ពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០ ដើម្បីអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤១ឆ្នាំ


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

ដើម្បីអបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលើកទី៤១ឆ្នាំ ថ្ងៃ​ ៧មករា (១៩៧៩​-​២០២០)​ សហព័ន្ធកីឡាវាយសីកម្ពុជា​សហការ​ជាមួយ​រដ្ឋបាល​ខេត្តប៉ៃលិន​ ល្ងាច​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២០នេះ​ បានប្រារព្ធពិធី​បិទ​ការ​ប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ផាន់ ចាន់ធុល​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នឹងដោយ​មាន​ការ​អញ្ជើញចូលរួមពី​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​​ជុំវិញខេត្ត​​ជាច្រើនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ​បាន​ថ្លែង​ ​ថា៖ ​«គោល​បំណង​ដែល​សហព័ន្ធ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង គឺ​ដើម្បីអបអរជ័យជំនះ ៧មករា និងដើម្បី​ជ្រើសរើស​​យក​ថ្នាល​ល្អៗ មក​បង្កើន​ជំនាញ ត្រៀម​លក្ខណៈ និង​​លើក​កម្ពស់​ ពង្រឹង​សមត្ថភាព​អត្តពលិក​ពី​១ ថ្ងៃ ទៅ ​១ ​ថ្ងៃ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឈាន​ទៅ​យក​មេដាយ​មាស​ឲ្យ​បានពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣»។ ឯកឧត្តមបានបន្ថែម​ថា៖​ «​សហព័ន្ធ​កីឡា​វាយសី​កម្ពុជា បាន​ខិតខំ​ជំរុញ​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ឲ្យ​បាន​ច្រើន ក្នុង​១ឆ្នាំៗ ដូច្នេះ​កីឡាករ កីឡាការិនី​ជ័យលាភី​ទាំងឡាយ កុំ​អបអរ​សាទរ​នឹង​ជ័យជម្នះ​ភ្លេច​ខ្លួន គឺ​ត្រូវ​ខិតខំ​សម្រួច​ជំនាញ​ជា​បន្ត​ទៀត ដើម្បី​រក្សា​សមិទ្ធផល​ដែល​ទទួល​បាននិង​ឈាន​ទៅ​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​បន្ថែម​ទៀត ព្រោះ​ទិសដៅ​របស់​យើង មិនមែន​ត្រឹម​ការ​ដណ្តើម​មេដាយ នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​ការ​ដណ្តើម​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​​ប្រទេស​ជាតិ​របស់​យើងផងដែរ»។

ថ្លែងក្នុងឱកាសនោះ​ ​ ឯកឧត្ដម​ ផាន់ ចាន់ធុល​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន​ បានលើកឡើងថា​ ​វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​ ក្នុងនោះក៏មានក្រសួងអប់រំ យុវជន​ និង​កីឡា​ បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ​ ក្នុងការអភិវឌ្ឍ​ និង​កត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូម​ឲ្យ​យុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា​ ឲ្យ​បានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យ​សមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។ ​ ជាមួយគ្នា​នោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏បាន​សម្តែងនូវអារម្មណ៍រីករាយនិងមោទនភាពជាក្រៃលែងដែលខេត្តប៉ៃលិនបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២០  ប្រចាំឆ្នាំ២០២០ ដើម្បីអបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលើកទី៤១ឆ្នាំ ថ្ងៃ​ ៧មករា (១៩៧៩​-​២០២០)​ ក្រោមការដឹកនាំនឹងរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជានិងរដ្ឋបាលខេត្តប៉ៃលិន បានប្រព្រឹត្តទៅយ៉ាងរលូន ហើយសំដៅបង្កើតសមត្ថភាព សាមគ្គីភាព មិត្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ម្យ៉ាងវិញទៀតដើម្បីក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីឆ្នើម សម្រាប់ទៅចូលរួមប្រកួត​ នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ​ ជាពិសេស​ចូលរួម​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជាយើងធ្វើ​ជា​ម្ចាស់​ផ្ទះ​ផងដែរ។

