សាខាកាំកុងត្រូលខេត្តប៉ៃលិនបន្តចុះពិនិត្យមើលទំនិញហួសសុពលភាពនិងខូចគុណភាពដែលលក់នៅតាមតូបនីមួយៗនៅភូមិសួនអំពៅកើតសួនអំពៅលិច តាង៉ែនលើ សង្កាត់ប៉ៃលិន


(19-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី១៩​ធ្នូ​ ឆ្នាំ​២០១៥​ សាខា​កាំ​កុង​ត្រូល​ប្រ​ចាំ​ខេត្ត​ប៉ៃលិន​សហ​ការ​ជា​មួយ​មន្ទីរ​ ពាណិជ្ជ​កម្ម​ខេត្ត ​ចុះ​ពិនិត្យ​មើល​ទំនិញ​ហួស​សុពល​ភាព​និង​ខូច​គុណ​ភាព​ដែល​ដាក់​លក់​នៅ​តាម​តូប​នីមួយ​ៗ​នៅ​ភូមិ​សួន​អំពៅ​កើត ​សួន​អំពៅ​លិច ​និង​ភូមិ​តាង៉ែន​លើ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​លោក ​សាន ​វិជ្ជា​សារ៉ា​វុធ ​ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថាៈ​ សាខា​កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​បាន​សហ​ការ​ជា​មួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​តែង​តែ​ចុះ​ពិនិត្យ​ទំនិញ​ខូច​គុណ​ភាព​ជា​រៀង​រាល់​ខែ​ នៅ​តាម​ទីផ្សា​នានា ​និង​នៅ​តាម​តូប​លក់​ទំនិញ​នៅ​តាម​សាលា​រៀន​ទូទាំង​ខេត្ត​ជា​បន្ត​បន្ទាប់​ក្នុង​គោល​បំណង​ពិនិត្យ​មើល​ទំនិញ​ដាក់​តាំង​លក់ ​ដែល​ហួស​កាល​កំណត់​ប្រើ​ប្រាស់ ​ទំនិញ​ខូច​គុណ​ភាព​ មិន​មាន​ស្លាក​សញ្ញា​​ត្រឹម​​ត្រូវ​ ពុំ​មាន​សំបក​វិច​ខ្ចប់​ត្រឹម​ត្រូវ​ និង​ ទំនិញ​មិន​មាន​ច្បាប់​អនុ​ញ្ញាតិ​ ។​

​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​តាម​តូប​នីមួយ​ៗ​ លោក ​សាន ​វិជ្ជា​សារ៉ា​វុធ​ បាន​ធ្វើ​ការ​ពន្យល់​ណែនាំ​ដល់​អាជីវ​ករ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កុំ​យក​ទំនិញ​ណា​ដែល​ខូច​គុណ​ភាព​ ទំនិញ​ដែល​មិន​មាន​ច្បាប់​អនុ​ញ្ញាតិ​ ឬ​ទំនិញ​ដែល​មិន​មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវ​មក​ដាក់​តាំង​លក់​អោយ​សោះ ​  ​ជា​ពិសេស​បាន​ណែនាំ​ដល់​អាជីវករ​ដែល​យក​ស្រា​ស​មក​លក់​ត្រូវ ​មាន​ផ្លាក​សញ្ញា​ទី​កន្លែង​ផលិត​ឬ​លេខ​ទូរស័ព្ទ​អោយ​បាន​ត្រឹម​ត្រូវ​ ហើយ​បើ​មាន​បញ្ហា​ពុល​ស្រា​ត្រូវ​រាយ​ការណ៍​ដល់​អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​អោយ​ទាន់​ពេល​វេលា​។​(​ឃ្លីប​)

​ទាក់​ទង​បញ្ហា​ដក​ហូត​ទំនិញ​ខូច​គុណ​ភាព​អាជីវ​ករ​បាន​បញ្ជាក់​ថា​(​.ឃ្លីប​)​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​សមត្ថ​កិច្ច​កាំកុង​ត្រូល​បាន​ដក​ហូត​ទំនិញ​ខូច​គុណ​​ភាព​មួយ​ចំនួន​​ពី​អាជីវករ​ដើម្បី​យក​ទៅ​រក្សា​ទុក​កំទេច​ចោល​រួម​មាន​៖​ទឹក​ក្រូច​១.៥​លីត្រ​ ៣៣​ដប ​ទឹក​ក្រូច​ដប​ធំ​៣លីត្រ​៥៥ដប​ ទឹក​ក្រូច​ដប​តូច​៥៩​ដប ​ទឹក​ម្ទេស​៤៦​ដប ​ទឹក​ក្រូច​កំប៉ុង​៨កំប៉ុង​ មី​កំប៉ុង​៤៧​កំប៉ុង ​ទឹក​ផ្លែ​ឈើ​២​កំប៉ុង ​ម្សៅ​ស៊ុប​ខ្នរ​១​ប្រអប់​ធំ ​ និង​កំទេច​មី​៣៥​កញ្ចប់​តូច​។​

cpp-19-12-2015-001 cpp-19-12-2015-002 cpp-19-12-2015-003 cpp-19-12-2015-004vv

[youtube id= “JG2oPHilz40”]