ក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់បរយ៉ាខា ជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សនិងជូនពរឆ្នាំថ្មីឆ្នាំសកល ២០១៦


​(25-12-2015) ប៉ៃលិន៖ ថ្ងៃ​ទី​ ២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ ឯក​ឧត្តម​ ផាន់​ ចាន់​ថុល ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​​សង្កាត់​បរ​យ៉ា​ខា​ លោក​ ស៊ុន​ យី​ អនុ​ប្រធាន​ ព្រម​ទាំង​សមាជិក​ក្រុម​ការងារ​បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ ជូន​ដល់​ជា​សមា​ជិក​សមា​ជិការ​គណបក្ស​ក្នុង​សង្កាត់​បរ​យ៉ា​ខា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​នេះ​ក្រុម​ការងារ​ថ្នាក់​ភូមិ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដើម្បី​ជំរុញ​អោយ​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ជួយ​ដោះ​ស្រាយ​ដូច​ជាៈ​ ប្រជា​ការពារ​ភូមិ​នៅ​មាន​ការ​ខ្វះ​ខាត​សំលៀក​បំពាក់​ ក្រុម​ការងារ​ចុះ​ ជួយ​ភូមិ​អូរ​ស្ងួត​មិន​ច្បាស់​លាស់​  ស្នើ​សុំ​ជួស​ជុស​ផ្លូវ​ ២​ខ្សែ ​នៅ​ភូមិ​ អូរ​ស្ងួត ​ព្រោះពិបាក​ធ្វើ​ដំណើរ​នឹង​ដឹក​កសិផល​ ។​ លោក​មេ​ភូមិ​ អូរ​ច្រា​លិច​ ក៏​បាន​ស្នើ​សុំ​ជួយធ្វើ​ផ្លូវ​ចូល​ភូមិ​អូរច្រា​លិច​ ព្រោះ​ផ្លូវមាន​ ជង្ហុក​ច្រើន​ ។​ ប្រជា​ពលរដ្ឋ​ ចំនួន​ ៤២​គ្រួសារ​ នៅ​ភូមិ​អូរ​ច្រា​លិច​មិន​ទាន់​មាន​ បណ្តាញ​អគ្គីសនី ​ប្រើប្រាស់​គ្រប់​គ្រាន់​ទេ​។​

​ឯក​ឧត្តម​ ផាន់​ ចាន់​ថុល​ ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរ​យ៉ា​ខា ​បាន​មាន​ប្រសាសន៍​ថាៈ​ដើម្បី​ពង្រឹង​ការងារ​គណ​បក្ស​អោយ​សកម្ម​ថែម​ទៀត​ក្រុម​ការងារ​គ្រប់​ថ្នាក់​ត្រូវ​ខិត​ខំ​សហ​ការ​សាមគ្គី​គ្នា​អោយ​បាន​ជិត​ស្និទ្ធ​ជា​មួយ​សមា​ជិក​ សមា​ជិការ​បក្ស​ រួម​គ្នា​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុង​មូលដ្ឋាន​ គ្រប់​ពេល​វេលា​។​ ឯក​ឧត្តម​បន្ត​ថាៈ​ចំពោះ​ ​ប្រជា​ការពារ​ភូមិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ គោរព​វិន័យ​និង​តួនាទី​ការពារ​សន្តិសុខ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ល្អ​ ដើម្បី​ភាព​កក់​ក្តៅ​នៅ​មូល​ដ្ឋាន​២៤​ម៉ោង​លើ​២៤​ម៉ោង​ ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញា​ធរ​មូល​ដ្ឋាន​ក៏​ដូច​ជា​លោក​មេ​ភូមិ​ ចៅ​សង្កាត់​ ឬ​ក្រុម​ការងារ​បក្ស​នូវ​ចំណុច​អវិជ្ជមាន​ណា​មួយ​ដែល​ប្រឈម​ ដើម្បី​អោយ​ថ្នាក់​ដឹក​នាំ​ដោះ​ស្រាយ​អោយ​ចំ​គោល​ដៅ​និង​ទាន់​ពេល​វេលា​ ។​

​ឯក​ឧត្តម​ផាន់​ ចាន់​ថុល​ ក៏​បាន​ទទួល​យក​នូវ​សំណើរ​របស់​សមា​ជិក​បក្ស​ដើម្បី​ ដំណោះ​ស្រាយ​ជូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​ ឯក​ឧត្តម​  ក៏​បាន​ចែក​ជូន​នូវ​ប្រតិទិន​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០១៦​ ជូន​ដល់​សមាជិក​សមាជិកា​របក្ស​ម្នាក់​មួយ ​ព្រម​ទាំង​ បាន​ជូន​ពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៦​ សូម​អោយ​សមា​ជិក​សមា​ជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ជួប​តែ​សំណាង​ល្អ​ ក្នុង​ជីវិត​គ្រប់​ពេល​វេលា​។ ​

cpp-25-12-2015-015 cpp-25-12-2015-016 cpp-25-12-2015-017 cpp-25-12-2015-018 cpp-25-12-2015-019 cpp-25-12-2015-020vv

[youtube id= “Udo6XAxkU3A”]