រដ្ឋបាលស្រុកសាលាក្រៅធ្វើសិក្ខាសិលាស្តីពី សមាហរណកម្មផែនការ ថ្នាក់ស្រុកឆ្នាំ២០១៥


(27-11-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាលា​ស្រុក​សាលា​ក្រៅ​រដ្ឋ​បាល​ស្រុក​សាលាក្រៅ​បាន​ធ្វើ​សិក្ខា​សិលា​ស្តី​ពីសមា​ហរណ​កម្ម​ផែន​ការ​ថ្នាក់​ស្រុក​ឆ្នាំ​២០១៥​  ក្រោម​អធិប​តី​ភាព​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីសំណាក់​ លោក​ លោក​ស្រី​សមា​ជិក​ក្រុម​ប្រឹក្សា​ស្រុក​ព្រម​ទាំង​លោក​ប្រធាន​ អនុ​ប្រធានការិ​យាល័យ​ មន្រ្តី​រាជ​ការ​សាលា​ស្រុក​ លោក​មេឃុំ​ ចៅ​សង្កាត់​ ជា​ច្រើន​នាក់​ផង​ដែរ​។

បន្ទាប់​ពីលោក​មេឃុំ​ទាំង​៤​បាន​បង្ហាញ​ពី​គម្រោង​សំណើរ​តារាង​២.២​ដើម្បី​សុំ​គាំ​ទ្រ​ពី​មន្ទី​ ស្ថាប័ន​ អង្គ​ការ​សង្គម​ស៊ីវិល​គាំ​ទ្រគម្រោង​សំណើ​របស់​ឃុំ​រួច​មក​ លោក​ ទិត​ ធី​នាយក​រដ្ឋបាល​សាលា​ស្រុក​ រាយ​ការ​អំពី​លទ្ធផល​សមា​ហរណ​កម្ម​ផែន​ការ​នៅ​ស្រុក​សាលា​ក្រៅ​បញ្ជាក់​ ថា៖​ ឃុំ​សាលា​ក្រៅ​មាន​៤០​ គម្រោង​ មន្ទី​គាំ​ទ្រ​គម្រោង​ខាង​ក្នុង​២​គម្រោង​ ខាង​ក្រៅ​៦​គម្រោង​ ចំនែក​អង្គ​ការ​សង្គម​ស៊ីវិល​គាំ​ទ្រ​ខាង​ក្រៅ​២​គម្រោង​ ។ឃុំ​ស្ទឹង​ត្រង់​៥០​គម្រោង​មន្ទី​គាំ​ទ្រ​ខាងក្នុង​៣​គម្រោង​ ខាង​ក្រៅ​៥ ​គម្រោង​ចំនែក​អង្គ​ការ​អង្គការ​ស៊ីវិល​គាំ​ទ្រ​គម្រោង​ខាង​ក្នុង​១​ ខាងក្រៅ​២​ ។ឃុំ​ស្ទឹង​កាច់​៤២​ គម្រោង​ មន្ទី​គាំ​ទ្រ​ខាង​ក្នុង​១​គម្រោង​  ខាង​ក្រៅ​៦​គម្រោង​ ចំនែក​អង្គការ​ខាង​ក្នុង​២​គម្រោង​ ខាង​ក្រៅ​២​គម្រោង​ ។ឃុំ​អូរ​អណ្តូង​៧២​គម្រោង​ មន្ទី​គាំ​ទ្រ​គម្រោង​ ខាង​ក្នុង​២​គម្រោង​ ខាង​ក្រៅ​៥​គម្រោង​ ចំនែក​អង្គការ​សង្គម​ស៊ីវិល​ខាង​ក្រៅ​១​គម្រោង​។​អង្គសិក្ខា​សាលា​បាន​ធ្វើ​ការ​ចុះ​កិច្ច​សន្យា​បណ្តោះ​អាសន្ន​ជាមួយ​អង្គភាព​និង​ ស្ថាប័ន​ជាប់​ពាក់​ព័ន្ធបាន​គាំ​ទ្រ​គម្រោង​សម្រាប់​អភិឌ្ឍន៏​ឃុំ​។

