(ប៉ៃលិន)៖ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានប្រកាសតែងតាំងអនុប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារចុះជួយឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ។
បន្ទាប់ពីលោក គង់ ចិន្តា អនុប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត បានអានសេចក្តីសម្រេចស្តីពីការប្រកាសតែងតាំងអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងពិធីប្រគល់ សេចក្តីសម្រេចរបស់គណបក្សជូនដល់មន្ត្រីដែលតែងតាំងថ្មី រួចមកឯកឧត្ដម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកការ គណបក្ស និងអនុប្រធានបក្សខេត្តដែលបានប្រកាសមុខតំណែងថ្មី ទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សំដៅពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។ នឹងជាពិសេសត្រូវយកចិត្តទុកដាក់ ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” នជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ដោយឈរលើគោលការណ៍ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ដើម្បីឲ្យស័ក្តិសមទៅនឹងជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី ដែលប្រជាជនបានគាំទ្រមកលើគណបក្ស ប្រជាជន កម្ពុជា។ ទន្ទឹមនេះ ត្រូវបន្តខិតខំសហការប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី ៦ នេះ ផងដែរ ៕
សូមបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជាបានសម្រេចប្រកាសតែងតាំងអនុប្រធានមន្ទីរគណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន រួមមាន៖ ទី១/លោក មៀវ សាម៉ៃ ទី២/លោក នូ សុគុណ ទី៣/លោកជំទាវ សាន់ សាវឿន ទី០៤/លោក ហ៊ាន រចនា និង ទី០៥/លោក យ៉ែម សារិទ្ធ ទៅជាអនុប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត។