ឯកឧត្តម កើតសុធា អភិបាលនៃគណៈ អភិបាល ខេត្តប៉ៃលិនបានអញ្ជើញចូលរួមពិធីបុណ្យអក អំបុកសំពះព្រះខែស្ថិតនៅវត្តរតនៈសោភ័ណ្ឌ


(25-11-2015) ប៉ៃលិន៖ ​នៅ​យប់​ថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ​ឯក​ឧត្តម ​កើត​សុធា​ អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ព្រម​ទាំង​មន្រ្តី​រាជ​ការ​ជុំវិញ​ខេត្ត ​និង ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះករ​បាន​អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ ​អក​អំបុក​សំពះ​ព្រះ​ខែ​ ​នៅ​វត្ត​រតនៈ​សោ​ភ័ណ្ឌ​ (​ហៅ​វត្ត​កោង​កាង​ )​ស្ថិត​នៅ​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​ពិធី​នេះ​ដែរ​ឯក​ឧត្តម​ក៏​បាន​បូជា​ទាន​ធូប​ ធ្វើ​បទ​នម្សការ​ ថ្វាយ​បង្គំ​ព្រះ​រតន​ត្រ័យ​សមា​ទាន​សីល​ និង​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះ​សង្ឃ​សំរាប់​តំកល់​កសាង​សមិ​ទ្ធិផល​ក្នុង​វត្ត​ផង​ដែរ​។​

ព្រះ​គ្រូ ​ក្តៀង ​សារ៉ាត់ ​ព្រះ​ចៅ​អធិ​កា​វត្ត​រតន​សោ​ភ័ណ្ឌ​បាន​មាន​សង្ឃ​ដីការ​ថា​៖​ ពិធី​បុណ្យ​អុំ​ទូក ​បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ ​និង​អក​អំបុក ​ជា​បុណ្យ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដ៏​ធំ​មួយ ​ក្នុង​ចំណោម​ពិធី​បុណ្យ ​ប្រពៃ​ណី​ជាតិ​ផ្សេង​ៗ​ទៀត ​ដែល​ប្រជា​ជាតិ​ខ្មែរ ​បាន​រក្សា​ការពារ​អោយ​ថិត​ថេរ​តាំង​ដើម​រៀង​មក​។ ​ពិធី​បុណ្យ ​អក​អំបុក​ សំពះ​ព្រះ​ខែ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​រៀង​រាល់​ឆ្នាំ ​នៅ​ថ្ងៃ​១៥​ខែកត្ដិក​ពេញ​បរមី​។​

ព្រះ​ចៅ​អធិការ​មាន​សង្ឃ​ដីការ​បន្ត​ថា​៖​ ពិធី​បុណ្យ​នេះ​មាន​កំណើត ​តាំង​ពី​បុរាណ​កាល​មក​ហើយ​ បាន​ចែង ​ទុក​ក្នុង​ ឯក​សារ ​ជាតិ​ និង​អន្ដរ​ជាតិ ​ឬ ​តាម​សិលា​ចារឹក ​នៃ​ប្រាសាទ​ជា​ដើម​។ ​ពិធី​បុណ្យ​នេះ​រីក ​ចម្រើន ​យ៉ាង​ខ្លាំង ​នៅ​ក្នុង​សង្គម​ខ្មែរ ​នា​សម័យ​អង្គរ​ ក្នុង​រាជ​ព្រះ​បា ទ​ជ័យ​វរ្ម័ន​ទី៧ ​សត​វត្ស​ទី១២ ​និង ​សម័យ​លង្វែក​ ។​ពិធី​បុណ្យ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ការ​បំពេញ​បុណ្យ​បារមី ​របស់​ព្រះ​ពោធិ​សត្វ​ក្នុង​ពេល​ដែល​ព្រះ​អង្គ​យាន​យក​កំណើត​ជា​សត្វ​ទន្សាយ​។​

​ឯក​ឧត្តម​កើត​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​សំដែង​នូវ​សេច​ក្តី​រីក​រាយ​ដោយ​ឃើញ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ​បាន​មក​ជួប​ជុំ​គ្នា​ពោ​ពេញ​ទៅ​ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ ​ចេះ​រួម​សាម​គ្គី​គ្នា​ធ្វើ​បុណ្យ​ទាន​ ហើយ​ឯក​ឧត្តម​ក៏​សំនូម​ពរ​អោយ​ប្រជា​ពល​រដ្ឋ​ត្រូវ​ចេះ​ថែរ​ក្សា​ទំនៀម​ទំលាប់​ប្រពៃ​ណី​ជាតិ​យើង​អោយ​គង់​វង្ស​ត​រហូត​ទៅ ​ ហើយ​ត្រូវ​ចេះ​ សាម​គ្គី​គ្នា​ដើម្បី​ជា​កំលាំង​ដ៏​រឹង​មាំ​ថែរក្សា​ការពារ​នូវ​ទំនៀម​ទំលាប់​ដ៏​ល្អ​របស់​ជាតិ​យើង​ ទុក​ជា​គំរូ​សំរាប់​កូន​ចៅ​យើង​ជំនាន់​ក្រោយ ​។​ឯក​ឧត្តម​បាន​បន្ត​ថា​៖​ ដោយ​សារ​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​យើង​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​  បង​ប្អូន​រស់​នៅ​មាន​សេច​ក្តី​សុខ​មាន​ឱកាស​ធ្វើ​បុណ្យ​ទាន​ និង​ប្រកប​មុខ​របរ​រក​ស៊ី ​ចិញ្ចឹម​ជីវិត​បាន​ល្អ​ប្រសើរ ​។​ហេតុ​នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​គាំ​ទ្រ​និង​ការពារ​ដាច់​ខាត ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​នាយក​រដ្ឋ​មន្រ្តី​។​

cpp-25-11-2015-001 cpp-25-11-2015-002 cpp-25-11-2015-003 cpp-25-11-2015-004 cpp-25-11-2015-005 cpp-25-11-2015-006

[youtube id= “K1xFVCz2PNw”]