​ឯក​ឧត្តម​ កើត​ សុធា ​អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា៖ការ​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​សមា​ហរណ​កម្ម​ផែន​ការ​ថ្នាក់​ស្រុក​ឆ្នាំ​២០១៥​នេះ ​ ដើម្បី​ដក​ពិសោធន៏​ការងារ​ និង​ផ្លាស់​ប្តូ​យោ​បល់​រវាង​មន្ទី​ជំនាញ​ដែល​បាន​គាំ​ទ្រគម្រោង​របស់​ឃុំ​ផង​ ព្រម​ទាំងស្វែង​យល់​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាន​កន្លង​មក​ដើម្បី​យក​មក​ដោះស្រាយ​នៅ​ពេល​នេះ​ផង​។ឯក​ឧត្តម​បន្ត​ថា៖​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ពិនិត្យ​មើល​គម្រោង​នីមួយៗ​អោយច្បាស់​លាស់ដែល​ជាការ​ចូល​រួម​អភិវឌ្ឍន៏​មូលដ្ឋាន​សំដៅ​បំរើ​ផល​ប្រយោជន៏​ប្រជា​ជន​យើង​ ស្រប​តាមគោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ​ហ៊ុនសែន​ ជានា​យក​រដ្ឋមន្រ្តី​។ ឯក​ឧត្តម​បាន​ប្រសាសន៏​បន្ត​ទៀត​ថា៖​សិក្ខា​សាលា​សមា​ហរណ​កម្ម​ផែន​ការ​ថ្ងៃនេះ​ពិតជា​បាន​ធ្វើ​អោយ​ឃុំ​ទាំង​៤ក្នុង​ស្រុក​សាលា​ក្រៅ​បាន​អភិវឌ្ឍន៏​ថែម​ទៀត​ដូចនេះ ​លោក​មេឃុំត្រូវ​ពង្រឹង​សមត្ថភាព​ និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងា​រអោយ​បាន​កាន់​តែ​លឿន​ប្រកប​ទៅ​ដោយប្រសិ​ទ្ធភាព​និង​ជឿ​ទុកចិត្ត​។ ឆ្លាត​ឱកាស​នេះ​ដែរ​ឯក​ឧត្តម​ក៏បាន​ផ្តាំ​ផ្ញើ​ដល់​មន្ទី​ជំនាញ ​ជាពិសេស​អាជ្ញធរ​មូលដ្ឋាន​ ត្រូវ​ធ្វើ​ការ​ណែនាំ​ប្រជា​ពលរដ្ឋ​អោយ​បាន​ច្បាស់​អំពី​ការខ្ចីលុយ​ពីគ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​នានា​ដែល​មាន​កាប្រាក់​ខ្ពស់​វាជា​បញ្ហា​ធំមួយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវ​ភាពគ្រួសារ​ដោយ​ការ​ជំពាក់​បំណុល​ធានាគា​ បើ​យើង​មិន​ចាំបាច់​ទេកុំ​ខ្ចីគេ​អោយ​សោះ​។ ទទឹមនេះ​ដែរ​ត្រូវ​បំផុស​ប្រជា​ពល​រដ្ឋត្រូវ​ចូលរួម​ការពារ​ ភូមិ​ ឃុំ​មាន​សុវត្តិភាព ​ដើម្បី​អោយ​ពួក​គាត់ប្រកប​មុខ​របរ​រកស៊ី​ចិញ្ចឹ​ជីវិត​បាន​សេចក្តី​សុខ​ និង​ធ្វើ​អោយ​ប្រទេស​ជាតិ​ទាំង​មូល​មាន​សុខសន្តិ​ភាព​ផងដែរ​។

cpp-27-11-2015-001 cpp-27-11-2015-002 cpp-27-11-2015-003 cpp-27-11-2015-004 cpp-27-11-2015-005 cpp-27-11-2015-006

[youtube id= “eDv6FnnZmVk”]