សមភាពគណៈកម្មាធិការអចិន្ត្រៃយ៍សមាគមអតីតៈយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន(ស.អ.ក)ត្រូវបានប្រកាសទទួលស្គាល់សមាសភាពជាផ្លូវការ


​(13-12-2015) ប៉ៃលិន៖ ថ្ងៃ​ទី១៣ ​ខែធ្នូ ​ឆ្នាំ ​២០១៥​នៅ​សាលា​ខេត្ត​ប៉ៃលិន​ មាន​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាស​ភាព​គណៈ​កម្ម​ធិការ​ គណៈ​អចិ​ន្ត្រៃយ៍​សមា​គម​អតីតៈ​យុទ្ធ​ជន​កម្ពុ​ជា​ខេត្ត​ប៉ៃលិន​ ក្រោម​អធិប​តីភាព​ ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​។​

​លោក ​វរសេនីយ៍​ត្រី ​ស៊ុយ ​ស៊ីន ​អាន​សេចក្តី​សម្រេច​ស្តីពី​ការ​ទទួល​ស្គាល់​សមាស​ភាព​ គណៈ​កម្មា​ធិការ​សមា​គម​អតីតៈ​យុទ្ធ​ជន​កម្ពុជា ​ខេត្ត​ប៉ៃលិន​រួម​មាន​ លោក​ឧត្តម​សេនីយ៍​ត្រី​ ព្រហ្ម ​ប៉ាត់​ ជា​ប្រធាន​ លោក​ឧត្តម​សេនីយ៍ត្រី​ វ៉ាន់ ​ណា​ឡុង ​អនុ​ប្រធាន ​លោក​ឧត្តម​សេនីយ៍​ត្រី​ ជា​ ចាន់​ឌិន​ អនុ​ប្រធាន​ លោក​ សាក់​ សាមឿន​ អនុ​ប្រធាន​ប្រចាំ​ការ​ និង​សមា​ជិក​ចំនួន ​២៧នាក់​ទៀត​។​ ប្រកាស​ទទួល​ស្គាល់​សមាស​ភាព​សមា​គម​អតីត​យុទ្ធ​ជន​ក្រុង​ប៉ៃលិន​ លោក​ លឹម​ វាសនា ​ប្រធាន ​លោក ​សោម​ រ៉ន​ អនុ​ប្រធាន​ លោក ​ហុង​ ដារ៉ា​ អនុ​ប្រធាន​លោក​ ប៉ង​ យ៉ាវ​ អនុ​ប្រធាន​ប្រចាំ​ការ​ និង​សមា​ជិក​ ១១នាក់​ទៀត​ ។​សមាស​ភាព​សមា​គម​អតីត​យុទ្ធ​ជន​ស្រុក​សាលា​ក្រៅ ​លោក​ ញឹក​ ថុល​ ប្រធាន​ លោក ​ពិន​ ភួន​ អនុ​ប្រធាន ​លោក​ ពេជ្រ​ វ៉ាន់​សាង​ អនុ​ប្រធាន​ លោក​ អ៊ឹម​ សុខា​ អនុ​ប្រធាន​ប្រចាំ​ការ​ និង​សមា​ជិក​ ១១នាក់​ទៀត​។​

​ឯក​ឧត្តម ​កើត ​សុធា ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថាៈ​ គោល​បំណង​នៃ​ការ​បង្កើត​សមា​គម​អតីតៈ​យុទ្ធ​ជន​កម្ពុជា ​គឺ​ដើម្បី​ចង​ក្រង​ជា​រចនា​សម្ព័ន្ធ ​សម្រាប់​ជួយ​ដល់​យោធិន​ចូល​និវត្តន៍ ​ និង​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុវត្តន៍​តួនាទី​ ភារៈ​កិច្ច​ អោយ​ចំគោល​ដៅ​នៅ​តាម​ថ្នាក់​មូល​ដ្ឋាន​នីមួយ​ៗ​ ដែល​មាន​ដូច​ជា​ថ្នាក់​ខេត្ត ​ថ្នាក់​ក្រុង​-​ស្រុក​ ឃុំ​-​សង្កាត់​ និង​ភូមិ ​នៅ​ទូទាំង​ខេត្ត​ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ពង្រឹង​សមា​ជិក​សមា​ជិការ​អោយ​អនុ​វត្តន៍​ការងារ​នេះ​ដោយ​រលូន​។​ ឯក​ឧត្តម​ បាន​សំណូមពរ​ដល់​សមា​ជិក​ទាំង​អស់ ​ចាប់​ពី​ឆ្នាំ​២០១៦ ​នេះ​ត​ទៅ ​យើង​ទាំង​អស់​គ្នា​ត្រូវ​ជួយ​ទ្រទ្រង់​ជា​ថវិកា​ ​រឺ​សកម្ម​ភាព​នានា​ទៅ​តាម​លទ្ធ​ភាព​ដែល​មាន​ ដើម្បី​ជួយ​សមា​គមន៍​អតីតៈ​យុទ្ធ​ជន​អោយ​ដំណើរ​ការ​ទៅ​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​ ទន្ទឹម​នេះ​ត្រូវ​ចុះ​សាក​សួរ​ សុខ​ទុក្ខ​អតីតៈ​យុទ្ធ​ជន​នៅ​តាម​មូល​ដ្ឋាន​អោយ​បាន​ជាប់​ជា​ប្រចាំ ​ដើម្បី​ដឹង​ពី​ ទុក្ខ​លំបាក​របស់​យោធិន​ពិការ​ ហើយ​មាន​វិធាន​ការណ៍​ដោះ​ស្រាយ​អោយ​បាន​ទាន់​ពេល​វេលា​។​

cpp-13-12-2015-001 cpp-13-12-2015-002 cpp-13-12-2015-003 cpp-13-12-2015-004 cpp-13-12-2015-005 cpp-13-12-2015-006 cpp-13-12-2015-007 cpp-13-12-2015-008vv

[youtube id= “T1LP2kpzzyw”]