ក្រសួងមុខងារសាធារណៈប្រជុំផ្សព្វផ្សាយនិងការចុះប្រមូលទិន្នន័យលើការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការជាគ្រូបង្រៀននិងផ្នែករដ្ឋបាលគ្រូបង្រៀនជាប់កិច្ចសន្យានៅខេត្តប៉ៃលិន


​(14-12-2015) ប៉ៃលិន៖ ល្ងាច​ថ្ងៃ​ទី១៤ ​ខែធ្នូ ​ឆ្នាំ​២០១៥​នៅ​សាលា​ខេត្ត​ប៉ៃលិន​មាន​រៀប​ចំ​កិច្ច​ ប្រជុំ​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ចុះ​ប្រមូល​ទិន្ន​ន័យ​លើ​ការ​ប្រើ​ប្រាស់​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​ជា​គ្រូ​បង្រៀន​និង​ផ្នែក​រដ្ឋបាល​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​នៅ​ខេត្ត​ប៉ៃលិន​ ក្រោម​អធិបតី​ភាព ​ ឯក​ឧត្តម ​ ឈឿន​ ប៊ុណ្ណា​រ័ត្ន​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មុខ​ងារ​សាធា​រណៈ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ប្រមូល​ទិន្ន​ន័យ​លើ​ការ​ប្រើ​ប្រាស់​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​ជា​គ្រូ​បង្រៀន​និង​ផ្នែក​រដ្ឋបាល​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា ​ឯក​ឧត្តម ​ធូ​ ភា​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ស្ថាប័ន​ជំវិញ​ខេត្ត​ លោក​លោក​ស្រី​ជា​នាយក​នាយ​ករង​សាលា​មក​ពី​ក្រុង​/​ស្រុក​ ឃុំ​/​សង្កាត់​ ជា​ច្រើន​នាក់​ផង​ដែរ​។

​បន្ទាប់​ពី​លោក ​សា​អាត ​វន្ឍនា​ អនុ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​បុគ្គ​លិក​ក្រសួង​មុខ​ងារ​សាធា​រណៈ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​បំពេញ​ទិន្ន​ន័យ​លើ​ការ​ប្រើ​ប្រាស់​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​ជា​គ្រូ​បង្រៀន​រួច​មក ​ឯក​ឧត្តម ​ធូ ​ភា ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា​៖​បច្ចុ​ប្បន្ន​នេះ​ខេត្ត​ប៉ៃលិន​មាន​សាលា​វិទ្យា​ល័យ​ចំនួន​២ ​និង​អនុ​វិទ្យាល័យ​៦ ​ ព្រម​ទាំង​សាលា​បឋម​សិក្សា​៥០​ខ្នង​ដែល​កំពុង​ដំណើរ​ការ​បង្រៀន​ដល់​ក្មួយ​ៗ​និង​សិស្សា​នុសិស្ស​លើ ​ចំនេះ​វិជ្ជា​ទូ​ទៅ​និង​លើ​គ្រប់​កំរិត​ ។​

​ឯក​ឧត្តម ​ឈឿន​ ប៊ុណ្ណា​រ័ត្ន ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មុខ​ងារសាធា​រណៈ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ប្រមូល​ទិន្ន​ន័យ​លើ​ការ​ប្រើ​ប្រាស់​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​ជា​គ្រូ​បង្រៀន​និង​ផ្នែក​រដ្ឋ​បាល​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​បាន​មាន​ប្រសាសន៏​ថា​៖​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ពេល​នេះ​គឺ​ដើម្បី​ចុះ​ប្រមូល​ទិន្ន​ន័យ​លើ​ការ​ប្រើ​ប្រាស់​ក្រប​ខណ្ឌ​មន្រ្តី​រាជ​ការ​ជា​គ្រូ​បង្រៀន​និង​ផ្នែក​រដ្ឋបាល​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា ​អោយ​នាយក​នាយក​រង ​និង​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ចេះ​បំពេញ​តារាង​ទិន្ន័យ​និង​ចេះ​ស្រង់​ទិន្ន័យ​អោយ​ច្បាស់​លាស់​ដើម្បី​ដឹង​ពី​ស្ថាន​ភាព​ការងារ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក ​ហើយ​ដឹង​ពី​សមត្ថ​ភាព​ការងារ​ ប្រសិទ្ធិ​ភាព​ការងារ ​ក្នុង​ការ​កែ​ប្រែ​និង​ពង្រឹង​សមត្ថ​ភាព​ការងារ​ អោយ​បាន​ល្អ ​ស្រប​តាម​គោល​នយោ​បាយ​កែ​ទំរង់​ស៊ី​ជំរៅ ​តំណាក់​កាល​ទី៣​របស់​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ ។​ ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​បុគ្គ​លឹក​សិក្សា ​នាយក​នាយ​រង​និង​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ការ​ណែនាំ​ពី​គ្រូ​បង្គោល ​និង​ត្រូវ​សួរ​សំនួរ​ណា​ដែល​ឆ្ងល់​ទាក់​ទង​និង​ប្រធាន​បទ​អោយ​បាន​ផុល​ផុស ​ព្រោះ​ថា​កិច្ច​ប្រជុំ​ពេល​នេះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​អនុ​វត្ត​ការងារ​ជាក់​ស្តែង​ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ការងារ​វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន​អោយ​មាន​ប្រ​សិទ្ធិ​ភាព​។​

cpp-14-12-2015-001 cpp-14-12-2015-002 cpp-14-12-2015-003 cpp-14-12-2015-004 cpp-14-12-2015-005 cpp-14-12-2015-006vv

[youtube id= “xwOibN-jWaE”]