សាលាក្រុងប៉ៃលិនបើកសិក្ខាសាលាសមាហរណកម្មផែនការឆ្នាំ២០១៥


(30-11-2015) ប៉ៃលិន៖ ​នា​ព្រឹក​ថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ​ នៅ​សាលា​ក្រុង​ប៉ៃលិន​មាន​បើក​ សិក្ខា​សាលា​សមា​ហរណ​កម្ម​ផែនការ​ថ្នាក់​ក្រុង​-​សង្កាត់​ ឆ្នាំ​២០១៥​ក្រោម​អធិ​បតី​ភាព ​ឯក​ឧត្តម​ កើត​សុធា​អភិ​បាល​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​ចូល​រួម​ពី​សំណាក់​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ប្រធាន​/​អនុ​ប្រធាន​មន្ទីរ​ អង្គភាព​ជំនាញ​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត​ លោក​ចៅ​សង្កាត់​ ស្មៀន​ និង​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់​ទៀត​។​

​លោក ​ស៊ុន ​យី ​អភិ​បាល​ក្រុង​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថា ​គោល​បំណង​ក្នុង​ការ​រៀប​ចំ​សិក្ខា​សាលា​នៅ​ពេល​នេះ​គឺ​ដើម្បី ​ផ្សព្វ​ផ្សាយ​គម្រោង​វិនិ​យោគ​ជា​អាទិ​ភាព​បី​ឆ្នាំ​រំកិល ​២០១៦​-​២០១៨​ របស់​ក្រុង​ប៉ៃលិន​។​ ម្យ៉ាង​វិញ​ទៀត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​វិនិ​យោគ​ជា​អា​ទិភាព​របស់​សង្កាត់ ​សម្រាប់​អនុ​វត្ត​ក្នុង​ឆ្នាំ​២០១៦​អោយ​ទទួល​បាន​ជោគ​ជ័យ​ និង​ដើម្បី​ស្នើ​សុំ​ការ​គាំ​ទ្រ​ពី​បណ្តា​មន្ទីរ​ អង្គ​ភាព​ អង្គការ​ដៃ​គូ​អភិ​វឌ្ឍន៍​នានា ​ផ្នែក​ឯក​ជន​ និង​សប្បុ​រស​ជន​ ដើម្បី​គាំ​ទ្រ​គម្រោង​សំណើរ​របស់​ក្រុង​ និង​សង្កាត់​នីមួយ​ៗ​ផង​ដែរ​។​

