ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
ប៉ៃលិន៖ សាលាខេត្តប៉ៃលិន រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអនុញ្ញាត្តិអោយលោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ តំណាងលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកចាន់ថៈបុរី ដឹកនាំក្រុមការងារជួបសំណេះសំណាលសំដែងការគួសមនិងជូនពរឆ្នាំថ្មីឆ្នាំសកល២០២០ជូនដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន។
លោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ តំណាងលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកចាន់ថៈបុរី បានមានប្រសាសន៏ជំរាបជូនឯកឧត្តមអភិបាលខេត្តថា៖ការមកខេត្តប៉ៃលិននេះគឺដើម្បីបង្កើនកិច្ចសហប្រតិ្តបត្តិការបន្ត ក្នុងការទំនាក់ទំនងរវាងមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យខេត្តប៉ៃលិនតាមរយៈរដ្ឋបាលខេត្តអោយបានល្អប្រសើរ ដើម្បីងាយស្រួលធ្វើការងារក្នុងវិស័យសុខាភិបាលជាមួយគ្នា ជាពិសេសការព្យាបាលថែទាំជំងឺផ្សេងៗចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តដទៃទៀតដែលបានទៅព្យាបាលនៅមន្ទីរពេទ្យបាងកក ដែលមានទីតាំងស្ថិននៅខេត្តចាន់ថបុរី ប្រទេសថៃ។លោកសង្ឃឹមថាថ្នាក់ដឹកនាំខេត្តប៉ៃលិននិងយោគយល់អយ្យាស្រ័យគ្នាទៅវិញទៅមកនិងមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំខេត្តប៉ៃលិននិងខេត្តចាន់ប៊ុរី ដើម្បីអោយប្រជាពលរដ្ឋចូលទៅព្យាបាលជំងឺទាន់ពេលវេលា និងឆាប់ជាសះស្បើយ ។ទទឹមនេះលោកវិជ្ជបណ្ឌិតបានសុំណូមពរដល់រដ្ឋបាលខេត្តពេលបញ្ជូនអ្នកជំងឺទៅព្យាបាលត្រូវមានអ្នកបកប្រែភាសាថៃអោយច្បាស់លាស់ ដើម្បីងាយស្រួលព្យាបាលអ្នកជម្ងអោយចំគោលដៅនិងឆាប់ជាសះស្បើយ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏សំដែងនូវទឹកចិត្តរីករាយចំពោះលោកវេជ្ជៈបណ្ឌិត វីរៈឆ័យ សែងសុខ ដែលមានបំណងធ្វើកិច្ចសហប្រត្តិបត្តិការល្អរវាងមន្ទីរពេទ្យបាងកកនិងមន្ទីរពេទ្យខេត្តប៉ៃលិនតាមរយៈរដ្ឋបាលខេត្តនេះជាទំនាក់ទំនងដ៏ល្អមួយដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន និងបងប្អូនមកពីខេត្តដ៏ទៃដែលតែងតែទៅព្យាបាល ជាហូហែងនៅមន្ទីរថៃ។ឯកឧត្តមបន្តថា៖ការធ្វើបែបនេះនឹងធ្វើអោយមន្ទីរពេទ្យទាំងទាំងពីរកាន់តែមានភាពជិតស្និតនិងផ្តល់បទពិសោធន៏គ្នាទៅវិញទៅមក និងការបញ្ជូនអ្នកជំងឺកាន់តែបានលឿនតាមសភាពជាក់ស្តែង ។ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យថៃត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យខេត្តប៉ៃលិនអោយកាន់តែជិតស្និទ្ធថែមទៀតដើម្បីបញ្ជូនអ្នកជម្ងទៅព្យាបាលនៅប្រទេសថៃកាន់តែឆាប់រហាស់។
ជាចុងក្រោយលោកវេជ្ជៈបណ្ឌិតវីរៈឆ័យ សែងសុខ តំណាងលោក សុំ ឆាយ ភូណាវ៉ាគុណ ប្រធានមន្ទីរពេទ្យបាងកកចាន់ថៈបុរី និងក្រុមការងារបានជូនការដូដល់ថ្នាក់ដឹកនាំខេត្ត និងថតរូបអនុស្សាវរិយ៏ផងដែរ។