ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិននិង ថ្នាក់ដឹកនាំអង្គភាពមន្ទីរស្ថាប័នជុំវិញខេត្តអញ្ចើញចុះសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភដល់កងវរៈសេនាតូចលេខ៥២៣ចំណុះ កងពលតូចថ្មើរជើងលេខ៥២


(19-11-2015) ប៉ៃលិន៖ ​ឯក​ឧត្តម​ កើត​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​អង្គ​ភាព​ស្ថាប័ន​ជុំវិញ​ខេត្ត ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​កង​វរៈ​សេនា​តូច​លេខ​៥២៣​ចំណុះ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២ ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ​នៅ​ទី​បញ្ជ​ការ​ជួរ​មុខ​ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំ​ដែន​កម្ពុជា​ ថៃ​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​អូរ​អិល ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ លោក​ឧត្តម​សេនីយ៍​ទោ ​ម៉ី​ សឹង្ហន​ មេ​បញ្ជា​ការ​កង​ពល​តូច​ថ្មើ​ជើង​លេខ​៥២​បាន​អោយ​ដឹង​ថា​៖​ កង​ពល​តូច​ថ្មើ​ជើង​លេខ​៥២​ បាន​កសាង​ពង្រឹង​ប្រព័ន្ធ​ប្រៀប​ការ​ពារ​ជាតិ​ ឈ្នាន់​ជួរ​មុខ​ទិស​ប៉ៃលិន​នេះ​ការ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ និង​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ឯក​ឧត្តម​អភិ​បាល​ខេត្ត​ប៉ៃលិន​ អាជ្ញា​ធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ និង​ក្រោម​ការ​ឧត្តម​ជ្រោម​ជ្រែង​ ទំនុក​បំរុង​ពីរ​ប្រមុខ​រដ្ឋា​ភិបាល ​ព្រម​ទាំង​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ គឺ​ក្រសួង​អភិ​វឌ្ឍន៏​ជន​បទ ​។ ​ទន្ទឹម​នឹង​ការ​កសាង​កំលាំង ​និង​ប្រៀប​ការពារ ​នាយ​ទាហាន ​នាយ​ទាហាន​រង ​និង​ពល​ទាហាន​ បាន​ខិត​ខំ​ប្រឹង​ប្រែង​កសាង​នូវ​សមិទ្ធិ​ផល​នានា​ក្នុង​អង្គ​ភាព ​ក្នុង​នោះ​សម្រេច​បាន​ ការ​កសាង​ផ្ទះ​បាយ ​ផ្ទះ​ស្នាក់​នៅ ​អណ្តូង​ស្នប់​ចំនួន​៤ ​អាង​ស្តុប​ទឹក​ចំណុះ​២០០០​លីត្រ ​ចំនួន​៦​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ចំនួន​១ខ្សែ​ប្រវែង​១៥០០​គីឡូ​ម៉ែត្រ ​ក្នុង​នោះ​សម្តេច​តេជោ ​និង​សម្តេច​កតិ​ព្រឹទ្ធ​បណិ្ឌត ​ក៏​បាន​បរិច្ចាក​នូវ​ថវិការ​ខ្លូន​ឧបត្ថម​ប្រាក់​បន្ថែម​ដល់​កង​កំលាំង​ប្រដាប់​អាវុធ​ដែល​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជួរ​មុខ​ក្នុង​មួយ​នាក់​៣០០០​រៀល​ក្នុង​១ថ្ងៃ​ផង​ដែរ​។

