(30-11-2015) ប៉ៃលិន៖ រសៀលថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៥ លោក ឌិន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា លោកស៊ុន យី ប្រធានគណបក្សក្រុងប៉ៃលិន រួមជាមួយសមាជិកក្រុមការងារមួយចំនួនទៀតបាននាំយក ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារសព លោកពោ ជា អាយុ៥៧ឆ្នាំដែលបានទទួលមរណភាពកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ដោយជំងឺលើសឈាម នៅគេហដ្ឋាននៃសពស្ថិតនៅ ក្នុងភូមិចំការកាហេ្វ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ឌិន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរ និងចូលរួមរំលែកមរណទុក្ខពីសំណាក់ឯកឧត្តម កើត សុធា ប្រធានគណបក្សខេត្តប៉ៃលិន ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ ដោយគ្មានថ្ងៃវិលត្រលប់មកវិញឡើយ។ ការបាត់បង់ឪពុក ប្តី ជាទីស្រឡាញ់របស់ខ្លួន គឺជាទុក្ខព្រួយដ៏ធំធេងណាស់សំរាប់កូន ប្រពន្ធ គ្រប់រូប ។ ដូច្នេះសូមអោយកូន ក្មួយ ភរិយា នៃសព ត្រូវកាត់ចិត្ត និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់សព ទៅតាមប្រពៃណី ខ្មែរយើង។ លោកបានបន្តថា ខេត្តប៉ៃលិនក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម កើត សុធា ប្រធានគណបក្សខេត្តតែងតែណែនាំដល់ ក្រុមការងារចុះមូលដ្ឋានដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ជាក់ស្តែងពេលនេះគ្រាន់តែទទួលព័ត៌មានពីក្រុមការងារភូមិអំពីមរណភាពភ្លាមក្រុមការងារ បាននាំយកថវិកាចំនួន៥០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម មកផ្តល់ជូនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងជួយឧបត្ថម្ភដល់កម្មវិធីបុណ្យ។ ក្នុងឱកាសនោះដែរលោក ឌឹម គឹមនិងក្រុមការងារបានចូលសួសុខទុក្ខអ្នកមីងម៉ាន់ ម៉ៅ អាយុ៥២ឆ្នាំ ដែលកំពុងមានជំងឺក្រពះពោះវៀន និងទឹកនោមប្រៃ លោកឌឹម គឹម ក៏បានឧបត្តមថវិការ១០០ដុល្លាផងដែរ។
[youtube id= “LlLAMaa7rD0”]