គណៈកម្មការទី៥ នៃព្រឹទ្ធសភា ប្រជុំសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន ជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

(ប៉ៃលិន)៖ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការទី០៥ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវទី បូរ៉ាស៊ី ប្រធានគណៈគ​ម្មការទី០៥ នៃព្រឹទ្ធសភា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន និងមន្ទីរជំនាញ រួមមាន មន្ទីរព័ត៌មាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជីវៈខេត្ត និងស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម ចេង ញ៉ាន់ អភិ​បាលរងខេត្តប៉ៃលិន ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វ​ផ្សាយ​ព័ត៌មាន ដែលប្រព្រឹត្តនៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។

ក្នុងកិច្ចប្រជុំនោះដែរលោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានរាយកាណ៍ពីសកម្មភាពការងាររបស់មន្ទីរព័ត៌មានខេត្តបានអោយដឹងថា៖មន្ទីរព័ត៌មានមានវិទ្យុជាតិ ៩០.៥ Mhz កម្លាំងផ្សាយ២គីឡូវ៉ាត់ ផ្សាយក្នុងមួយថ្ងៃ១៦ ម៉ោង មានវិសាលភាពទូទាំងខេត្ត វិទ្យុ បណ្តាញខេត្តប៉ៃលិន ៨៧.៥ Mhz មានកម្លាំងផ្សាយមួយគីឡូវ៉ាត់ ផ្សាយ៣ម៉ោងក្នុងមួយថ្ងៃ ព្រឹកម៉ោង ៧ ថ្ងៃត្រង់ម៉ោង១១ និងល្ងាចម៉ោង៥ ។មាន ទូរទស្សជាតិប៉ុសិ័លេខ ៧ និងមាន មានគេហទំព័រព័ត៌មានខេត្តប៉ៃលិន និង មានស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន២  មានវិទ្យុឯកជន២ គឺវិទ្យុអូរតង៩៧.៥  និងជំនោរប៉ៃលិន៩២  ដែលមានកម្លាំងផ្សាយមួយគីឡូវ៉ាត់ និងមានអ្នកសារព័ត៌មានចំនួន១៦ អង្គភាពដែលមានសកម្មភាពនៅខេត្តប៉ៃលិន ។

លោកវិរៈសេនីយ៍ឯក សាញ់ ណាំ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ខេត្តប៉ៃលិនបានអោយដឹងថា៖ជនបទេសស្នាក់នៅរយៈពេលខ្លី ដែលមានជនបទេសដែលស្នាក់នៅក្នុងមូលដ្ឋានជាទេសចរណ៍មានចំនួនសរុប ១២.៤៥៩ នាក់ស្រីចំនួន៤.៦០២នាក់ មាន២៣សញ្ញាតិ និងជនបរទេសស្នាក់នៅរយៈពេលវែង សរុបចំនួន៣៥៥នាក់ ស្រី៧១នាក់ មាន១៣សញ្ញាតិ ។  លោក ភី ឡុងឌី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជីវៈ បានអោយដឹងថា៖ មានសហគ្រាស គ្រឹះស្ថាន ក្រៅពីកាត់ដេរ មានចំនួន៨៦ កន្លែង កម្មករនយោជិកចំនួន ៣៨១៩ នាក់ ស្រី២០៣៦ នាក់ ជនបទេសចំនួន៣៧៥ នាក់​ស្រី ៨៤ នាក់ ។ក្នុងឆ្នាំ២០១៩ មានជនបរទេសចំនួន ៥៨ នាក់ដែលមានបណ្ណការងារ​ និងសៀវភៅការងារ ។

