លោក ឌិន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាបានចុះសួរសុខទុក្ខនិងនាំយកថវិការ២០០ដុល្លាជូនលោក ស សីហា មានជំងឺលើស ឈាមខូច១ជំហៀងខ្លូន


​(24-12-2015) ប៉ៃលិន៖ រសៀល​ថ្ងៃ​ទី២៤ ​ខែ​ធ្នូ ​ឆ្នាំ​២០១៥ ​លោក​ឌិន​ គឹម​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា ​និង​លោក​ទុំ ​សុង ​សមា​ជិក​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ​ចំការ​កាហ្វេ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​យក​ថវិការ​២០០​ដុល្លា​ជូន​លោក ​ស​ សីហា ​មាន​ជំងឺ​លើស​ឈាម​ខូច​១​ជំហៀង​ខ្លូន ​ស្ថិន​នៅ​ភូមិ​ចំការ​កាហ្វេ​ សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​លោក​ឌិន​ គឹម ​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​មាន​ប្រសាសន៏​ពាំ​នាំ​ផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ ​ពី​សំណាក់​ឯក​ឧត្តម​កើត​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ការ​លំបាក​ឫ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ដើម​។ ​ជាក់​ស្តែង​នូវ​ពេល​នេះ​លោក​ឌិន​ គឹម ​បាន​ឧបត្ថម​ថវិការ​ចំនួន​២០០​ដុល្លា​ជូន​ក្រុម​គ្រួសារ​លោក​ស​ សីហា ​សំរាប់​ចាត់​ចែង​ព្យាបាល​ជំងឺ​តាម​តំរូវ​ការ​ជាក់​ស្តែង​។ ​លោក​ឌិន ​គឹម​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​ក្រុម​គ្រួសារ​អោយ​ស្វែង​រក​និង​ពិគ្រោះ​ជា​មួយ​លោក​គ្រូ​ពេទ្យ​ជំនាញ ​ច្បាស់​លាស់​ដើម្បី​អោយ​ព្យាបាល​បាន​ឆាប់​ជា​សះ​ស្បើយ​។​ លោក​បន្ត​ថា​៖​ទោះ​បី​ជា​ថវិការ​នេះ​បន្តិច​បន្តួច​ពិត​មែន​ក៏​ជា​ទឹក​ចិត្ត​សប្បុ​រស​ធម៌​ដែល​ជួយ​រំលែក​បន្ទុក​ក្រុម​គ្រួសារ​អ្នក​ជំងឺ​បាន​១គ្រា​ផង​ដែរ​ ។​

​អ្នក​មីង ​ជន​ អេង​ ជា​ភរិយា​អ្នក​ជំងឺ​បាន​ថ្លែង​អំណ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ឌិន​ គឹម ​និង​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​ដែល​ជួយ​ឧត្ថម​ថវិការ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នេះ​ផង​ដែរ​។

cpp-24-12-2015-005 cpp-24-12-2015-006 cpp-24-12-2015-007 cpp-24-12-2015-008vv

[youtube id= “iHRFa0sigVI”]