ឯកឧត្ដម​អភិបាលខេត្ត​​ ក៏បានបញ្ជាក់ផងដែរថា​ ពិធីប្រកួតកីឡាមហាជននេះ​ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យកាន់តែរីកចម្រើនជាលំដាប់ ​ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព​ និងចូលរួមអបអរសាទរ​ទិវា​ជ័យជំនះ​ខួបទី៤១ ថ្ងៃ​៧មករា​ ឆ្នាំ​១៩៧៩-២០២០​ និងគោលនយោបាយ ឈ្នះ​ ឈ្នះ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ បានធ្វើឲ្យប្រទេសជាតិ​ ក៏ដូចប្រជាជនកម្ពុជាបានរួចផុសពីរបបដ៏ខ្មៅងងឹត​ បង្កើតឡើងនូវសន្តិភាពពេញលេញនូវទូទាំងប្រទេស។  ឯកឧត្តមបន្តថា ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រជាជនគ្រប់រូបគ្រប់មជ្ឈដ្ឋានកត្រូវការសន្តិភាពនេះជាចាំចាប់ ទើបនៅតាមមន្ទីរ អង្គភាព សាលារៀន វត្តអារាមនានា ក្នុងខេត្ត បានបង្ហាញពីការគាំទ្រនូវប្រសាសន៏សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ នោះគឺ ” ខ្ញុំស្រឡាញ់សន្តិភាព – អរគុណសន្តិភាព ” ។

ជាលទ្ធផល៖ (វិញ្ញាសារវាយគូពិសេសអាយុ ៣៣ឆ្នាំឡើង ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយស្រីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។) (វិញ្ញាសារវាយគូវ័យចំណាស់អាយុ ៥០ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តរតនៈគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីព្រះរាជខ័ន)។  (វិញ្ញាសារវាយគូគូបុរសអាយុ៤០ឆ្នាំ ដល់ ៤៩ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តមណ្ឌលគីរី។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។) (វិញ្ញាសារវាយគូបុរសអាយុ ១៩ឆ្នាំឡើង៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីភ្នំពេញ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។)  (វិញ្ញាសារវាយគូបុរស អាយុក្រោម ១៨ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។)  (វិញ្ញាសារវាយគូជំទង់អាយុក្រោម ១៦ឆ្នាំ៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តសៀមរាប។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសី ខេមរះមហានគរ ។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។)  (វិញ្ញាសារវាយគូនារី (មិនគិតអាយុ)៖ ចំណាត់ថ្នាក់លេខ១ មេដៃមាស បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។ ចំណាត់ថ្នាក់លេខ២ មេដៃប្រាក់ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ចាម។ ចំណាត់ថ្នាក់លេខ៣ មេដៃសំរឹទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តកំពង់ឆ្នាំង។ ចំណាត់ថ្នាក់លេខ៣ស្ទួន មេដៃសំរឺទ្ធ បានទៅលើ សមាគមនកីឡាវាយសីខេត្តប៉ៃលិន។)

គួរបញ្ជាក់ផងដែរសម្រាប់ក្រុមកីឡាករទាំងអស់ទទួលបានពានរង្វាន់ទឹកប្រាក់លើកទឹកចិត្ត ដោយចំណាត់ថ្នាក់លេខ១  ទទួលបានថវិកាចំនួន ១,២០០,០០០រៀល ពាន១ ដងវាយសី ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ៨០០,០០០ម៉ឺនរៀល ​និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកាចំនួន ៦០០,០០០ម៉ឺនរៀល ហើយឯកឧត្ដម​ ផាន់ ចាន់ធុល​​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិនបានឧបត្ថម្មនូវថវិកាបន្ថែមចំនួន ១៥,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២០ ប្រចាំឆ្នាំ២០២០​ អបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលើកទី៤១ឆ្នាំនេះផងដែរ។