ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិនបានអនុញ្ញាតអោយប្រតិភូជនជាតិ អ៊ីស្រាអែលវិស្វករទឹកស្អាតចូលជួបពិភាក្សាការងារ


​(26-11-2015) ប៉ៃលិន៖ រសៀល​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ នៅ​សាលា​ខេត្ត​ប៉ៃលិន​  ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​  បាន​អនុញ្ញាត​អោយ​ប្រតិ​ភូ​ជន​ជាតិ​អ៊ី​ស្រា​អែល​ ដឹក​នាំ​ដោយ​លោក​ Li​chav​nea​ (​ លីក​ អៀវ​នៀ ​)​ ជា​វិស្វករ​ទឹក​ស្អាត​ចូល​ជួប​ពិភា​ក្សា​ការងារ​លើ​គម្រោង​វិនិ​យោគ​ប្រព័ន្ធ​ទប់​ទឹក​ដើម្បី​បំរើ​អោយ​វិស័យ​កសិ​កម្ម ​និង​ទឹក​ស្អាត​នៅ​ខេត្ត​ប៉ៃលិន​។​

​ លោក​ លីក​ អៀវ​នៀ​ មាន​ប្រសាសន៏​ជម្រាប​ជូន​ឯក​ឧត្តម ​កើត ​សុធា ​ថា ​លោក​បាន​មើល​ឃើញ​ថា​ខេត្ត​ប៉ៃលិន​មាន​សក្តា​នុពល​ខាង​វិស័យ​កសិ​កម្ម​ ហើយ​ប្រជា​ជន​ភាគ​ច្រើន​ប្រកប​មុខ​របរ​ដាំ​ដំ​ណាំ​កសិ​កម្ម ​ ដូច​នេះ​លោក​មាន​គោល​បំណង​វិនិ​យោគ​លើ​គម្រោង​ទប់​ទឹក​បន្ថែម​ ដើម្បី​អោយ​ប្រជា​ជន​ខេត្ត​ប៉ៃលិន ​បាន​ប្រើ​ប្រាស់​ស្រោច​ស្រប់​ដំណាំ​កសិ​កម្ម​និង​ដំណាំ​ផ្សេង​ៗ​ទៀត​ហើយ​មួយ​ទៀត​លោក​ក៏​ចង់​វិនិ​យោគ​លើ​វិស័យ​ទឹក​ស្អាត​ផង​ដែរ​។ ​គោល​បំណង​របស់​លោក​គឺ​ចង់​វិនិ​យោគ​លើ​ទី​តាំង​ស្ទឹង​អូរ​ភ្នំ​ដំបង​ដែល​មាន​ទឹក​ស្ទឹង​ធម្មជាតិ​ហូរ​ជាប់​មិន​ដាច់​។​ក៏​ប៉ុន្តែ​មុន​ឈាន​ដល់​ការ​អនុ​វត្ត​គម្រោង​នេះ ​ លោក​ចង់​ដឹង​ព័ត៌​មាន​លំអិត​បន្ថែម​តើ​ផ្ទៃ​ដី​ដាំ​ដំណាំ​កសិ​កម្ម​នៅ​តំបន់​នោះ​មាន​ទំហំ​ប៉ុន្មាន​ ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ទឹក​សម្រាប់​ស្រោច​ស្រប​ និង​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​ប្រចាំ​ថ្ងៃ​របស់​ប្រ​ជា​ពល​រដ្ឋ​មាន​ទំហំ​ប៉ុណ្ណា​ដើម្បី​លោក​ងាយ​ស្រួល​រៀប​ចំ​ឧបករណ៏​បច្ចេក​ទេស​អោយ​បាន​ត្រឹម​ត្រូវ​។​លោក​ក៏​បាន​បញ្ជាក់​ជម្រាប​ជូន​ឯក​ឧត្តម​អភិ​បាល​ខេត្ត​ទៀត​ថា ​លោក​បាន​ធ្វើ​ការ​នេះ ​បាន​ជោគ​ជ័យ​ នៅ​សយ​ដាវ​ប្រទេស​ថៃ​រួច​មក​ហើយ​។​ ដូច​នេះ​លោក​មាន​ឆន្ទះ​ក្នុង​ការ​ជួយ​ខេត្ត​ប៉ៃលិន​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​មាន​ទឹក​ប្រកប​មុខ​របរ​ដាំ​ដំណាំ​កសិ​កម្ម ​ក៏​ដូច​ជា​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​បាន​ត្រឹម​ត្រូវ​ ជួយ​ដល់​សុខ​ភាព ​និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើរ​។​

​ឯក​ឧត្តម ​កើត ​សុធា​ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៏​ សម្តែង​នៅ​ការ​រីក​រាយ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ លីក​ អៀវ​នៀ ​ដែល​មាន​គម្រោង​អភិ​វឌ្ឍន៏​លើ​វិស័យ​ស្រោច​ស្រប់​ និង​ទឹក​ស្អាត​នេះ​នៅ​តំបន់​ជន​បទ​ខេត្ត​ប៉ៃលិន​។​ ឯក​ឧត្តម​ជម្រាប​ជូន​ភ្ញៀវ​ថា ​ខេត្ត​ប៉ៃលិន​មាន​ផ្ទៃដី​ដាំ​ដំណាំ​កសិ​កម្ម​យ៉ាង​ធំធេង​ណាស់​ តែ​កន្លង​មក​បង​ប្អូន​ប្រកប​មុខ​របរ​ដាំ​ដំណាំ​កសិ​កម្ម ​បាន​ជួប​នៅ​គ្រោះ​រាំង​ស្ងួត​ហើយ​នៅ​កន្លែង​ខ្លះ​គ្មាន​ប្រភព​ទឹក​ស្រោច​ស្រប​ ដោយ​ថា​នៅ​ប៉ៃលិន​គឺ​ជា​តំបន់​ខ្ពង់​រាប​ងាយ​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​។​ ដូច​នេះ​បង​ប្អូន​ត្រូវ​ការ​ទឹក​ដើម្បី​ស្រោច​ស្រប​ដំណាំ​កសិ​កម្ម ​ហើយ​បង​ប្អូន​នៅ​តំបន់​នោះ​ក៏​ត្រូវ​ការ​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​យើង​ត្រូវ​ការ​សិក្សា​មើល​លំអិត​បន្ថែម​ពី​ទំហំ​ផ្ទៃ​ដី​កសិ​កម្ម​និង​ចំនួន​ប្រជា​ពល​រដ្ឋ​ត្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត​នៅ​កន្លែង​នោះ ​ព្រម​ទាំង​លក្ខណៈ​បច្ចេក​ទេស​នៃ​ការ​ទប់​ទឹក​ស្ទឹង​ភ្នំ​អូរ​ដំបង​នេះ​អោយ​បាន​ល្អិត​ល្អន់​ជា​មុន​សិន​។​ ទាក់​ទង​និង​បញ្ហា​នេះ​ឯក​ឧត្តម​ស្នើរ​អោយ​មន្ទីរ​ជំនាញ​ពាក់​ព័ន្ឋ​ទាំង​អស់​ សិក្សា​អោយ​បាន​លំអិត​គ្រប់​ជ្រុង​ជ្រោយ​ហើយ​យើង​និង​ពិភាក្សា​គ្នា​សម្រេច​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។​

cpp-26-11-2015-001 cpp-26-11-2015-002 cpp-26-11-2015-003 cpp-26-11-2015-004 cpp-26-11-2015-005 cpp-26-11-2015-006

[youtube id= “i3j394W1q90”]