ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារវិនិយោគជាមួយអភិបាលខេត្តប៉ៃលិនលើវិស័យកសិកម្ម ទេសចរណ៍ និងទំនាក់ទំនងការបរទេសអោយកាន់តែល្អប្រសើរ


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

នៅសាលាខេត្តប៉ៃលិនកាលពីព្រឹកព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តម  ស៊ូឌីម៉ាន ហាសេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និង សហការីនៅសាលាខេត្តប៉ៃលិន            ក្នុងនាឱកាសនោះឯកឧត្តម  ស៊ូឌីម៉ាន ហាសេង ក៏បានធ្វើការបញ្ជាក់ថា ខេត្តប៉ៃលិនជាខេត្តដែលល្បីឈ្មោះមានរ៉ែធម្មជាតិត្បូងប៉ៃលិន ហើយបច្ចុប្បន្ននេះមានសក្តានុពលលើវិស័យកសិកម្មមានការរីកចម្រើនគួរអោយកត់សម្គាល់។ទន្ទឹមនេះខេត្តប៉ៃលិនជាខេត្តដែលហ៊ុំព័ទ្ធដោយធម្មជាតិព្រៃភ្នំស្រស់ត្រកាល ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលជាខេត្តស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថាៈកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ តាំងពីសតវត្សទី៨ ទី៩មកម្លេះ ដែលកម្ពុជាមានទំនាក់ទំនងល្អទាំងវប្បធម៌ និង ទេសចរណ៍ ។ ដូច្នេះ កិច្ចសហការទំនាក់ទំនងនៃប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និង ទេសចរណ៍ វប្បធម៌ ក្នុងនោះឯកឧត្តមក៏ស្នើសុំការគាំទ្រ ពីសំណាក់ឯកឧត្តម អភិបាលខេត្តប៉ៃលិន ក្នុងការជម្រុញនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះឲ្យកានតែមានដំណើរការរីកចម្រើនបន្តទៀតផង ។

តាមរយៈនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នានាពេលកន្លងមកនេះ គឺមានគម្រប់ខួប៦០ឆ្នាំ  ប្រទេសឥណ្ឌូនេស៊ីនិងផ្តល់អាហាររូបករណ៍ដល់និសិត្សខេត្តប៉ៃលិនដើម្បីអោយកិច្ចសហការមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនិងទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងទូទៅយូរអង្វែងរឹងមាំ។

​ជាការ​ឆ្លើយតប​លោក ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិន​បាន​ស្វា​គម​ន៏ និង​សំដែងនូវ​ការ​សាទរចំពោះ​វត្តមានរបស់ឯកឧត្តម​ ស៊ូ​ឌីរ​ម៉ាន់ ហា​សែង ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ដែលបានអញ្ជើញបេសកម្មមកកាន់​ខេត្តប៉ៃលិន​។ អភិបាលខេត្ត​ប៉ៃលិនបាន​បន្ថែមថា៖ ​ជំនួប​រវាងឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ពិតជា​មាន​សា​រះ​សំខាន់​ណាស់និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ដែល​មិនអាច​បំភ្លេច​បានឡើយ។ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិនក៏ដូចឯកឧត្តមផ្ទាល់មានសេចក្តីរីករាយ និងគាំទ្រចំពោះគណៈប្រតិភូឥណ្ឌូនេស៊ី ដែលមានបំណងចង់វិនិយោគនៅក្នុងខេត្តមួយនេះ។ ​អភិបាលខេត្តប៉ៃលិនបាន​មានប្រសាសន៍គូសបញ្ជាក់ផងដែរថា៖ សម្រាប់​ខេត្តប៉ៃលិន​ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ឥណ្ឌូនេស៊ីគ្រប់ពេលវេលាជានិច្ច។ អភិបាលខេត្ត ក៏បាន​ស្នើរ​ទៅកាន់ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ជួយ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ចូលមក​វិនិយោគ​ក្នុង​ខេត្តប៉ៃលិន​លើ​ផ្នែក​កសិកម្ម ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ទៀត ព្រោះ​ខេត្តប៉ៃលិន ​ជា​ខេត្ត​ដែលមាន​សក្តានុពល លើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍​៕