ខេត្តប៉ៃលិនសម្ពោធបើកការតាំងពិព័រណ៌ពាណិជ្ជកម្មនិង ដាក់បង្ហាញផលិតផលចងសម្ព័ន្ធមេត្រីភាពរវាង ខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ


​ (09-11-2015) ប៉ៃលិន៖ ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​២០១៥​ មាន​រៀប​ចំ​ពិធី​សម្ពោធ​បើក​ការ​តាំង​ពិព័រណ៌​ពាណិជ្ជ​កម្ម​ និង​ដាក់​បង្ហាញ​ផលិត​ផល​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​ខេត្ត​ប៉ៃលិន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ខេត្ត​ចាន់​បុរី​ នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​វត្ត​មាន​ ឯក​ឧត្តម​ ប៉ាន់ ​សូរ​ស័ក្កិ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ឡី​ ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ ស៊ុម​ស័កិ្ក​ បរិ​សុទ្ធោ​ ហេម​ថា​ណុណ​ អភិ​បាល​ខេត្ត​ចាន់​បូរី​ នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ។

ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​សន៍​ថា​ ការ​ដាក់​បង្ហាញ​ផលិត​ផល​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​ខេត្ត​ប៉ៃលិន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ខេត្ត​ចាន់​បុរី​ នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ក្នុង​ន័យ​ផ្តល់​ឱកាស​ដោះ​ដូរ​ផលិត​ផល​ និង​សេវា​កម្ម​ទៅ​វិញ​ទៅ​មក​ដែល​មាន​រយះ​ពេល​៧​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៩​វិច្ឆិកា​ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា​ឆ្នាំ​២០១៥​ដោយ​ភ្ជាប់​ជា​មួយ​ពិធី​អប​អរ​សាទរ​ ពិធី​បុណ្យ​ខួប​លើក​ទី​៦២​ នៃ​ទិវា​ឯក​រាជ្យ​ជាតិ​ ៩​វិច្ឆិកា​១៩៥៣​ ,៩​វិច្ឆិកា​ ២០១៥​និង​ទិវា​ខួប​កំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ឯក​ឧត្តម​ ឯក​ឧត្តម​ ស៊ុម​ស័កិ្ក​ បរិ​សុទ្ធោ​ ហេម​ថា​ណុណ​ អភិ​បាល​ខេត្ត​ចាន់​បូរី​ បាន​មាន​ប្រ​សាសន៍​ថា ​ការ​រៀប​ចំ​បើក​ការ​តាំង​ពិពរណ៍​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ពេល​នេះ​គឺ​បង្ហាញ​ពី​ទំនាក់​ទំនង​ និង​កិច្ច​សហ​ការ ​ដ៏​ល្អ​រវាង​ខេត្ត​ទាំង​ពីរ​ជាប់​ព្រំ​ដែន​លើ​វិស័យ​ពាណិជ្ជ​កម្ម​។​ ឯក​ឧត្តម​បាន​បន្ត​ថា​ ខេត្ត​ចាន់​បុរី​មាន​គោល​នយោ​បាយ​ យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​លើ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ដើម្បី​បង្ហាញ​ពី​ផលិត​ផល​ដែល​មាន​នៅ​ក្នុង​ខេត្ត​។ ក្នុង​ឱកាស​នោះ​ឯក​ឧត្តម​អភិបាល​ខេត្ត​ចាន់​បុរី​ក៏​បាន​សំដែង​នូវ​ការ​ចូល​រួម​ ពិធី​អបអរ​សាទរ​ បុណ្យ​ខួប​លើក​ទី​៦២​ នៃ​ទិវា​ឯក​រាជ្យ​ជាតិ​ ៩​វិច្ឆិកា​១៩៥៣​ ,៩​វិច្ឆិកា ​២០១៥​និង​ទិវា​ខួប​កំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ជា​មួយ​ប្រជា​ជន​កម្ពុជា​ផង​ដែរ​។

​ឯក​ឧត្តម​ ប៉ាន់​ សូរ​ស័ក្កិ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍​ថាៈ​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រសួង​ពាណិជ្ជ​កម្ម​បាន​កំពុង​កែ​ទម្រង់​ស៊ី​ជំរៅ​ដើម្បី​ឆ្លើយ​តប​ទៅ​និង​សភាព​ការណ័​វិវឌ្ឍន៍​ នៃ​បរិយាស​ពាណិជ្ជ​កម្ម​ និង​សេដ្ឋ​កិច្ច​ពេល​បច្ចុប្បន្ន​។ ក្រសួង​ពាណិជ្ជ​កម្ម​បាន​អនុវត្ត​កម្ម​វិធី​កែ​ទម្រង់​ រួម​មាន​ការ​សម្រប​សម្រួល​រចនា​សម្ព័ន្ធ​ក្រសួង ​ការ​ធ្វើ​ស្វ័យ​ប្រវត្តិ​កម្ម​ (​Online​ System​)​ចំពោះ​ដាក់​ពាក្យ​សុំ​ និង​ចេញ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​សំរាប់​ការ​នាំ​ចេញ​ ការ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ និង​ការ​ចុះ​បញ្ជី​ផ្លាក​សញ្ញា​ពាណិជ្ជ​កម្ម​។ ​ឯក​ឧត្តម​បន្ត​ថាៈ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​អោយ​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា​អាច​មាន​ឱកាស​ពង្រឹក​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​ភាព​រីក​ចំរើន​ និង​មាន​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ជា​មួយ​ប្រ​ទេស​ជិត​ខាង​ និង​ជា​មួយ​បណ្តា​ដៃ​គូរ​ពាណិជ្ជ​កម្ម​ផ្សេងៗ​ ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​របស់​ខេត្ត​អោយ​មាន​ការ​រីក​ចំរើន​ និង​ប្រជា​ជន​ក្នុង​ខេត្ត​មាន​ជីវភាព​កាន់​តែ​ប្រសើ​ឡើង​។​

​បន្ទាប់​ពី​កាត់​ខ្សែ​បូ​សម្ពោធ​បើក​ការ​តាំង​ពិព័រណ៌​ពាណិជ្ជ​កម្ម​ និង​ដាក់​បង្ហាញ​ផលិត​ផល​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​ខេត្ត​ប៉ៃលិន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ខេត្ត​ចាន់​បុរី​ នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ រួច​មក​គណៈ​អធិប​តី​ក៏​បាន​អញ្ជើញ​ទស្សនា​ស្តង់​ដាក់​តាំង​លក់​ទំនិញ​នានា​ផង​ដែរ​។​

cpp-09-11-2015-017 cpp-09-11-2015-018 cpp-09-11-2015-019 cpp-09-11-2015-020 cpp-09-11-2015-021 cpp-09-11-2015-022 cpp-09-11-2015-023 cpp-09-11-2015-024

[youtube id= “4jAwuHabf0k”]