(17-11-2015) ប៉ៃលិន៖ ល្ងាចថ្ងៃទី១៧ខែវិច្ចិការឆ្នាំ២០១៥លោកវរៈសេនីយឯកយ៉េន សុខ អៀង មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងក្រុមហ៊ុនផកគុណសាបខាវបាននាំយកសំភារៈ ថវិកាទៅឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរឈើក្រំស្ថិតនៅភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកវិរៈសេនីយឯកយ៉េនសុខអៀងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖សំភារៈ និងថវិកាទាំងអស់នេះគឺបានមកពីការជួយឧបត្ថម្ភពីសំណាក់ ក្រុមហ៊ុន ផកគុណសាបខាវ និងថវិកាផ្ទាល់របស់លោកផងដែរ។សំភារៈទាំងអស់រួមមាន៖ទឹកសុទ្ធ៧កេះ នំបុ័ង២០០ដើម ភួយ១៦០ ខោអាវឈុតកីឡា១៥០កំភ្លេសារុង៣០បាល់សំរាប់ទាត់១០ បំពង់ដាក់ទឹកសំរាប់ហូបនៅពេលមកសិក្សា ដែកខ្មៅ ប៊ិច និងថវិកា។លោកបានបន្តថាៈការចែកសំភារៈទាំងអស់នេះគឺក្នុងគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្ស អោយខិតខំប្រឹងប្រែងរៀនសូត្រនិងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយ វិស័យអប់រំគ្រប់កំរិតអោយរីកចំរើនឡើង។
លោកក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ និងស្តាប់បង្គាប់លោកឱពុកអ្នកម្តាយលោកគ្រូអ្នកគ្រូព្រមទាំងត្រូវធ្វើខ្លួនជាសិស្សល្អកូនល្អជាទំពាំស្នងឬស្សីសំរាប់បន្តវេនប្រទេសជាតិយើង។ជាពិសេសកូនៗទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនល្បែងពាលាព្រោះថាគ្រឿងញៀនធ្វើឲ្យខូចអានាគត់ក្មួយៗ ហើយសង្គមស្អប់ខ្ពើមបំផុត។
លោកវិរៈសេនីយឯកយ៉េនសុខអៀងនិងសប្បុរសជន ក៏បានចែកអំណោយដល់ សិស្សានុសិស្សចំនួន១៣៨នាក់ម្នាក់ៗទទួលបាននំបុ័ង១ទឹកសុទ្ធដប១ អាវឈុតកីឡា១កម្លេ បំពង់ដាក់ទឹកសំរាប់ហូបនៅពេលមកសិក្សា១ដៃខ្មៅ១ប៊ិច១និងថវិកា៥០ពាន់រៀល ក្នុងនោះ ក្រុមហ៊ុនផកគុណសាបខាវ បន្ថែមថវិកាដល់សិស្សានុសិស្សមា្នក់ៗទៀត២០បាត។
ដោយឡែកគ្រូចំនួន៥នាក់ម្នាក់ៗទទួលបានទឹកសុទ្ធ នំបុ័ង១ សារុង១ ភួយ១ និង ថវិកា២ម៉ឺនរៀលក្នុងនោះក្រុមហ៊ុនផកគុណសាបខាវបន្ថែមថវិកាម្នាក់២០០បាតផងដែរ។
[youtube id= “ieS3T-xsZWA”]