នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានប្រជុំផ្សព្វ ផ្សាយសារាចរណ៏ណែនាំស្តីពីការបិទបញ្ជីចំណូល ចំណាយថវិកានិងធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូលចំណាយថវិការថ្នាក់ជាតិឆ្នាំ២០១៥


​(19-11-2015) ប៉ៃលិន៖ ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​ប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរណ៏​ណែនាំ​ស្តីពី​ការ​ បិទ​បញ្ជី​ចំណូល​ចំណាយ​ថវិកា​និង​ធ្វើ​របាយ​ការណ៏​បូក​សរុប​ការ​អនុ​វត្ត​ចំណូល​ចំណាយ​ថវិការ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ ក្រោម​អធិប​តី​ភាព​ឯក​ឧត្តម​ អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ លោក​រៀម​សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ ព្រម​ទាំង​មន្រ្តី​ជំនាញ​ជា​ច្រើន​នាក់​ទៀត​។​

​បន្ទាប់​ពី​លោក​ រៀម ​សុមាន​ប្រធាន​មន្ទីរ​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​អាន​សារាចរណ៏​ណែនាំ​ស្តីពី​ការ​ បិទ​បញ្ជី​ចំណូល​ចំណាយ​ថវិកា​ជាតិ​និង​ការ​ធ្វើ​របាយ​ការណ៏​បូក​សរុប​ការ​អនុវត្ត​ចំណូល​ចំណាយ​ថវិការ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​រូច​មក ​អង្គ​ប្រជុំ​ក៏​ពិភាក្សា​អំពី​ការណ៏​បូក​សរុប​ថវិការ​ចំណាយ​ ចំណូល​ និង​អាណិត្ត​ដែល​នៅ​សល់​និង​លើក​បញ្ហា​នៅ​សេស​សល់​ជូន​ថ្នាក់​ដឹក​នាំ​បាន​ជ្រាប់​កាន់​តែ​ច្បាស់​ដើម្បី​ធ្វើ​កត់​ត្រា​របាយ​ការណ៏​បូក​សរុប​ទៅ​ថ្នាក់​លើ​ផង​ដែរ​។​

​ឯក​ឧត្តម ​អៀង ​វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ កិច្ច​ប្រជុំ​ពេល​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សារាច​ណែនាំ​លេខ​០១៤ ​និង​ការ​ធ្វើ​របាយ​ការ​បូក​សរុប​ការ​អនុវត្ត​ចំណូល ​ចំណាយ​ថវិការ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ ​និង​អាណិត្ត​ដែល​នៅ​សល់​នៅ​តាម​មន្ទីរ​នីមួយ​ៗ ​ហើយ​ពិភា​ក្សា​លើក​យោ​បល់​ និង​លើក​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​កន្លង​មក​ដើម្បី​អោយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ​ធ្វើ​ការ​បក​ស្រាយ​ជូន​។​ ដូច្នោះ​ហើយ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ មើល​អោយ​បាន​ច្បាស់​លាស់​ដើម្បី​រាយ​ការណ៏​​អោយ​អង្គ​ប្រជុំ​ផង​ដែរ​។​  ឯក​ឧត្តម​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រ​ជុំ​ពេល​នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អនុ​វត្ត​ការងារ​ជាក់​ស្តែង ​និង​លទ្ធ​ផល​ការងារ​បាន​ធ្វើ​កន្លង​មក​ដែល​បាន​អនុវត្ត​តាម​បទ​ដ្ឋាន​ និង​និតិ​វិធី​ វិធី​សាស្រ្ត​របស់​រដ្ឋា​ភិបាល​។​ទទឹម​នឹង​នេះ​ដែរ​ឯក​ឧត្តម​ក៏​បាន​សំនូម​ពរ​ដល់​មន្ទីរ​ស្ថាប័ន​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​បៀ​វត្ស​ដល់​មន្ត្រី​អោយ​បាន​ទាន់​ពេល​វេលា​ដើម្បី​ធ្វើ​ការ​បិទ​បញ្ជី​អោយ​បាន​ឆាប់​នៅ​ពេល​ដាច់​ឆ្នាំ​២០១៥​នេះ​។​

cpp-19-11-2015-007 cpp-19-11-2015-008 cpp-19-11-2015-009 cpp-19-11-2015-010

[youtube id= “6fRZTHPZz_k”]