(24-12-2015) ប៉ៃលិន៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ លោកស៊ុន យី អភិបាលក្រុងប៉ៃលិន និងក្រុមការងារជាច្រើននាក់បាននាំយកសំភារៈនិងថវិការទៅចូលរួមរំលែកទុក្ខ លោក ឡុង ស៊ី និន ដែលទទួលមរណៈភាពនៅភូមិខ្លុង សង្កាត់ អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកស៊ុន យី អភិបាលក្រុងប៉ៃលិនបានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិន និងបានសំដែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសពដែលបាត់បង់លោកឪពុក និងស្វាមីជាទីស្រឡាញ់ គឺលោក ឡុង ស៊ី និន ភេទប្រុង អាយុ៥៣ឆ្នាំ ដោយរោគជាពាធ ។លោកបានមានប្រសាសន៏បន្តថាៈថ្នាក់ដឹកនាំខេត្តតែងតែគិតគូរនិងនាំ យកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។ជាក់ស្តែងដូចនៅពេលនេះគ្រាន់តែបានទទួលដំណឹងថា៖លោក ឡុង ស៊ី និន ទទួលមរណៈភាព នៅម៉ោង៣និង៤៦នាទីយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥ ដោយរោគគាព៌ាធ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានចាត់ឲ្យក្រុមការងារនាំយកសំភារៈនិងថវិកាឧបត្ថម្ភ គ្រួសារសពដើម្បីចូលរួមបុណ្យសព។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារសពក្នុងឱកាសនោះមាន អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ២យួ ទឹកក្រូច១កេះ មី១កេះ ទឹកត្រី ១យួ ស្កសរ១គីឡូ និងថវិការ៣០ម៉ឺនរៀល។
[youtube id= “7dz8jmeB52g”]