​ក្នុង​ឱកាស​នៃ​ការ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ កោត​សរសើរ​ដល់​ទាយ ​នាយ​រង ​និង​ពល​ទាហាន​ទាំង​អស់​ដែល​បាន​លៈ​បង់​ និង​ធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ជាតិ ​មាតុ​ភូមិ​ និង​ការ​ពារ​បូរណៈ​ភាព​ទឹង​ដី​បាន​គង់​វង្ស​ ។​ កង​យោធ​ពល​ខេរម​ភូមិន្ទ​យើង​ទាំង​អស់ ​ក៏​ជា​កំលាំង​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធានា​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិ​ភាព ​ពិសេស​ត្រូវ​ការពារ​ឲ្យ​ដាច់​ខាត​នូវ​រាល់​សកម្ម​ភាព​ ឬ​ការ​ប៉ុន​ប៉ង​ណា​មួយ​ដែល​រំលោភ​បំពាន​ដល់​ស្ថាប័ន​ព្រះ​មហាក្សត្រ​ ស្ថាប័ន​រដ្ឋភា​ជាតិ​ និង​ផ្តួល​រលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​សម្តែង​ឆន្ទះ​របស់​ប្រជា​ពល​រដ្ឋ​ដែល​មាន​លក្ខណៈ ​ត្រឹម​ត្រូវ ​សេរី​ និង​យុត្តិធម៌​ ហើយ​កង​កំលាំង​របស់​យើង​ក៏​ត្រូវ​ការពារ​សមិទ្ធិ​ផល​នៃ​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដ៏​ឆ្នើម ​ដែល​បាន​នាំ​មក​នូវ​សន្តិ​ភាព​ពេញ​លេញ​១០០​%​ជូន​ប្រជា​ពល​រដ្ឋ​ ។ ​ឯក​ឧត្តម​បន្ត​ថា ​កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​ជា​គំរូ ​និង​ត្រូវ​ស្តាប់​បទ​បញ្ជា​ពី​ថ្នាក់​លើ​ហើយ​គាំ​ទ្រ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ដើម្បី​អនុ​វត្ត​ការងារ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​នោះ​ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​ចូល​រួម​ការពារ​ ភូមិ ​ឃុំ ​មាន​សុវត្ថិ​ភាព ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ​និង​ត្រូវ​ថែទាំ ​និង​ទប់​ស្កាត់​ រាល់​ការ​កាប់​បំផ្លាញ់​ព្រៃ​ឈើ​ព្រម​ទាំង​ណែនាំ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អោយ​យល់​ដឹង​អំពី​បរិស្ថាន​ព្រៃ​ឈើ​ព្រោះ​ថា​ព្រៃ​ឈើ​មាន​សារៈ​សំខាន់​ណាស់​វា​អាច​ជួយ​ទប់​ស្កាត់​ការ​បម្រែ​បម្រួល​អាកាស​ធាតុ ​។​ ឯក​ឧត្តម​បាន​សង្កត់​ធ្ងន់​ឲ្យ​កង​កំលាំង​ដែល​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំ​ដែន​ទាំង​អស់​ត្រូវ​រៀប​ចំ​ដាំ​ដើម​ឈើ​ឡើង​វិញ​ដើម្បី​ធានា​ដល់​បរិ​ស្ថាន​បៃតង​ ដោយ​រួម​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​។​

​ក្នុង​នោះ​ដែរ​ឯក​ឧត្តម ​កើត​សុធា ​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទី​ស្ថាប័ន​ជុំវិញ​ខេត្ត​បាន​យក​អំណោយ​ឧបត្ថម​ដល់​កង​វរៈ​សេនា​តូច​លេខ​៥២៣​ចំណុះ​ទី​បញ្ជាកា​ជួរ​មុខ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២​រួម​មាន​៖​ស័ង្កសី​២០០​សន្លឹក ​ដែក​គោល​មួក​១កេស​ មី​ចំនួន​៦០​កេស ​ទឹក​ត្រី​២៤យួរ​ ត្រីខ​១០កេស ​ទឹក​ស៊ីអ៊ីវ​០៨យួរ​ ប៊ីចេង​០៤កញ្ចប់​ ប្រេង​ឆា​ដប​តូច​១យួ ​និង​ដប​ធំ​០៣ដប ​ស្ករស​២០គីឡូ​ក្រាម​ ទឹក​សុទ្ធ​២០យួរ​ និង​ថវិការ​ ៤២០០០០០​រៀល​(បួន​លាន​ពី​សែន​រៀល​)​ផង​ដែរ​។​

cpp-19-11-2015-001 cpp-19-11-2015-002 cpp-19-11-2015-003 cpp-19-11-2015-004 cpp-19-11-2015-005 cpp-19-11-2015-006

[youtube id= “c6_5C-wmi5M”]