ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅវត្តភ្នំកុយ ក្នុងស្រុកសាលាក្រៅ


(09-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៩ ​ខែធ្នូ ​ឆ្នាំ​២០១៥​ ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​បាន​បើក​វេទិកា​រផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​ នៅ​វត្ត​ភ្នំ​កុយ ​ក្នុង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​ វិទិការ​ផ្សព្វ​ផ្សាយ​នេះ ​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯក​ឧត្តម​ អភិ​បាល​រង​ខេត្ត ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ​មន្រ្តី​រាជការ​ លោក​មេ​ភូមិ​ លោក​មេ​ឃុំ​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត​ ២០០​នាក់​។​

​វេទិ​ការ​ផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ពី​សមិទ្ធ​ផល​នានា​ដែល​ខេត្ត​សំរេច​បាន​រយៈ​ពេល​១ឆ្នាំ​កន្លង​មក​នេះ ​ ផ្សព្វ​ផ្សាយ​ពី​តួនាទី​ ភារកិច្ច​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​ពិសេស​គឺ​ថ្នាក់​ដឹក​នាំ​ខេត្ត ​ ក្រុម​ប្រឹក្សា​ខេត្ត ​បាន​ស្តាប់​នូវ​បញ្ហា​ប្រឈម​ និង​ការ​កង្វល់​នានា​ ​ក៏​ដូច​ជា​សំណូម​ពរ​របស់​ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន ​ដើម្បី​យក​ទៅ​ដោះ​ស្រាយ​អោយ​បាន​ល្អ​ប្រសើ​ជូន​ប្រជា​ពល​រដ្ឋ​យើង​។​

​វេទិការ​ពិគ្រោះ​យោបល់​នេះ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពេញ​មួយ​ព្រឹក​ ដោយ​មាន​ប្រជា​ពល​រដ្ឋ​ មួយ​ចំនួន​បាន​លើក​ជា​សំនួរ​ និង ​សំណូម​ពរ​ផ្ទាល់​ ហើយ​ក៏​មាន​ប្រជា​ពល​រដ្ឋ​មួយ​ ចំនួន​ ទៀត​បាន​សរសេរ​ជា​ក្រដាស​សួរ​ដល់​អង្គ​វេទិការ​។​ក្នុង​ឱកាស​នោះ ​ថ្នាក់​ដឹក​នាំ​ខេត្ត ​និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ បាន​ស្រាយ​បំភ្លឺ ​និង​ទទួល​យក​នូវ​សំណូម​ពរ​របស់​ប្រជា​ពល​រដ្ឋ​ទៅ​ដោះ​ស្រាយ​។​ ទូរ​ទស្សន៍​ខេត្ត​ប៉ៃលិន​ សូម​ចាក់​ផ្សាយ​ទាំង​ស្រុង​នូវ​ ខ្លឹម​សារ​នៃ​អង្គ​វេទិការ​ផ្សព្វ​ផ្សាយ ​និង​ពិគ្រោះ​យោ​បល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​។​

​(​ឃ្លីប​)​

cpp-09-12-2015-001 cpp-09-12-2015-002 cpp-09-12-2015-003 cpp-09-12-2015-004vv

[youtube id= “3MvddM3xhoI”]