ឯកឧត្តម ចេង ញ៉ាន់អភិបាលរងខេត្តប៉ៃលិនបានធ្វើរបាយការណ៍ការពីភូមិសាស្រ្តខេត្តប៉ៃលិន និងការរស់នៅរបស់ប្រជាពលរដ្ឋដែលប្រកបរបេរកស៊ីចិញ្ចឹមជីវិតប្រកបដោយសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ រស់នៅ សុខសាន្ត តាមរយៈការអនុវត្តទប់ស្កាត់រាល់គ្រប់សកម្ម​ភាពដែលកើតមានឡើងនូវមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ទន្ទឹមនេះរដ្ឋបាលខេត្តបានខិតខំទំនាក់ទនងនិង កិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ និងប្រទេសវៀតណាម ដោះស្រាយរាល់បញ្ហានានាដែលកើតមានទទួលបានលទ្ធផលល្អ ក្នុងស្មារតីរឹតចំណងមិត្តភាព សាមគ្គីភាព ឆ្ពោះទៅការអភិវិឌ្ឍន៍លើគ្រប់វិសយ។ឯកឧត្តមបន្តថា៖ចំពោះការងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍គឺបានជំរុញដល់មន្រ្តីជំនាញអោយអនុវត្តតាមច្បាប់អន្តោប្រវេសន៍  ហើយបច្ចុប្បន្ននេះជនបទេសគឺមិនមានកើនឡើងគួរអោយកត់សម្គាល់ទេ ភាគច្រើនជនបរទេសមកស្នាក់នៅក្នុងខេត្តប៉ៃលិននៅច្រកទ្វាអន្តរជាតិព្រំ។ដោយឡែកវិស័យព័ត៌មានគឺមានវិទ្យុ និងទូរទស្សន៍ គេហទំព័រ ធ្វើការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំជាតិ និងព្រះមហាក្សត្រ ព្រមទាំង ព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីអោយប្រជាពលរដ្ឋបានស្តាប់និង មើលពីសកម្មភាពថ្នាក់ដឹកនាំ និងសកម្មភាពផ្សេងៗ ដែលប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត  ស្របតាមពាក្យស្លោករបស់ក្រសួងព័ត៌មាន គឺប្លែក លឿន ជឿ ទុកចិត្ត។ ឯកឧត្តមបន្តទៀតថា៖ចំពោះការងារនាំចេញគឺមានផលលំបាកខ្លះ ដោយសារកសិផលខ្លះគឺមានដូចគ្នា ដូចមៀន ពោត ស្វាយ ហើយភាគីថៃតែងតែបិទការនាំចេញនូវពេលកសិផលនោះច្រើនពេក ឬមិនទទួលទិញដោយតំរូវអោយមានការពិនិត្យគុណភាពជាមុនសិន។ចំពោះបញ្ហាកសិផលថ្នាក់ដឹកនាំខេត្តតែងតែដឹកនាំមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម សភាពាណិជ្ជកម្ម និងអង្គភាពដែលជាប់ពាក់ព័ន្ធជួបពិភាក្សាជាមួយភាគីថៃ បានធ្វើការសម្របសម្រួលជាមួយភាគីថៃជានិច្ច។ឯកឧត្តមក៍បានស្នើរដល់គណៈកម្មការទី៥ នៃព្រឹទ្ធសភា ពាំនាំពីសកម្មភាពរដ្ឋបាលខេត្តប៉ៃលិន ក៍ដូចជាមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធជូនដល់ថ្នាក់លើអោយបានច្បាស់លាល់រាល់សកម្មភាពដែលបានលើកឡើង រាយការជូននៅពេលនេះ។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថាៈ គណៈកម្មការទី៥នៃព្រឹទ្ធសភាចុះបេសកម្មក្នុងខេត្តប៉ៃលិនមានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សំរាប់ជាគោលដៅផែនការក្នុងការអនុវត្តចុះតាមដានស្វែងយល់ពីការងារអនុវត្តច្បាប់ទៅតាមសមត្ថកិច្ចរបស់ ខ្លួន និងចុះមើលជនបរទេស ដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត តើមានបញ្ហាឬទេ ។លោកជំទាវលើកឡើងថា៖គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់អោយខេត្តនីមួយៗអនុវត្ត ដើម្បីអោយថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារៈកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាពប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពអោយបានកាន់តែល្អ និងជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់អោយមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល  ឆ្ពោះទៅប្រទេសមួយដែលមានរីកចំរើនលើគ្រប់វិស័យ។ទន្ទឹមនឹងនេះលោកជំទាវក៍បានស្នើរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តប៉ៃលិន ត្រូវជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជានិងថៃ អោយបានជានិច្ចដើម្បីងាយគ្រប់គ្រងទិន្ន័យ និងសភាពការថ្មីដែលកើតមានឡើងនូវនឹងកន្លែងដើម្បីដោះស្រាយបញ្ហាអោយទាន់ពេលវេលា និងជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូរ៉ូណាដែលកើតមានថ្មីៗនេះ។ជាមួយគ្នានេះត្រូវជំរុញនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយគ្រប់ទិសទីក្នុងខេត្ត អោយបានត្រឹមត្រូវច្បាសលាស់ ក្នុងន័យបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់ចង់ស្តាប់នូវព័ត៌មានពិតៗ។