មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកកិច្ចប្រជុំផ្សព្វផ្សាយសារា ចរស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសំរាប់ទំនិញ និងសេវាកម្មចាំបាច់មួយចំនួនដែលត្រូវប្រើប្រាស់ បន្ទាន់នៅដើមឆ្នាំថវិការ


​(13-11-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី១៣​ វិច្ឆិកា​ ឆ្នាំ​២០១៥ ​នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សារាចរ​ ស្តីពី​ការ​អនុវត្ត​កិច្ច​លទ្ធ​កម្ម​សាធារណៈ​សំរាប់​ទំនិញ ​និង​សេវា​កម្ម​ចាំ​បាច់​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​ប្រាស់​បន្ទាន់​នៅ​ដើម​ឆ្នាំ​ថវិការ​ ក្រោម​អធិប​តីភាព​ ឯក​ឧត្តម ​អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​លោក​រៀម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​និង​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ និង​លោក​លោក​ស្រី​ប្រធាន​អនុ​ប្រធាន​ការិ​យាល័យ​លទ្ធ​កម្ម​នៅ​តាម​ក្រុង​/​ស្រុក​ មន្ទីរ​ជំនាញ ​ជុំវិញ​ខេត្ត​ផង​ដែរ​។​

​លោក​រៀម ​សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​អាន​សារាចរ​ណែនាំ​លេខ​០១៣​ស្តីពី​ការ​អនុ​វត្ត​កិច្ច​លទ្ធ​កម្ម​សាធារណៈ​សម្រាប់​មុខ​ទំនិញ ​និង​សេវា​កម្ម​ចាំ​បាច់​មួយ​ចំនួន​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់​នៅ​ដើម​ឆ្នាំ​ថវិការ​ក្នុង​គោល​បំណង​ធានា​អោយ​ក្រសួង​ ស្ថាប័ន​ រាជ​ធានី ​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ​សហ​គ្រាស​សាធារណៈ​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋ​បាល​ អង្គ​ភាព​ថវិកា ​និង​អង្គ​ភាព​រដ្ឋ ​ដើម្បី​បង្កើន​ល្បឿន​និង​ប្រសិទ្ធ​ភាព​នៃ​ចំណាយ​ថវិការ​ជាតិ​ ព្រម​ទាំង​បង្កើន​គុណ​ភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ឆាប់​រហ័ស ​និង​ដើម្បី​ធានា​បាន​នូវ​តម្លា​ភាព​ គណ​នេយ្យ​ភាព​ព្រម​ទាំង​ការ​សន្សំ​សំចៃ​ក្នុង​ដំណើរ​ការ​នៃ​កិច្ច​លទ្ធ​កម្ម​សាធារណៈ​ស្រប​តាម​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរ​មាន​ពី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​។​

បន្ទាប់​ពី ​លោក ​មុត ​មឿន ​ប្រធាន​ការិយា​ល័យ​លទ្ធ​កម្ម​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​រៀប​ចំ​ផែន​ការ​លទ្ធ​កម្ម​រូច​មក ​ឯក​ឧត្តម ​អៀង ​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ កិច្ច​ប្រជុំ​ពេល​នេះ​គឺ​ពិត​ជា​ទទួល​បាន​នូវ​មេរៀន​ និង​បទ​ពិសោធន៏​រឹង​មាំ ​ជូន​ដល់​មន្រ្តី​ជំនាញ​ ក្នុង​ការ​ចុះ​ទៅ​អនុ​វត្ត​ជាក់​ស្តែង​អោយ​ទទួល​បាន​ប្រសិទ្ធ​ភាព ​ព្រោះ​ថា​រាជ​រដ្ឋា​ភិបាល​បាន​កែ​ទម្រង់​ស៊ី​ជំរៅ ​ពី​និតិ​វិធី ​វិធី​សាស្រ្ត ​និង​បទ​ដ្ឋាន​នានា ​អោយ​ក្រសួង​ ស្ថាប័ន​ និង​តាម​មន្ទីរ​ដែល​ជាប់​ព័ន្ធ​ត្រូវ​អនុ​វត្ត​ជា​ដាច់​ខាត់​ដូច្នោះ​ហើយ​ស្ថាន​ប័ន​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ខិត​ខំ​ស្តាប់​ រៀន​សូត្រ ​និង​ចូល​រួម​មតិយោ​បល់​អោយ​បាន​ផុល​ផុស ​ព្រោះ​ថា​កិច្ច​ប្រជុំ​នេះ​មាន​សារៈ​សំខាន់​ណាស់​ដល់​មន្ត្រី​ជំនាញ​ទាំង​អស់​អោយ​យល់​ច្បាស់​អំពី​ការ​រៀប​ចំ​លទ្ធ​កម្ម​ដើម្បី​អោយ​ការ​ងារ​មាន​ប្រសិទ្ធិ​និង​ទទួល​បាន​លទ្ធ​ផល​ល្អ​បំផុត​។​

cpp-13-11-2015-001 cpp-13-11-2015-002 cpp-13-11-2015-003 cpp-13-11-2015-004

[youtube id= “4Mn9rBpcJ2o”]