ថ្នាក់ដឹកនាំមន្ត្រីរាជការប្រចាំច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិន ប្រកួតកីឡាជាមិត្តភាព ជាមួយមន្រ្តីរាជការប្រចាំច្រកអន្តរជាតិបានផាកាត ខេត្តចាន់ថបូរី ប្រទេសថៃ


​(02-12-2015) ប៉ៃលិន៖ នៅ​រសៀល​ថ្ងៃទី ​០២ ​ខែធ្នូ ​ឆ្នាំ​២០១៥ ​មាន​បើក​ការ​ប្រកួត​កីឡា​មិត្ត​ភាព​រវាង​សមត្ថ​កិច្ច​និង​មន្ត្រី​រាជ​ការ​ប្រចាំ​ច្រក​អន្តរ​ជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ​និង​សមត្ថ​កិច្ច​មន្ត្រី​រាជ​ការ​ប្រចាំ​ច្រក​អន្តរ​ជាតិ​បាន​ផា​កាត ​ខេត្ត​ចាន់​ថបូរី ​ប្រទេស​ថៃ ​ដែល​ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​បរិវេណ​វិទ្យា​ល័យ ​ហ៊ុន​សែន ​ក្រុង​ទេព​និម្មិត ​ដោយ​មាន​អញ្ជើញ​ចូល​រួម​ពី​ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម​ ផាន់​ចាន់​ថុល​ និង​ លោក​ សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ ។​

​បើ​តាម​លោក ​សុខ ​សាវុធ ​ប្រធាន​ទី​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វា​អន្តរ​ជាតិ​ព្រំ ​បាន​បញ្ជាក់​ថា៖​ ការ​ប្រ​កួត​កីឡា​មិត្ត​ភាព​រវាង​សមត្ថ​កិច្ច​ប្រចាំ​ច្រក​អន្តរ​ជាតិ​ព្រំ ​និង​សមត្ថ​កិច្ច​ថៃ​ប្រចាំ​ច្រក​អន្តរ​ជាតិ​បាន​ប៉ា​កាត​ពេល​នេះ ​មាន​កីឡា​បាល់​ទាត់​កីឡា​បាល់​ទះ​ទាញ​ព្រាត់​លោត​បាវ​ និង ​ត្រេះ​បាល់​។​លោក​បន្ត​ថាៈ​ការ​ប្រកួត​កីឡា​មិត្ត​ភាព​រវាង​ភាគី​កម្ពុជា​-​ថៃ ​នា​ពេល​នេះ ​គឺ​ក្នុង​គោល​បំណង​ដើម្បី​រឹត​ចំណង​សាមគ្គី​ភាព​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ និង​មាន​ទំនាក់​ទំនង​ល្អ​ប្រសើ​ឡើង ​ជា​ពិសេស​រឹត​ចំណង​មិត្ត​ភាព​រវាង​សមត្ថ​កិច្ច​នៅ​ប្រ​ចាំ​ច្រក​អន្តរ​ជាតិ​ព្រំ ​ដូច​ជា​នគរ​បាល​ច្រក​ទ្វា​ព្រំ ​ការិ​យាល័យ​គយ​រដ្ឋ​ករ​ព្រំ ​និង​ស្នាក់​ការ​កាំត្រូល ​។​ទន្ទឹម​នេះ​ការ​ប្រកួត​កីឡា​ក៏​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​ក្នុង​ការ​ទំនាក់​ទំនង​ពាណិ​ជ្ជ​កម្ម​ដើម្បី​ដោះ​ដូរ​ទំនិញ​មាន​ភាព​ងាយ​ស្រួល ​ រវាង​ប្រជា​ពល​រដ្ឋ​កម្ពុជា​និង​ប្រ​ជា​ពល​រដ្ឋ​ថៃ​អោយ​កាន់​តែ​ប្រសើ​ឡើង​ និង​ឈរ​លើ​ផល​ប្រយោ​ជន៍​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។​

​លោក ​សៅ ​សារ៉ាត់​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ថា​៖​ ការ​ប្រកួត​កីឡា​មិត្ត​ភាព​រវាង​សមត្ថ​កិច្ច​មន្រ្តី​រាជ​ការ​ប្រចាំ​ច្រក​អន្តរ​ជាតិ​ព្រំ​ខេត្ត​ប៉ៃលិន ​និង​សមត្ថ​កិច្ច​មន្រ្តី​រាជ​ការ​ប្រចាំ​ច្រក​អន្តរ​ជាតិ​បាន​ផាកាត​ ខេត្ត​ចាន់​ថបូរី​ប្រទេស​ថៃ ​ជា​ការ​ប្រកួត​មិត្ត​ភាព​លើក​ទី១ ​ហើយ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ពង្រឹង​ចំណង​សាមគ្គី​ភាព​មិត្ត​ភាព​អោយ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ថែម​ទៀត​។

​បញ្ចប់​ការ​ប្រកួត​ជា​លទ្ធ​ផល​ផ្នែក​បច្ចេក​ទេស​ខាង​កម្ពុជា​សុត​បញ្ជូល​ទី​បាន​២គ្រាប់​ និង​ភាពី​ថៃ​សុត​បញ្ចូល​ទី​បាន​ ១គ្រាប់​ ។​ ចំណែក​ឯ​ការ​ប្រកួត​បាល់​ទះ​វិញ​ភាគី​កម្ពុជា​ឈ្នះ​បាន​ ៣​សិច​  និង​ភាគី​ថៃ​ឈ្នះ​បាន​២សិច​ ។​ ហើយ​សម្រាប់​ការ​ប្រកួត​ទាញ​ព្រាត់​វិញ​ភាគី​កម្ពុជា​ទាញ​ឈ្នះ​លើ​ភាគី​ថៃ​បាន​ ១ដង​ និង​ភាគី​ថៃ​ទាញ​ឈ្នះ​លើ​ភាគី​កម្ពុជា​បាន​ ៤ដង​។​ចំពោះ​ការ​ប្រកួត​លោត​បាវ​វិញ​ភាគី​កម្ពុជា​បាន​យក​ឈ្នះ ​ភាគី​ថៃ​។​

cpp-02-12-2015-007 cpp-02-12-2015-008 cpp-02-12-2015-009 cpp-02-12-2015-010vv

[youtube id= “-naQh8wkzf4”]