(02-12-2015) ប៉ៃលិន៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញបើកការដ្ឋាន ជួសជុលផ្លូវក្រាលគ្រួសល្បាយភ្នំ១ខ្សែប្រវែង១៧៦០ម៉ែត្រស្ថិតនៅភូមិវាលវង្សសង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សម ភួង ចៅសង្កាត់ទួលបានអោយដឹងថា៖ផ្លូវមួយខ្សែនេះបានធ្វើជាជំហ៊ានៗចំនួន៤ដងមកហើយ គឺទី១/ មានការឧបត្ថមពីសាលាខេត្ត ទី២/មានការឧបត្ថមពីថវិកាមូលនិធិសង្កាត់ទួលល្វា ទី៣/មានការឧបត្ថមពីមន្ទីរអភិវឌ្ឍន៏ជនបទ និងលើកទី៤នេះគឺបានមកការឧបត្ថម្ភពីសាលាក្រុងប៉ៃលិនដោយមានការគាំទ្រពីប្រទេសស៊ុយអែតមានប្រវែង១៧៦០ម៉ែត្រ ទទឹង ៥ម៉ែត្រ ចាប់ពីចំណុចភូមិវាលវង្ស ទៅដល់ភូមិថ្មីនៅត្រង់ចំណុចអាងជីងចក់ចំណាយចវិកាសរុប ៦៣. ៦២៣.៦០០រៀល។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនមានប្រសាសន៏ថាៈផ្លូវលំ១ខ្សែនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការសំរួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិកផលរបស់បងប្អូនប្រជាពលរដ្ឋយើងពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសដឹកជញ្ជូនទៅកាន់ទីផ្សាបានយ៉ាងឆាប់រហ័សផងដែរ។ លោកបន្តថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងបានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងរីកចំរើនលើគ្រប់វិស័យ ។ជាក់ស្តែងនៅខេត្តប៉ៃលិនក្រោមការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល បានកសាងសម្មិទ្ធិផលថ្មីៗជាច្រើនដូចជា៖ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និង វត្តអារាម ដើម្បីបំរើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើងអោយប្រសើរឡើង។លោកក៏បានសំណូពរដល់ក្រុមហ៊ុនដែលទទួលសាងសងផ្លូវ១ខ្សែនេះត្រូវយកចិត្តទុកដាក់ធ្វើអោយមានគុណភាព រឹងមាំ និងអនុវត្តទៅតាមកិច្ចសន្យា។ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋត្រូវចេះជួយថែរក្សាការពារផ្លូវនេះ ដោយជៀសវាងកុំដឹកលើសទំងន់ដែលនាំអោយផ្លូវឆាប់ខូចជាពិសេសសុំបងប្អូនប្រជាពលរដ្ឋទាំងអស់បើមានបញ្ហាអ្វី កើតឡើងនៅតាមមូលដ្ឋានត្រូវរាយការណ៏មកសមត្ថកិច្ចអោយបានទាន់ពេលវេលាដើម្បីចាត់វិធានការ។ ក្នុងឱកាសនោះដែរលោក ស៊ុន យី អភិបាលក្រុងប៉ៃលិននិងក្រុមការងារ បានបញ្ជាគ្រឿងចក្រជានិមិតរូបបើកការដ្ឋានផងដែរ។
[youtube id= “qg57jLpwCAk”]