយ​តាម​រយះ​សុខ​សន្តិ​ភាព​នេះ ​ បាន​ផ្តល់​ឱកាស​អោយ​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធ​សេរី​ភាព​តស៊ូ​មតិ​ដើម្បី​កែ​លំ​អរ​រាល់​ចំណុច​ខ្វះ​ខាត​ក្នុង​សង្គម​។​ទន្ទឹម​នេះ​រាជ​រដ្ឋា​ភិបាល​បាន​ប្រកាន់​យក​នូវ​ប្រសិទ្ធ​ភាព​ការងារ​ដោយ​តម្រូវ​អោយ​បុគ្គ​លឹក​មន្ត្រី​រាជការ​យើង​ទាំង​អស់​ត្រូវ​បំពេញ​ការងារ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ស្គាល់​តួនាទី​ខ្លួន​ឯង​ម្នាក់​ៗ​អោយ​ច្បាស់​លាស់ ​គឺ​ជា​សេវា​ ជា​យន្ត​ការរដ្ឋ​បំរើ​ប្រជា​ជន​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ដោយ​គ្មាន​លក្ខ័ណ្ឌ ​ដូច្នេះ​មន្ត្រី​មន្ទីរ​ព័ត​មាន​ទាំង​អស់​ចាំ​បាច់​ត្រូវ​ប្រកាន់​ជំហរ​ការងារ​ ប្រកាន់​ខ្ជាប់​ច្បាប់​ គុណ​ធម៌ ​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន ​ដើម្បី​ផ្តល់​ព័ត៌​មាន ​ផ្តល់​ចំណេះ​ដឹង​ ផ្តល់​ការ​អប់រំ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​យើង​ប្រកប​ដោយ​ប្រសិទ្ឋ​ភាព​ខ្ពស់ ​ជា​ពិសេស​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ​ដែល​ត្រូវ​អនុ​វត្តន៏​ជា​ផ្លូវ​ការណ៏​នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដែល​ពល​រដ្ឋ​យើង​គ្រប់​រូប​ត្រូវ​តែ​គោរព​ជា​ដាច់​ខាត​ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួន​ឯង​ ព្រោះ​ថា​កន្លង​ទៅ​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ណាស់​បណ្តាល​មក​ពី​ប្រជា​ពល​រដ្ឋ​យើង​មិន​បាន​យល់​ដឹង​ពី​ច្បាប់​ចររាច​រផ្លូវ​គោក ​និង​មិន​គោរព​ច្បាប់​ ។​  ទន្ទឹម​នេះ​អ្នក​សារ​ព័ត៌មាន​និង​មន្ត្រី​ព័ត៌មាន​ត្រូវ​បន្ត​សហ​ការ​ចុះ​យក​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ដើម្បី​យល់​ដឹង​ក្តាប់​បាន​ពី​តម្រូវ​ការ​ចាំ​បាច់​របស់​ពួក​គាត់ ​និង​ដោះ​ស្រាយ​ជូន​ពួក​គាត់​បាន​ទាន់​ពេល​វេលា ​។​ វិទ្យុ​ទូរទស្សន៏​ក៏​ត្រូវ​ខិត​ខំ​ផលិត​ព័ត៌​មាន​ស្តីពី​សកម្ម​ភាព ​ការ​វិវត្ត​រីក​ចំរើន​លើ​ផ្នែក​កសិ​កម្ម​អោយ​បាន​ច្រើន​រូប​ភាព​ ច្រើន​ប្រធាន​បទ​ ដើម្បី​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​ជីវភាព​កសិករ​ដែល​ប្រកប​មុខ​របរ​ដាំដុះ​បង្ក​បង្កើន​ផល​អោយ​ពួក​គាត់​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពី​បច្ចេក​ទេស​ដាំដុះ​ទាន់​សម័យ​ទទួល​បាន​ផល​ប្រកប​ដោយ​បរមាណ​ខ្ពស់ ​។ត​មក​នៅ​ព្រឹក​ថ្ងៃ​ដដែល ​ឯក​ឧត្តម​ អៀង​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​ គង់​ដួង​ លោក​សាស្ត្រា​ចារ្យ​ ណាកា​សេ ​ទីប្រឹក្សា​បច្ចេក​ទេក​វិទ្យុ​ទូរ​ទស្សន៍​ខេត្ត ​ក៏​បាន​អញ្ជើញ​សាក​សួរ​សុខទុក្ខ​និង​ចែក​អំណោយ​ដល់​អ្នក ​ជម្ងឺ​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​៣០​នាក់​ដោយ​ម្នាក់​ៗ​ទទួល​បាន​ឃីត​១កញ្ចប់​រួម​មាន​មី១០​កញ្ចប់​ ស្កសរ​២គីឡូ​ក្រាម ​ទឹក​ដោះ​គោ​៤កំប៉ុង ​និង​ថវិកា​២ម៉ឺន​រៀល​ផង​ដែរ​។​ សូម​បញ្ជាក់​ថាៈ​អំណោយ​ទាំង​អស់​នោះ​ជា​អំណោយ​សប្បុ​រស​ធម៌​របស់​លោក​គ្រូ​សាស្ត្រា​ចារ្យ​ជប៉ុន​ណា​កា​សេ​កា​ស៊ូយា​ និង​លោក​គ្រូ​សាស្ត្រា​ចារ្យ​គូ​និ​អុ ​ហ៊ី​ដាកា​  ដែល​កន្លង​មក​លោក​គ្រូ​សាស្ត្រា​ចារ្យ​ទាំង​ពីរ​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​កី្រក្រ​នៅ​ខេត្ត​ប៉ៃលិន​ជា​បន្ត​បន្ទាប់​ ជាពិសេស​បាន​ផ្តល់​ថវិកា​ជួយ​ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​ដោយ​សង្គ្រាម​កន្លង​មក ​មាន​របួស​ត្រូវ​អំបែង​គ្រាប់​បៀប​ជាប់​ក្នុង​ខ្លួន ​បាន​ព្យាបាល​វះកាត់​យក​អំបែក​គ្រាប់​ចេញ​បាន​ជា​ច្រើន​នាក់​ផង​ដែរ​។​

cpp-28-12-2015-001 cpp-28-12-2015-002 cpp-28-12-2015-003 cpp-28-12-2015-004 cpp-28-12-2015-005 cpp-28-12-2015-006 cpp-28-12-2015-007 cpp-28-12-2015-008vv

[youtube id= “BMylz2VlE9w”]