(16-12-2015) ប៉ៃលិន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខេត្តប៉ៃលិន បានរៀបចំការពិគ្រោះយោបល់ជាមួយអ្នកជំនាញ លើសេចក្តីព្រាងដីការស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សាក្រុងប៉ៃលិន ក្រុមប្រឹក្សាស្រុកសាលាក្រៅ លោកអភិបាលរងក្រុង/ ស្រុក លោក អនុប្រធានមន្ទីរ មន្រ្តីរាជការបណ្តាមន្ទីរជំនាញជុំវិញខេត្ត កងកំលាំងមានសមត្ថកិច្ច និងលោកមេឃុំ ចៅសង្កាត់ ផងដែរ។
ដីការស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក សរុបមាន១៣ ជំពូក ស្មើនឹង៨២ប្រការ។ ដីការនេះ គឺជាបទបញ្ជា ឬ ជាច្បាប់មូលដ្ឋាន ដែលមានចរិកបង្គាប់បញ្ជា ចាប់បង្ខំអោយរដ្ឋបាលក្រុង ស្រុក ត្រូវតែអនុវត្តតាម ក្នុងគោលដៅបំរើអោយជីវភាពការងារប្រចាំថ្ងៃរបស់រដ្ឋបាលក្រុង ស្រុក និងឆ្លើយតបទៅនឹងសេចក្តីត្រូវការមូលដ្ឋាន ដោយឈរលើគោលការណ៍គ្រិះទាំង៨ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរួមមាន ភាពជាតំណាងសាធារណៈ ស្វ័យភាពមូលដ្ឋាន ការពិគ្រោះយោបល់ និងការចូលរួមការឆ្លើយតម និងគណនេយ្យភាពការលើកកំពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ការលើកស្ទួយសមធម៌តម្លាភាព និងសុច្ចរិតនិងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។ ការពិគ្រោះយោបល់ជាមួយអ្នកជំនាញនាពេលនេះ គឺដើម្បី ទទួលបាននូវព័ត៌មាននិងអនុសាសន៍បន្ថែមទៀត ទាក់ទងទៅនឹងគតិយុត្តិ សម្រាប់ជាមូលដ្ឋានកែសម្រួលខ្លឹមសារដីការ ដាក់ចូលក្នុងសេចក្តីព្រាងដីកា ក្នុងគោលដៅកាត់បន្ថយ អនីត្យានុកូលភាពនៃដីកាមុនដាក់ជូនក្រុមប្រឹក្សា ក្រុង ស្រុក អនុម័ត។
កិច្ចពិគ្រោះយោបល់នេះបានធ្វើឡើងពេញមួយព្រឹក ដោយមានចែកក្រុមពិភាក្សាតាមជំនាញនីមួយៗ និងផ្តល់អនុសាសន៍ត្រលប់មកវិញយ៉ាងផុលផុស ចូលរួមក្នុងការកែលំអរ បំពេញបន្ថែមនូវការខ្វះចន្លោះ លើចំនុចផ្សេងៗនៅក្នុងខ្លឹមសារនៃដីការនេះ។
[youtube id= “y_Aa-9bi6T4”]