(23-11-2015) ប៉ៃលិន៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបាន ប្រារព្វទិវាលើកកំពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៦ ក្រោមប្រធានបទ” អនាម័យល្អ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា” ។ មន្ទីរអភិវឌ្ឍន៍ជនបទបាន ប្រារព្វទិវានេះ នៅក្នុងឃុំស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន និង ដោយ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីអភិបាលរងស្រុកសាលាក្រៅ លោកអនុ ប្រធានអនុប្រធានមន្ទីរកងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន នាក់ទៀត។
លោកស្រី សោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយមានកិច្ចសហការល្អជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើអោយ ប្រជាពលរដ្ឋខេត្តប៉ៃលិនមានការយល់ដឹងពីសារៈប្រយោជន៍នៃការប្រតិប័ត្តអនាម័យល្អ យល់ច្បា ស់ពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាល ពាសកាល និងការរស់នៅដោយកង្វះអនាម័យ។ ប្រជាពលរដ្ឋភាគច្រើនងាកមកប្រតិប័ត្តលើការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដោយ អនុវត្ត នូវអនាម័យ៣ប្រការគឺ ទី១សាងសង់និងប្រើប្រាស់បង្គន់អនាម័យ។ ទី២ លាងសំអាតដៃនិង សាប៊ូនៅពេលចាំបាច់ ។ ទី៣ បរិភោគទឹកស្អាត និងទុកដាក់អោយមានសុវត្ថិភាព។ លោក ស្រី បានបន្តថា អត្រាគ្របដណ្តប់អនាម័យនៅក្នុងខេត្តប៉ៃលិនមានការកើនឡើងគួរគាត់សំគាល់ ដោយក្នុងនោះ ផ្នែកទឹកស្អាតបានចំនួន៤៩%អនាម័យបាន៤៥%និងមានភូមិចំនួន៦ ក្នុង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ប្រជាពលរដ្ឋបានឈប់បន្ទោបង់ពាសវាលពាសកាល ងាកមកប្រើប្រាស់បង្គន់អនាម័យបាន១០០%តែម្តង។ លោកស្រីបានបន្តថា ការរស់នៅដោយពុំមានអនាម័យ ពិសេសការបន្ទោបង់ពាសវាលពាសកាល នឹងធ្វើអោយមានផលប៉ះពាល់ខ្លាំងដល់សុខភាព និងបរិស្ថាន តាមរយៈសត្វរុយ ឬសត្វចិញ្ចឹម បាតដៃ ម្រាមដៃ បរិស្ថានជុំវិញមិនល្អ ការហូរលាមកចូលបឹងត្រពាំង អូរ ដែលយើងយកទឹកប្រើប្រាស់ជាដើម។
ឯកឧត្តម ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិនបានអានសាលិខិតរបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ គឺជាថ្ងៃដ៏សំខាន់សំរាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្រារព្វទិវាលើកកំពស់អនាម័យជនបទលើកទី៦ ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបានទទួលស្គាល់អំពី ភាពចាំបាច់នៃការលើកកំពស់អនាម័យជនបទ ដោយក្នុងគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានកំណត់នូវចក្ខុវិស័យច្បាស់លាស់ថាក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ការរៀបចំប្រារព្វទិវានេះគឺក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់ កាន់តែខ្ពស់ថែមទៀតក្នុងការបំផុសការយល់ ដឹងការ ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាជនក្នុងការរួមគ្នាលើកកំពស់អនាម័យជនបទ ដែលជា មួល ដ្ឋានសំខាន់មួយនៃការលើកតម្កើងសុខមាលភាពសង្គម និងសេដ្ឋកិច្ចជាតិរបស់យើង។ ទាក់ទងនឹងអនាម័យ នៅក្នុងខេត្តប៉ៃលិន ឯកឧត្តមម៉ី មគ្គ បានមានប្រសាសន៍ថា
(ឃ្លីប)
[youtube id= “Xusunb1_xEU”]