​បន្ទាប់​ពី​លោក​ចៅ​សង្កាត់​ទាំង​៤​បាន​បង្ហាញ​ពី​គម្រោង​សំណើរ​តារាង ​២.២​ ដើម្បី​សុំ​ការ​គាំទ្រ​ពី​បណ្តា​មន្ទីរ​ស្ថាប័ន​ អង្គ​ការ​សង្គម​ស៊ីវិល ​សុំ​ស្នើ​គាំទ្រ​គម្រោង​សំណើរ​បស់​សង្កាត់​រួច​មក​លោក​ អិន​ សុខន​ ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត ​បាន​បង្ហាញ​ពី​លទ្ធ​ផល​សមា​ហរណ​កម្ម​ផែន​ការ​នៅ​ក្រុង​ប៉ៃលិន​ក្នុង​នោះ ​សង្កាត់​ប៉ៃលិន​មាន​ ៦០​គម្រោង​ ដោយ​មន្ទីរ​គាំទ្រ​គម្រោង​ខាង​ក្នុង​មាន​២​គម្រោង ​ខាង​ក្រៅ​មាន​៧គម្រោង​ ចំនែក​អង្គ​ការ​សង្គម​ស៊ីវិល​គាំទ្រ​ខាង​ក្រៅ​១គម្រោង​ និង​ខាង​ក្នុង​គម្រោង​១​គម្រោង​។ ​សង្កាត់​អូរតា​វ៉ៅ​មាន​ ៧៦​គម្រោង​ ដោយ​ក្នុង​នោះ​មន្ទីរ​គាំទ្រ​ខាង​ក្នុង​គម្រោង​មាន​២​គម្រោង​ ខាង​ក្រៅ​មាន​៧​គម្រោង ​ចំនែក​អង្គការ​អង្គការ​ស៊ីវិល​គាំ​ទ្រ​គម្រោង​ខាង​ក្នុង​ ១គម្រោង ​ខាង​ក្រៅ ​១គម្រោង​។​ សង្កាត់​ទួល​ល្វា​មាន ​៦៦​គម្រោង ​មន្ទីរ​គាំ​ទ្រ​ខាង​ក្នុង​មាន​ ៣គម្រោង ​ ខាង​ក្រៅ ​៥គម្រោង ​ចំនែក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខាង​ក្នុង​១គម្រោង​ ខាង​ក្រៅ​ ២​គម្រោង។​ សង្កាត់​បរយ៉ាខា​មាន​ ៤៨​គម្រោង​ មន្ទីរ​គាំទ្រ​គម្រោង​ខាង​ក្នុង ​៥​គម្រោង ​ខាង​ក្រៅ ​៤គម្រោង​ ចំនែក​អង្គការ​សង្គម​ស៊ីវិល​ខាង​ក្រៅ ​២គម្រោង​។​អង្គ​សិក្ខា​សាល​បាន​ធ្វើ​ការ​ ចុះ​កិច្ច​សន្យា​បណ្តោះ​អាសន្ន​ជា​មួយ​អង្គ​ភាព​និង​ ស្ថាប័ន​ជាប់​ពាក់​ព័ន្ធ​ដែល​បាន​គាំទ្រ​គម្រោង​សម្រាប់​អភិ​ឌ្ឍន៏​សង្កាត់​នីមួយ​ៗ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ ការ​ធ្វើ​សិក្ខា​សាលា​ស្តីពី​សមា​ហរណ​កម្ម​ផែន​ការ​ថ្នាក់​ក្រុង​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៥​នេះ ​ ដើម្បី​ផ្សព្វ​ផ្សាយ​គម្រោង​សំនើរ​ជា​អទិ​ភាព​ ដែល ​ក្រុង ​សង្កាត់​ បាន​ស្នើ​ឡើង​ និង​ដើម្បី​កៀង​គរ​ធន​ធាន​ពី​ប្រភព​នានា​សម្រាប់​គាំ​ទ្រ​គម្រោង​ ដែល​បាន​ស្នើរ​ឡើង​ដោយ​រដ្ឋ​បាល ​ក្រុង ​សង្កាត់ ​ស្រុក ​ឃុំ​នីមួយ​ៗ​ ម្យ៉ាង​វិញ​ទៀត​ដើម្បី​សម្រប​សម្រួល ​ គម្រោង​នានា​របស់​សង្កាត់​ ក្រុង​ ស្រុក​ ជា​មួយ​នឹង​គម្រោង​របស់​ស្ថាប័ន​ អង្គ​ភាព​ និង​អង្គ​ការ​ដៃ​គូ​នានា​បញ្ចូល​គ្នា ​ដោយ​ធ្វើ​យ៉ាង​ណា​ពង្រឹង​កិច្ច​សហ​ការ​រវាង​រដ្ឋបាល ​ក្រុង ​សង្កាត់​ ជា​មួយ​ភាគី​ពាក់​ព័ន្ធ​នានា​ ក្នុង​ដំណើរ​ការ​អភិ​វឌ្ឍន៍​មូល​ដ្ឋាន​ និង​បម្រើ​ផល​ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ​។ ​ឯក​ឧត្តម​បន្ត​ថា​៖​ អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ពិនិត្យ​មើល​គម្រោង​នីមួយ​ៗ​អោយ​ច្បាស់ ​លាស់​ដែល​ជា​ការ​ចូល​រួម​អភិ​វឌ្ឍន៏​មូល​ដ្ឋាន​សំដៅ​បំរើ​ផល​ប្រយោ​ជន៏​ប្រ​ជា​ជន​យើង​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​។​ ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា​៖​ សិក្ខា​សាលា​សមា​ហរណ​កម្ម​ផែន​ការ​ថ្ងៃ​នេះ​ពិត​ជា​បាន​ធ្វើ​អោយ​សង្កាត់​ទាំង​៤​ ក្នុង​ក្រុង​ប៉ៃលិន​ បាន​ជំរុញ​ការ​អភិ​វឌ្ឍន៏​ល្អ​ប្រសើរ​ថែម​ទៀត​ ។​ដូច្នេះ​តាម​រយះ​សិក្ខា​សាលា​នេះ​ លោក​ប្រ​ធាន​ អនុ​ប្រធាន​មន្ទីរ​ និង​អង្គ​ការ​ដៃ​គូរ​នានា ​ចៅ​សង្កាត់​បាន​ពង្រឹង​សមត្ថ​ភាព​និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​អោយ​បាន​កាន់​តែ​លឿន​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​និង​ជឿ​ទុក​ចិត្ត​។​ ហើយ​ស្មៀន​សង្កាត់​នីមួយ​ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការងារ​របស់​ខ្លួន​ ដើម្បី​កុំ​អោយ​មាន​ភាព​យឺត​យ៉ាវ​និង​ភាព​អវិជ្ជមាន​ច្រើន​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​តាម​ថ្នាក់​ឃុំ-​សង្កាត់​។​

 

cpp-30-11-2015-001 cpp-30-11-2015-002 cpp-30-11-2015-003 cpp-30-11-2015-004 cpp-30-11-2015-005 cpp-30-11-2015-006

[youtube id= “u1hIXv7h4IY”]