សិក្ខាសាលាផ្សព្វផ្សាយប្រព័ន្ធអាគ្រីបូឌី (AGRBUDDY) បច្ចេកទេសនៃការប្រើប្រាស់ជី និងកសិកម្មការប្រើប្រាស់ដំណក់ទឹកដោយប្រព័ន្ធ សូឡាព្រមទាំងផ្តល់នូវបច្ចេកទេសនៃការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព


​(26-12-2015) ប៉ៃលិន៖ ថ្ងៃទី​២៦ ​ខែធ្នូ ​ឆ្នាំ ​២០១៥ ​នៅ​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន ​មាន​បើក​សិក្ខា​សាលា​ការ​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​អាគ្រី​បូ​ឌី ​(ANGRIBUDDY) ​ដែល​ជា​បច្ចេក​ទេស​នៃ​ការ​ប្រើប្រាស់​ជី ​និង​កសិ​កម្ម​ ការ​ប្រើប្រាស់​ដំណក់​ទឹក​ដោយ​ប្រព័ន្ធ​សូឡា​ ព្រម​ទាំង​ផ្តល់​នូវ​បច្ចេក​ទេស​នៃ​ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន ​ហាក​ស័រ​ ខូ​អិល​ធី​ឌី ​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន​ ដោយ​មាន​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​លោក​ ឡូ ​លុយ ​អភិ​បាល​រង​ក្រុង​ប៉ៃលិន ​លោក ​ឆិន ​ឆេន​ អនុ​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត ​និង​លោក​ កេង​ហ្គូ ​កេ​ថឺ​រ៉ាក់​ ប្រធាន​អា​គ្រីបូ​ឌី​  និង ​បង​ប្អូន​ប្រជា​កសិករ​មួយ​ចំនូន​មក​ពី​បណ្តាឃុំ​សង្កាត់​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ ​។​

​ប្រព័ន្ធ​អាគ្រី​ប៊ូឌី ​(AGRIBUDDY) ​ជា​វេទិកា​បណ្តាញ​កសិ​កម្ម​នៅ​លើ​ពិភព​លោក​មួយ​ ប្រើ​បច្ចេក​វិទ្យា​ដែល​មាន​មូល​ដ្ឋាន​លើ​បណ្តាញ​អ៊ីន​ធើ​ណិត​ ត្រូវ​បាន​ចែក​រំលែក​ក្នុង​ការ​ជួយ​ដល់​កសិក​រក​ចំណេះ​ដឹង​និង​ជំនាញ ​ និង​អាច​ជួយ​ឱ្យ​ពួក​គាត់​ដើម្បី​ចង​ក្រង​ទិន្ន​ន័យ​អំពី​កសិ​កម្ម​កាន់​តែ​ច្រើន​នឹង​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​។​

