(22-12-2015) ប៉ៃលិន៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តប៉ៃលិន មានបើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយស្តីពីគម្រោងលើកកម្ពស់សិទ្ធអំណាចសហគមន៍ដើម្បីសុខភាព និងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ក្រោមគម្រោងរបស់អង្គការ រ៉ាឆា ជំនួយថវិកាពីភ្នាក់ងារអភិវឌ្ឍន៏អន្តរជាតិសហរដ្ឋអាមេរិក (USAID) ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន លោក គុណ ណាវុធ នាយកគម្រោងលើកកម្ពស់សិទ្ធអំណាចសហគមន៏ ដើម្បីសុខភាពរបស់អង្គការ រ៉ាឆា លោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តនាយករងរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ធមួយចំនួន និងក្រុមប្រឹក្សា ឃុំ-សង្កាត់ផងដែរ។
លោក គុណ ណាវុធ បានអោយឲ្យដឹងថា៖ បច្ចុប្បន្ន អង្គការរ៉ាឆា បាននឹងកំពុងអនុវត្តគម្រោងមួយចំនួន ដោយក្នុងនោះគម្រោងលើកកម្ពស់សិទ្ធអំណាចសហគមន៍ ដើម្បីសុខភាពជាគម្រោង ដែលទទួលបានកិច្ចប្រតិបត្តិការដោយផ្ទាល់ ពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ USAID មានរយះពេល ៥ឆ្នាំ ចាប់តាំងពីថ្ងៃទី០១ តុលា ឆ្នាំ២០១៤ បញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ដោយបែងចែក ៣តំបន់ផ្សេងៗគ្នា ដោយអនុវត្តគម្រោងគ្រប ដណ្តប់លើតំបន់ទី១ ដែលមានខេត្តចំនួន២ គឺ៖ ខេត្តបន្ទាយមានជ័យ និងសៀមរាប។ លោកបន្តថាៈនៅឆ្នាំ២០១៥ បានពង្រីកសកម្មភាពនៅតំបន់ទី២ លើខេត្តចំនួន ៤ ទៀតរួមមាន៖ ខេត្តពោធិសាត់ កំពង់ស្ពឺ បាត់ដំបង និងប៉ៃលិន ។ ដោយឡែកនៅចុងឆ្នាំ ២០១៥ នេះ អង្គការនឹងពង្រីកសកម្មភាពបន្តនៅលើ ៣ តំបន់ទៀត មានខេត្តកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែងផងដែរ ។ចំពោះគម្រោងមានគោលបំណងសំខាន់ៗ ៣ គឺ៖ ការពង្រឹងប្រព័ន្ធសុខាភិបាល និងអភិបាលកិច្ច ធ្វើឲ្យប្រសើរឡើងនូវការអនុវត្តន៍ផែ្នកសុខមាលភាពមាតា និងកុមារនៅតាមសហគមន៍ ធ្វើឲ្យមានប្រសិទ្ធភាព នៃកម្មវិធីជម្ងឺឆ្លង (ជម្ងឺរបេង) បានប្រសើរឡើង ។ (ឃ្លីប)
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងការកោតសរសើដល់ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក USAID ក្នុងការអនុវត្តគម្រោងលើកកម្ពស់សិទ្ធអំណាចសហគមន៍ដើម្បីសុខភាព ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងអភិបាលកិច្ច ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តថែទាំសុខភាពមាតា ទារក និងកុមារនៅក្នុងសហគមន៍ ដើម្បីប្រសិទ្ធភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺឆ្លង របេង ធ្វើឲ្យប្រសើរឡើង។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ពីសុខមាលភាពជូនប្រជាពលរដ្ឋដោយរួមជាមួយដៃគូរ អង្គការជាតិ និងអន្តរជាតិ ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ (ឃ្លីប)
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ក្នុងស្មារតី គាំទ្រសហការ ដើម្បីអោយគម្រោងផ្តល់សិទ្ធអំណាចសហគមន៍ ដើម្បីសុខភាពនេះទទួលបានជាផ្លែផ្កា និងឈោងចាប់យកគម្រោងដទៃទៀតដើម្បីអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយ កាន់តែល្អប្រសើរថែមទៀត៕
[youtube id= “qa6u18O3fQI”]