(09-12-2015) ប៉ៃលិន៖ នៅថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៥នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន ក្រុមប្រឹក្សាខេត្តបាន ប្រជុំសាមញ្ញលើកទី១៩អាណត្តទី២ របស់ខ្លួនដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម អៀងវុធ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្តលោក លោកស្រីប្រធានអនុប្រធានមន្ទីរជំនាញ ស្ថាប័នជំវិញខេត្ត និងអង្គការពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងតាមរបៀបវរៈ ទី១/ ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១៩។ទី២/ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨។ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥។ទី៤/ពិនិត្យនិងអនុម័តសេចក្តីព្រាងបង្កើតរូបសញ្ញាត្រានិងនិមិ្មតសញ្ញាខេត្ត។ និងទី៥/បញ្ហាផ្សេងៗ។
បន្ទាប់ពី លោក យឹម ភារុណ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តបានអានកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨រួចមកកិច្ចប្រជុំក៏បានពិភាក្សា និង លើកឡើងពីបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ដូចជា៖ទី១/បញ្ហាមន្ទីរជំនាញធ្វើរបាយការនៅមានកំរិតខ្វះខាតនៅឡើយ។ទី២/បញ្ហាការអនុវត្តភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានមិនទាន់បានល្អ។ទី៣/បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងកន្ទុយលេខនៅកើតមានឡើងនៅតាមមូលដ្ឋាន។ទី៤/បញ្ហាការធ្វើអត្រាកូលដ្ឋានធ្វើជូន ប្រជាពលរដ្ឋនៅយឺតយាវ។ទី៥/បញ្ហាប្រជាពលរដ្ឋមួយចំនួននៅតែកាប់បំផ្លាញព្រៃឈើដើម្បីធ្វើជាកម្មសិទ្ធិ។ទី៦/ការលើកផ្លាកសញ្ញាស្រាបៀខ្ពស់ពេកដែលធ្វើអោយខូចសម្ព័នភាពខេត្តប៉ៃលិន។ ទី៧/បញ្ហាទឹកស្អាតមានដីចូលដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ទី៨/បញ្ហាការគ្រោះថ្នាក់ចរាចណ៏ចេះតែកើតឡើងជាប្រចាំ។ទី១០/បញ្ហាប្រជាការពារភូមិមិនបានសហការជាមួយសមត្ថកិច្ចនិងអាជ្ញាភូមិ ឃុំ។និងទី១១/បញ្ហាប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល ពេលមានជំងឺគឺអត់មានឡានពេទ្យមកជួយសង្គ្រោះ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនមានប្រសាសន៏ថា៖កិច្ចប្រជុំពេលនេះយើងបានពិភាក្សាគ្នាយ៉ាងផុលផុសព្រមទាំង ចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។ ដូច្នេះគ្រប់មន្ទីរ អង្គភាពស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តចូលរួមអនុវត្តការងារនិងត្រួតពិនិត្យឯកសារ និងរបាយការណ៏អោយបានច្បាស់លាស់ និងអោយបានទាន់ពេលវេលា ដើម្បីទទួលបានប្រសិទ្ធិភាពការងារ ជៀសវៀងនូវជួបបញ្ហាផ្សេងៗ។
ឯកឧត្តម ឡីចាន់ ឆាយប្រធានក្រុមប្រឹក្សាមានប្រសាសន៏ថា៖គ្រប់មន្ទីរអង្គភាពស្ថាប័នទាំងអស់ក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តលើការងារជំនាញរបស់ខ្លួនដែលរាជរដ្ឋាភិបាលប្រគល់ជូនអោយមានប្រសីទ្ធិភាពខ្ពស់ ។ ឯកឧត្តមបន្តថាៈដើម្បីអនុវត្តការងារអោយទទួលបានលទ្ធផលជោគជ័យនោះ ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ថ្នាក់ពីថ្នាក់តាំងពីថ្នាក់ខេត្តរហូតដល់ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ ត្រូវមានកិច្ចសហការ ពង្រឹងសាមគ្គីភាព ឯកភាពគ្នាអោយបានល្អ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមានឡើងអោយមានប្រសិទ្ធភាព ជាពិសេសទប់ស្កាត់នូវបទល្មើសនានាកុំអោយមានកើតឡើង និង ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋអោយប្រសើឡើង។
[youtube id= “Q8X4tt23sFc”]