​បើ​តាម​លោក​ ផាត់ ​ហ្វីភន ​អ្នក​សម្រប​សម្រួល​កម្ម​វិធី ​របស់​ អាគ្រី​ប៊ូឌី ​បាន​អោយ​ដឹង​ថា៖​ អាគ្រី​បូឌី ​បង្កើត​ទំនាក់​ទំនង ​រវាង​កសិករ​ ដែល​មាន​ចំការ​តូច​ធំ ​ជា​មួយ​នឹង​ អ្នក​ផ្គត់​ផ្គង់​គ្រឿង​កសិ​កម្ម​នឹង​អ្នក​ទិញ ​ ព្រម​ទាំង​ផ្តល់​ឱកាស​អ្នក​ទាំង​នោះ​អាច​សហ​ការ​គ្នា​បាន​យ៉ាង​ងាយ​ស្រួល។​លោក​បន្ត​ថាៈ​សំរាប់​កសិក​រទូទៅ ​អាគ្រី​បូឌី​ ផ្តល់​ពត៌​មាន​ដែល​មាន​អត្ថ​ប្រយោជន៍ ​ដូច​ជា​បច្ចេក​ទេស​ធ្វើ​កសិ​កម្ម ​តំលៃ​ទីផ្សារ​។​ ទិន្ន​ន័យ​របស់​កសិ​កម្ម​នឹង​ត្រូវ​បាន​ចង​ក្រង​ដោយ​ស្វ័យ​ប្រវត្តិ ​ហើយ​ទិន្ន​ន័យ​ទាំង​នេះ​នឹង​ប្រើប្រាស់​សំរាប់​បង្កើត​ឥណ​ទាន​សំរាប់​កសិករ​ ដែល​មាន​ចំការ​ធំ ​អា​គ្រីបូ​ឌី ​បង្ហាញ​ដំណើរ​ការ​ការងារ​ដែល​សំរេច​បាន​នៅលើ​ចំការ​ ដែល​ពត៌​មាន​នេះ​អាច​ប្រើប្រាស់​សំរាប់​ជំនួយ​ដល់​ការ​គ្រប់​គ្រង​ចំការ​ធំ​ៗ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​។​សំរាប់​អ្នក​ផ្គត់​ផ្គង ​ផលិត​ផល​កសិ​កម្ម​ អាគ្រី​បូឌី ​តភ្ជាប់​ទំនាក់​ទំនង​រវាង​ពួក​គេ​ទៅ​កសិករ​ដែល​ត្រូវ​ការ​ទិញ​ផលិត​ផល​ នឹង​សេវា​កម្ម​កសិ​កម្ម​ដោយ​ផ្ទាល់​។​ជា​ពិសេស​ការ​ទូទាត់​សាច់​ប្រាក់​ក៏​អាច​ធ្វើ​ឡើង​នៅ​លើ ​អាគ្រី​បូឌី ​ផង​ដែរ​។ ​សំរាប់​ពាណិជ្ជក​រ អា​គ្រីបូ​ឌី​ នឹង​ត​ភ្ជាប់​ពួក​គេ​ទៅ​នឹង​កសិករដែល​កំពុង​ដាំ​ដំណាំ​ដែល​ពួក​គេ​ត្រូវ​ការ​។ ​ពាណិជ្ជ​ករ​ អាច​បង្កើត​សារខា​ផ្គត់​ផ្គង​ទិញ​ដែល​មាន​ទីតាំង​ នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក​។ ​សម្រាប់​ប្រជា​កសិករ​នៅ​ពេល​នេះ ​ទទួល​បាន​សេវា​កម្ម ​អាគ្រី​បូឌី ​ចំនួន​ ១០នាក់​សម្រាប់​ការ​សាក​ល្បង​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ​សម្រាប់​តម្រូវ​ការ​កសិ​កម្ម​របស់​ពួក​គាត់​ទៅ​លើ​តម្រូវ​ការ​ពូជ​ ជី​ និង​ថ្នាំ​ផ្សេង​ៗ​ផង​ដែរ ​ដោយ​ក្នុង​នោះ​សម្រាប់​ការ​សាក​ល្បង​គឺ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចាប់​ពី​ ២០,០០០​ម៉ឺន​រៀល ​ដល់​ ៨០,០០០​ម៉ឺន​រៀល ​ហើយ​រយះ​កាល​កន្លង​មក​ក៏​មាន​ប្រជា​កសិករ​ខេត្ត​ប៉ៃលិន​ចំនួន ​២០​គ្រួសារ​ធ្លាប់​បាន​ទទួល​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ ​អាគ្រី​ប៊ូឌី ​មួយ​នេះ​ទៀត​ផង​។ ​

​លោក ​ឡូ ​លុយ ​អភិ​បាល​រង​ក្រុង ​បាន​មាន​ប្រសាសន៍​ថាៈ​​ ខេត្ត​ប៉ៃលិន​យើង​ទទួល​បាន​នូវ​បច្ចេក​ទេស​ថ្មី​នា​ពេល​នេះ ​គឺ​ងាយ​មាន​ភាព​ស្រួល​ដល់​បង​ប្អូន​កសិករ​ទិញ​ពូជ​ ជី ​ថ្នាំ​កសិ​កម្ម​ មិន​សូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​ពេល​មុន​ ដែល​ទាំង​អស់​នេះ​គឺ​ជា​ការ​សម្រួល​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ​ និង​តម្រូវ​ការ​ច្រើន។​ លោក​ជំរុញ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​អោយ​បាន​យល់​ពី​ប្រព័ន្ធ​ អាគ្រី​បូឌី​ មួយ​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​ផ្នែក​កសិ​កម្ម​ក្នុង​តំបន់​របស់​យើង​រីក​ចំរើន​ឡើង​។​  (​ឃ្លីប​)​

cpp-26-12-2015-001 cpp-26-12-2015-002 cpp-26-12-2015-003 cpp-26-12-2015-004vv

[youtube id= “TGEy5Ir7TeU”]