ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅវត្តអូរច្រា ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន


​(09-12-2015) ប៉ៃលិន៖ នៅ​រសៀល​ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០១៥ ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​បាន​បើក​វេទិការ​ផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោបល់ ​នៅ​វត្ត​នៅ​វត្ត​អូរ​ច្រា ​ក្នុង​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ឡី ​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ ឯក​ឧត្តម ​កើត​ សុធា ​អភិ​បាល​ខេត្ត ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯក​ឧត្តម​ លោក​ជំទាវ ​សមាជិក ​ ក្រុម​ប្រឹក្សា​ខេត្ត ​ ឯក​ឧត្តម ​អភិបាល​រង​ខេត្ត​  លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​អញ្ជើញ​មក​ពី​សង្កាត់​ទាំង៤ ​ក្នុង​ក្រុង​ប៉ៃលិន​ប្រមាណ​ជាង ​១០០​នាក់​។​

​ការ​ធ្វើ​វេទិការ​ផ្សព្វ​ផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​តួនាទី​និង​ភារកិច្ច​របស់​ក្រុម​ប្រឹក្សា​ខេត្ត​  និង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​រដ្ឋបាល​ខេត្ត​សំរេច​បាន​រយៈ​ពេល​១ឆ្នាំ​ កន្លង​មក​ជា​ពិសេស​គឺ​ផ្ដល់​ឪកាស​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បញ្ជេញ​យោបល់​ផ្ទាល់​ខ្លួន​និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៏​ដល់​ក្រុម​ប្រឹក្សា​ខេត្ត ​ រដ្ឋបាល​ខេត្ត ​ដើម្បី​រួម​គ្នា​អភិ​វឌ្ឍន៏​ខេត្ត​ឲ្យ​បាន​រីក​ចំរើន​បន្ត​ទៀត​។​

​ឯក​ឧត្តម​ឡី​ចាន់​ឆាយ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​មាន​ប្រសាសន៏​ថា ​ ការ​ធ្វើ​វេទិការ​ផ្សព្វ​ផ្សាយ​និង​ពិ គ្រោះ​យោ​បល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ថ្ងៃនេះ​គឺ​ជា​ឱកាស​ល្អ​ដែល​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ហ៊ាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា​និង​ក្ដី​កង្វល់​ទាំង​ឡាយ​ដែល​បង​ប្អូន​ជួប​ប្រទះ​និង​លើក​ជា​សំណូម​ពរ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ជូន​ ។​

​ក្នុង​ឱកាស​នោះ ​ មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​បាន​លើក​ឡើង​បញ្ហា​ប្រឈម​ជា​ច្រើន ​ ឲ្យ​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ ​ក៏​ដូច​ជា ​ថ្នាក់​ដឹក​នាំ​ខេត្ត ​បាន​ដោះ​ស្រាយ​បំភ្លឺ ​ដូច​ជា ​ ការ​កែ​តម្រូវ​ឈ្មោះ​នូវ​តុលា​អស់​ថវិកា​ច្រើន​, ​បញ្ហា​បំពុល​បរិ​ស្ថាន​ដោយ​កសិ​ដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​អូរតា​ពុក ​, បញ្ហា​ដំណាំ​កសិ​កម្ម​គ្មាន​តម្លៃ,​ បញ្ហា​ចំណី​គ្មាន​គុណ​ភាព​លក់​នៅ​តាម​ផ្សារ​, បញ្ហា​ជញ្ជីង​ថ្លឹង​កសិ​ផល​នៅ​តាម​សៃឡូ,​ បញ្ហា ​ក្មេង​ទំនើង​,ចោរ​កម្ម​នៅ​តែ​មាន​បញ្ហា​មន្រ្តី​ប៉ុស្តិ៍​រដ្ឋ​បាល​នៅ​សង្កាត់​បរយ៉ាខា ​ យក​ថ្លៃ​សេវា​ការពារ​រោង​ការ​ច្រើន​ ​,បញ្ហា​ការ​ធ្វើ​សៀវភៅ​គ្រួសារ​មាន​ការ​យឺត​យាវ​។​ល​។​ ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន​ សូម​ចាក់​ផ្សាយ​ទាំង​ស្រុង​នូវ​ ខ្លឹម​សារ​នៃ​អង្គ​វេទិការ​ផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​។​

​(​ឃ្លីប​)​

cpp-09-12-2015-005 cpp-09-12-2015-006 cpp-09-12-2015-007 cpp-09-12-2015-008vv

[youtube id= “c8VkSIyh3Yw”]