(25-12-2015) ប៉ៃលិន៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និង លើកទិសដៅបន្តឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកជំទាវ បានស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអនុប្រធានគណៈកម្មាធិការ ឯកឧត្តមលោកជំទាវអនុប្រធានកត្តិយស និងអនុសាខាស្រុកសាលាក្រៅ ព្រមទាំងសមាជិកសមាជិការគណៈកម្មាធិការជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោក សូ កងនាយកប្រត្តិបត្តិសាខាកាកបាទក្រហមកម្ពុជាបាន អានរបាយការណ៏បូកសរុបលទ្ធផលការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនរួចមកកិច្ចប្រជុំក៏បានពិគ្រោះពិភាក្សានិង កែសម្រួលលើរបាយការណ៏ជាបន្តបន្ទាប់ដើម្បីបានទិន្ន័យមួយច្បាស់លាស់ ជាពិសោធន៏សំរាប់ការងារឆ្នាំខាងមុខ។
លោកជំទាវ បានស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖កិច្ចប្រជុំនាពេលនេះគឺមានគោលបំណងដើម្បីត្រួតពិនិត្យ និងកែសម្រួល លើរបាយការណ៏លទ្ធផលការងារអោយបានត្រឹមត្រូវនិងតម្លាភាព និងណែនាំផែនការទិសដៅបន្តឆ្នាំ២០១៦ ដើម្បីដាក់ជូនទៅថ្នាក់លើ ព្រោះរបាយកាណ៏លទ្ធផលការងារនេះមានសារៈសំខាន់ណាស់ដែលសកម្មភាពការងារបានធ្វើកន្លងមក ដូច្នោះហើយសមាជិកទាំងអស់ត្រូវតែខិតខំប្រឹងប្រែងការងារបន្តទៅទៀតនិងសហការសាមគ្គីផ្ទៃក្នុងអោយបានល្អ និងត្រូវចូលរួមសកម្មភាពការងារអោយជាប់ជួនព្រមទាំងចូលរួមប្រជុំអោយទៀងទាត់ផងដែរ។នៅឆ្នាំ២០១៦នៅពេលខាងនេះនឹងត្រូវរៀបចំបោះឆ្នោតជ្រើសរើសអនុសាខានិងសមាជិកភាពឡើងវិញ និងរៀបចំថវិការចំណូលចំណាយអោយបានច្បាស់លាស់ ព្រមទាំងរៀបចំជ្រើសរើសយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនដើម្បីអោយពួកគេបានរួមការងារមនុស្សធម៌អោយបានច្រើនផុលផុស ទទឹមនឹងនេះលោកជំទាវក៏បាន អោយអនុសាខាទាំងអស់ធ្វើការបើកវគ្គខ្លីមួយវគ្គស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនអោយបានយល់កាន់តែច្បាស់និងដើម្បីជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏នៅតាមដងផ្លូវបានជាអតិបរិមា ។
[youtube id= “GYjVf0zxaV0”]