(28-11-2015) ប៉ៃលិន៖ ថ្ងៃទី២៨វិឆ្ឆិកាឆ្នាំ២០១៥ លោក ឌឹន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងសង្កាត់ទួលល្វា និងសមាជិកក្រុមការងារមួយចំនួនទៀតបាននាំយកស្បៀងជាអង្ករទៅចែក ជូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀង ចំនួន៦គ្រួសាររស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
លោក ឌិនគឹម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វាបានមានប្រសាសន៍ថាៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយបានជំរុញដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋណា ដែលក្រីក្រមានជីវភាពខ្វះខាតជាបន្តបន្ទាប់ និងមិនត្រូវបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹងនោះទេ។ជាក់ស្តែងពេលនេះគ្រាន់តែទទួលដណឹងពីអាជ្ញាធរភូមិថាមានបងប្អូន៦គ្រួសារកំពុងជួបការលំបាកខ្វះខាតស្បៀង ក្រុមការងារបាននាំយកស្បៀងអាហារទៅចែកជូនបងប្អូនភ្លាមទោះបីអំណោយស្បៀងទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយះធំដើម្បីផ្តល់ឱកាសបងប្អូនមានពេលវេលា បង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត។លោកបានផ្តាំផ្ញើដល់បងប្អូនដែលខ្វះខាតស្បៀងត្រូវខិតខំបង្កបង្កើនផលដាំដំណាំគ្រប់ប្រភេទដើម្បីដោះស្រាយជីវភាពរបស់បងប្អូនឲ្យកាន់តែប្រសើឡើង។ លោកបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលស្គាល់សុខស្គាល់ទុក និងរួមរស់នៅជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ។ ពេលណាបងប្អូនជួបការលំបាក ពេលនោះគឺបានមន្រ្តីគណបក្សប្រជាជន ជួយដោះស្រាយគ្រប់ពេល។ ដូចនេះ បងប្អូនមិនត្រូវចាញ់បោកការឃោសនារបស់ពួកអគតិ ដើរញុះញ៉ុង់បំបែកបំបាក់ជាតិនោះឡើយ។ យើងត្រូវរួមគ្នាគាំទ្រ និង ការពារគណបក្សយើង និងសមិទ្ធផលនានា ពិសេសសមិទ្ឋផលសន្តិភាព ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន មិនឲ្យពួកអគតិមកបំផ្លាញជាតិយើងជាដាច់ខាត។
ស្បៀងអាហារដែលចែកជូនបងប្អូនទាំង០៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៥០kg ។
[youtube id= “c53MD110TC0”]