ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ប្រជុំជាមួយប្រធានក្រុមបក្សភូមិ បក្សសង្កាត់ ជំរុញការងារធ្វើបច្ចុប្បន្នភាពសមាជិកបក្សនិងពង្រឹងការងារបក្សនៅក្នុងសង្កាត់


(06-12-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៦ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​លោក ​ស៊ុន ​យី ​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ាខា ​និង​សមា​ជិក​ក្រុម​ការងារ​បាន​ជួប​ប្រជុំ​ជា​មួយ​ប្រធាន​ក្រុម​បក្ស​ភូមិ ​និង​ប្រធាន​បក្ស​សង្កាត់​បយ៉ាខា​ ដើម្បី​ជំរុញ​ការងារ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​សមា​ជិក​គណ​បក្ស​ និង​ពង្រឹង​ការងារ​គណ​បក្ស​នៅ​ក្នុង​សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

​បន្ទាប់​ពី​លោក​ប្រធាន​ក្រុម​បក្ស​ភូមិ​បាន​រាយ​ការណ៍​ពី​ដំណើរ​ការ​នៃ​ការ​អនុ​វត្ត​ការងារ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​បញ្ជី​ឈ្មោះ​សមា​ជិក​គណ​បក្ស ​ និង​ការ​ពង្រឹង​ការងារ​បក្ស​នៅ​តាម​ភូមិ ​រួច​មក​ លោក ​លោក ​ស៊ុន ​យី ​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បយ៉ា​ខា ​បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព​បញ្ជី​ឈ្មោះ​សមា​ជិក​​គណ​បក្ស​ជា​បញ្ហា​សំខាន់​ ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ធ្វើ​អោយ​បាន​ឆាប់​រហ័ស​។​ ម្យ៉ាង​ទៀត​ ចំពោះ​សមា​ជិក​ណា​ដែល ​មិន​ទាន់​មាន​សៀវ​ភៅ ​គ្រួសារ​ សំបុត្រ​កំណើត ​និង​អត្ត​សញ្ញាណ​ប័ណ្ណ​ ត្រូវ​ជំរុញ​និង​ជួយ​សំរួល​អោយ​ពួក​គាត់​មក​ធ្វើ​ឯក​សារ​ទាំង​អស់​នេះ ​អោយ​បាន​គ្រប់​ៗ​គ្នា។​ លោក​បាន​បន្ត​ថា ​ប្រធាន​ក្រុម​បក្ស​ភូមិ ​បក្ស​សង្កាត់​ ត្រូវ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវ​ភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ ​រក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ ផ្តល់​សេវា​ រដ្ឋបាល​សាធា​រណៈ​ជូន​ពួក​គាត់​អោយ​បាន​ងាយ​ស្រួល​ ក៏​ដូច​ជា​បង្ហាញ​ណែនាំ​អោយ​ពួក​គាត់​បាន​យល់​ដឹង​ពី​សមិ​ទ្ធ​ផល​នានា​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​សំរេច​បាន​ ជូន​ជាតិ​ប្រជា​ជន ​ទាក់​ទាញ​សណ្តាន​ចិត្ត​ប្រជា​ពល​រដ្ឋ​  អោយ​បន្ត​គាំ​ទ្រ​ដល់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​។​ លោក​បាន​បន្ត​ទៀត​ថា ​ប្រធាន​ក្រុម​បក្ស​ភូមិ ​បក្ស​សង្កាត់​ ក៏​ត្រូវ​មាន​ការ​ប្រជុំ​ជីវ​ភាព​បក្ស​អោយ​​បាន​ទៀង​ទាត់​ប្រចាំ​ខែ​ ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ ​ដែល​កើត​មាន​ឡើង​ក្នុង​មូល​ដ្ឋាន ​សង្កាត់​បយ៉ាខា​អោយ​មាន​ភាព​ប្រសើ​ឡើង​ ។​

cpp-06-12-2015-001 cpp-06-12-2015-002 cpp-06-12-2015-003 cpp-06-12-2015-004vv

[youtube id= “ceSXvs8TW6w”]